MENU
|
ខេត្តបន្ទាយមានជ័យ៖ មេយោធារសឹករងស្រុកមង្គលបូរីស្ពាយកាំភ្លើងវែងធុនអាការទៅរកបាញ់ម្ចាស់ហាងហេងគង់បណ្តាលរត់បាសជើងសព្រាតដែលកើតឡើងនៅអំឡុងម៉ោង ៤.៣០នាទីយប់ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៧នៅភោជនីដ្ឋា ននិងខារ៉ាអូខេហេងគង់ស្ថិតភូមិជំទាវឃុំឫស្សីក្រោកស្រុកមង្គលបូរី។
តាមសំដីប្រពន្ធម្ចាស់ភោជនីយ៍ដ្ឋាននិងខារ៉ាអូរខេហេងគង់បានប្រាប់មុនពេលឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីស្ពាយកាំភ្លើងធុនអាការនិងមានពាក់ទុសៀរដាក់មកជេរប្រមាតនិងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រីបំរើរការក្នុងហាងរត់ចែកជើងសព្រាតនោះ។
នៅអំឡុងម៉ោង២រសៀលមានឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធនិងសាច់ញាតិនិងមិត្តភក្តិមានគ្នាចំនួន៦នាក់ស្រីគឺប្រពន្ធដែលស្រវឹងពីណាមិនដឹងបានចូលច្រៀងខារ៉ាអូរហើយបានខឹងនិងស្ត្រីចាក់ខារ៉ាអូរខេក្នុងបន្ទប់ថាចាក់តែបទអោយមិនចេះច្រៀង។ឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលមេក្រូ ហើយស្ត្រីបំរើការក្នុង បន្ទប់ប្រាប់ថា បើពូយកកែមានស្រាចាក់ដាក់ក្បាលមេក្រូនខូចថៅគាត់គឹតលុយ។
ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា៖បើម៉ៃក្រូហ្វូនខូចគិតលុយទៅក្រោយពេលច្រៀងហើយអោយគឹតលុយទាំងថ្លៃម៉ោងខារ៉ាអូរខេ និងថ្លៃម្ហូបក្លែម និងថ្លៃម៉ៃក្រូហ្វូនចំនួន ២និងដោះក្បាលអំភ្លីម៉ៃក្រូហ្វូនអោយគឹតសរុបអស់ជាង ១លានរៀល(បានអោយ៣០០ដុល្លាអាប់លុយអោយវិញ ៥០ដុល្លា)។ក្រោយពេលប្រគល់អំភ្លីនិងម៉ៃក្រូហ្វូនអោយអោយទៅឈ្មោះ កែវ ស៊ុនលី ទទួលដាក់ក្នុងរថយន្តហើយទាញចេញពីឡានបោកកំទិចចោលមុខហាង។
ប្រពន្ធម្ចាស់ហាងហេងគង់បានបញ្ជាក់ប្រាប់ថា៖ក្រោយ ពេលដែលឈ្មោះ កែវ ស៊ុនលី ចេញហាងរយះពេលជិតកន្លះ ម៉ោងក្រោយស្រាប់ឃើញជិះរថយន្តធុនបាឡែន មកវិញចតមុខហាងហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើងធុនអាការហើយពាក់ទុស៊ៀ ដាក់គ្រាប់ពេញ។
ក្រោយពេលចុះពីរថយន្តអាមេកាំភ្លើងសូរច្រកបេះសោប៉េះនិយាយខ្លាំងៗថា៖អាញមកបាញ់ម្ចាស់ហាងអាហេងគង់និងមីស្រីបំរើក្នុងខារ៉ាអូរខេចោលបង់លុយអោយអស់២០ លានរៀលត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ។ក្រោយពេលនិយាយបណ្តើរជេរបន្តិចបណ្តើរកបាញ់ម្ចាស់ហាង ហេងគង់ និងអ្នកបម្រើក្នុងហាងរត់បាតជើងសព្រាតចូលព្រៃក្រោយអស់ហើយមានអ្នកស្គាល់គ្នាម្នាក់អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាមនិងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ។
ហើយចេញពីហាងទៅស្រែកជេរនិងរកបាញ់នៅផ្ទះក្បែរផ្សារមង្គលបូរីបណ្តាលអោយអ្នកជិតខាងភ័យនៅពេលដែលស្រែកជេរកបាញ់ទាំងម្ចាស់ហាង ហេងគង់ និងប្រមាណរកបាញ់ឱពុកម្តាយថែមទៀត។
ប្រពន្ធម្ចាស់ហាងហេងគង់បានបញ្ជាក់ថា៖ក្រោយដែលឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីជេប្រមាណមើលងាយនិងរកបាញ់សំលាប់នៅនិងហាងរហូតដល់ផ្ទះគឺបានដាក់ពាក្យបណ្តឹងរួចហើយនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីដើម្បីរកយុត្តិធម៌ជូនហើយសុំអោយចាត់វិធានការតាមច្បាប់។
ទាក់ទិនការចោទប្រកាន់លោក កែវ ស៊ុនលី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីត្រូវបានប្រពន្ធម្ចាស់ហាងហេងគង់ចោទប្រកាន់យកកាំភ្លើងទៅរកបាញ់ប្តីឈ្មោះ ហេង គង់ ជាម្ចាស់ហាងហេងគង់ និងអ្នកបម្រើក្នុងហាងបណ្តាលរត់បាតជើងសព្រាតនោះបានទំនាក់ទំនងទៅលោក កែវ ស៊ុនលី តែមិនអាចធ្វើការទំការទំនាក់ទំនងបានឡើយ៕