MENU
តុលាការផ្តន្ទាទោសបក្សពួករឿងគ្រឿងញៀន ដែលបានបាញ់សម្លាប់PMនៅខណ្ឌទួលគោក ដាក់ពន្ធនាគារពី៤ឆ្នាំដល់៥ឆ្នាំ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៥ ធ្វូ ២០១៦, ១៥:១០ | ៥៦៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បាន សំរេចប្រកាសសាលក្រមក្នុង សំណុំរឿង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទៈ ចូលរួមក្នុងក្រុមឧក្រិដ្ឋជន ដោយមាន ជនជាប់ចោទ១.ឈ្មោះ លី វីរៈ ភេទប្រុសអាយុ៣៧ឆ្នាំ ២. ទី អៀង ភេទប្រុសអាយុ៤៦ឆ្នាំ និង៣. ស៊ុន ដារ៉ូ ហៅឈិត ភេទប្រុសអាយុ២៣ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទៈ ចូលរួមក្នុងក្រុមឧក្រិដ្ឋជន។

ចំណែក៤.ឈ្មោះ លី កុកហ៊ុយ ហៅប៉ា ហ្គិច ភេទប្រុសអាយុ៦៤ឆ្នាំ និង៥. ត្រាវ រិទ្ធារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៤ឆ្នាំ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានបញ្ចប់សវនាការក្នុងសំណុំរឿង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទៈ ចូលរួមក្នុងក្រុមឧក្រិដ្ឋជន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ 

ជនជាប់ចោទ១.ឈ្មោះ លី វីរៈ ភេទប្រុសអាយុ៣៧ឆ្នាំ បានឆ្លើយនាពេលសវនាការថា ខ្លួនបានស្គាល់ឈ្មោះ លឹម តេង (ស្លាប់) ការនៅជាប់ពន្ធនាគារជាមួយគ្នាក្រោមពេលចេញពន្ធនាគារក៏បានជួបគ្នាដោយចៃដន ពេលនោះក៏បានសូមលេខទូរស័ព្ទគ្នាទៅវិញទៅមក ហើយគាត់ក៏បានតេមកខ្ញុំឲ្យយក់ថ្នាំញៀនទៅឲ្យគេបានបីដង។២.ឈ្មោះ លី កុកហ៊ុយ ហៅប៉ា ហ្គិច ភេទប្រុសអាយុ៦៤ឆ្នាំ បានឆ្លើយបដិសេធថាខ្លួនមិនដឹងរឿងនេះទេ។៣.ឈ្មោះ ទី អៀង ភេទប្រុសអាយុ៤៦ឆ្នាំ បានឆ្លើយបដិសេធដែល ។

នៅពេលសវនាការរសៀលនេះជនជាប់ចោទ៤ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ភេទប្រុសអាយុ២៣ឆ្នាំ ក៏បានឆ្លើយបដិសេធថាខ្លួនមិនដឹងរឿងនេះទេ និង ៥ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ បានឆ្លើយថាថ្ងៃកើតហេតុនោះគឺពូ រស់ ឧស្សាហ៍ បានឲ្យខ្ញុំមកថតកាត់គ្រីឡានពីឈ្មោះ លឹម តេង ហើយពេលនោះក៏ត្រូវសមត្ថកិច្ចឃាតខ្លួនតែម្តង។

លោកវីរៈសេនីយ៍ត្រី ប៉ាន់ សុភាព ប្រធានការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិយាយនាពេលសវនាការថា កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦កម្លាំងខ្ញុំបានឃាតខ្លួនឈ្មោះ លី វីរៈ នៅបឹងឈូក ហើយក៏បានសួរចម្លើយទៅលើជនសង្ស័យគេក៏បានប្រាប់ទីតាំងដែលគេយកគ្រឿងញៀន ពេលនោះខ្ញុំក៏បានតេសូមគោលការពីលោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ ហើយក៏បានចូលទៅឆែកឆេរក៏បានឃាតខ្លួនមនុស្សមួយចំនួន ហើយឈ្មោះ លឹម តេង ក៏បានរត់ឡើងទៅលើផ្ទះ ពេលនោះកម្លាំងរបស់ខ្ញុំក៏បានរត់ទៅតាមក្រោយក៏ត្រូវបាន លឹម តេង បាញ់ត្រូវមួយគ្រាប់ ពេលនោះក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់ដើមបាញ់រំដោះកងកម្លាំង ពេលបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតក៏បានស្លាប់។

តំណាងអយ្យការលោក សៀង សុខ ធ្វើសេចក្តីសដ្ឋានបើយោងទៅតាមការសួរដេញដោល ជនជាប់ចោទទាំងអស់មិនមានផុសតាងដើម្បីដោះបន្ទុកទេ ចឹងតំណាង អយ្យការនៅ តែតម្កល់ បទចោទប្រកាន់នៅដដែល។

គួររំឮកផងដែលថាកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦នៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយមានការផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យកងកម្លាំងអាវុធហត្ថមួយរូបឈ្មោះ ទៀ ករុណា បានស្លាប់នៅពេលដែលចុះបង្ក្រាប់។ហើយជនដៃដល់ក្នុងអំពើជួញដូរគ្រឿងញៀននេះឈ្មោះ លឹម តេង មេក្លោងក៏បានត្រូវកងកម្លាំងបាញ់ ស្លាប់កន្លែងកើតហេតុដែល៕                                                                    

Tags:
  • តុលាការ
  • គ្រឿងញៀន
  • បាញ់សម្លាប់
  • ពន្ធនាគារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥