MENU
ឃាតកម្មបាញ់សម្លាប់ព្រះចៅអធិកាវត្ត សង្ស័យថាជាអំពើប្លន់យកបដិមាករមានតម្លៃក្នុងវត្ត នៅខេត្តក្រចេះ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ១៦:៤៦ | ៧៦៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តក្រចេះ៖  សមត្ថកិច្ចខេត្តក្រចេះបាននិយាយនៅថ្ងៃទី១០ខែមសាឆ្នាំ២០១៧នេះថាព្រះគ្រូចៅអធិការវត្តមួយអង្គត្រូវទទួលអនិច្ចកម្មភ្លាមៗនៅនិងក្បែរវត្ត បន្ទាប់ពីរងការបាញ់ប្រហារ ពីក្រុមជនល្មើសមួយក្រុម ដោយសមត្ថកិច្ចសន្និដ្ឋានថា អំពើរ បាញ់ប្រហារពីក្រុមជនប្រដាប់អាវុធនេះជាករណីបាញ់ប្លន់យកបដិមាករមានតម្លៃពីក្នុងវត្តមួយស្ថិតនៅតំបន់ដាច់ស្រយាលក្នុងស្រុកឆ្លូង។

មន្រ្តីនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី៨ ខែមេសា បន្ទាប់ពីអ្នកភូមិពួកគាត់បាលឺសម្លេងផ្ទុះអាវុធជាច្រើនគ្រាប់ នៅនិងកុដ្ឋព្រះសង្ឃក្នុងវត្តមួយឈ្មោះមច្ឆិណារាមភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

ក្នុងករណីអំពើបាញ់ប្រហារដែលបង្កឡើងពីក្រុមជនល្មើសមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាប្រហែល៤នាក់ ប្រដាប់ដោយអាវុធធុនអាការមួយដើមគឺបានបង្កឲ្យព្រះគ្រូចៅអធិការវត្ត មួយអង្គព្រះនាម ស៊ីង ស៊ីថា ហៅចាប ព្រះជន្ម៤៨ព្រះវស្សា បានទទួលអនិច្ចកម្មភ្លាមៗនៅក្បែរកុដ្ឋ  បន្ទាប់ពីរងការបាញ់ពីក្រុមជនល្មើសបណ្តាលឲ្យត្រូវចំព្រះរកេស  (ក្បាល)។

បើតាមការបញ្ជាក់ពីកងកម្លាំងនគរបាលព្រហ្មទណ្ឌដែលបានចុះទៅធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ។តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅយប់ថ្ងៃកើតហេតុ វេលាម៉ោង៩យប់ គឺមានមនុស្សមួយក្រុមមានគ្នា៤ទៅ៥នាក់ បានជិះរថយន្តតូរីសមួយ គ្រឿងនិងបានមកចតនៅឆ្ងាយពីវត្តប្រហែល១គីឡូមែត្រ។ ជនប្រដាប់អាវុធមួយក្រុមនោះ បានដើរសំដៅចូលទៅក្នុងវត្ត និងបានបំផ្ទុះអាវុធជាច្រើនគ្រាប់ រួចក៍បានគេចខ្លួន។

សមត្ថកិច្ចបានលើកឡើងថាសកម្មភាព របស់របស់ក្រុមជនល្មើសទាំងនោះ គឺធ្វើឡើងយ៉ាងឆាប់រហ័សបំផុត។នៅមិនទាន់មានសេចក្តីរាយការណ៍ណាឲ្យច្បាស់ថា៖ មូលហេតុដែលឈានឲ្យមាន អំពើបាញ់ប្រហារយ៉ាងព្រៃផ្សៃពីក្រុមជនល្មើស មកលើព្រះសង្ឃរហូតបណ្តាលឲ្យអនិច្ចកម្មគួរឲ្យអាសូរ្យនេះ ថាផ្តើមចេញពីរឿងអ្វីឲ្យប្រាកដនោះទេ។ តែបើតាមការលើកឡើងពី អ្នកភូមិបានឲ្យដឹងថា ក្រៅពីបានបាញ់ប្រហារលើព្រះសង្ឃ ជនប្រដាប់អាវុធក៏បានប្រមូល យករូបបដិមាករដែលអ្នកភូមិថា ជារបស់មានតម្លៃដូចជា ព្រះសំរិទ្ឋមុខ៨ទិស១ព្រះអង្គនិង ព្រះអង្គតូចៗដែលធ្វើ ពីលោហៈ ស្ពាន់ ខ្លឹមអំពិលចំនួន៧ព្រះអង្គនិងសម្ភារៈរបស់មានតម្លៃ ផ្សេងៗទៀត ដែលរក្សានៅលើកុដ្ឋរបស់ព្រះគ្រូចៅអធិការត្រូវបានបាត់បង់។

យ៉ាងណាក្រោយពីមានហេតុការណ៍នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងស្រុក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងទទួលកិច្ចការងារព្រហ្មទណ្ឌ បានចុះ ដល់ទីតាំងកើតហេតុដើម្បីបើកការស៊ើបអង្កេតលើករណីនេះ។

លោកវរសេនីយ៍ឯក កង វណ្ណី អនុកណ្តាលការិយល័យព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី១០ មេសា នេះថា៖ កម្លាំងនគរបាលកំពុងតែដុតដៃដុតជើងបើកការស៊ើបអង្កេតលើករណីនេះហើយ និងក៏កំពុងតែមានពន្លឺមួយចំនួនជុំវិញករណីនេះហើយ ដើម្បីស្រាវជ្រាវចាប់ជនលកមើស៕                                        

Tags:
  • ឃាតកម្ម
  • បាញ់សម្លាប់
  • អំពើប្លន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥