MENU
|
ប៉ូលិសអីស្រាអែលរងការថ្កោលទោសប្រឆាំងយ៉ាងខ្លាំងពីក្រុមជនជាតិជ្វីប នៅពេលដែលបានឈូសឆាយ ផ្ទះពលរដ្ឋសាងសង់ខុសច្បាប់នៅតំបន់ Amona តាមសេចក្តីសម្រេចរបស់តុលាការ។
បណ្តាញទូរទស្សអីស្រអែលបានផ្សាយថាប៉ូលិសរាប់ពាន់នាក់ និងរថយន្តក្រុងជាច្រើន ចូលទៅតំបន់ Amona ដើម្បីឈូសឆាយផ្ទះអាណាធិបតេយ្យ យកទីធ្លា។ នៅមុនពេលអនុវត្តសាលក្រម ទាហានអីស្រាអែលបានបញ្ចាឲ្យពលរដ្ឋជម្លៀសចេញពីទីនោះក្នុងរយៈពេល៤៨ម៉ោង។មិនត្រឹមតែប៉ុណ្ណោះប៉ូលិសបានទប់ស្កាត់ផ្លូវចូលទៅកាន់តំបន់ Amona ផងដែរ។
ប៉ុន្តែក្រុមពលរដ្ឋរាប់រយអ្នករស់នៅទីនោះបានប្រឆាំងនិងការសម្រេចរបស់តុលាការ ដោយបានធ្វើបាតុកម្មប្រឆាំង រារាំងការអនុវត្តិច្បាប់របស់ប៉ូលិស។ ក្រុមបាតុករបានទប់ស្កាត់ប៉ូលិសចូលទៅរុះរើផ្ទះរបស់ខ្លួន ចំណែកប៉ូលិសវិញបានស្នើរឲ្យពលរដ្ឋចាកចេញដោយសន្តិភាព។
អ្នកនាំពាក្យស្នកងការប៉ូលិសលោក Micky Rosenfeld បានប្រកាសឲ្យដឹងថាមានពលរដ្ឋប្រមាន ៦០០នាក់មិនមែនជាអ្នករស់នៅទីនោះបាននាំគ្នាមកចូលរួមធ្វើបាតុកម្មតវាប្រឆាំងនិងការអនុវត្តិច្បាប់របស់ប៉ូលិស។ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិស ដោយបានគប់ដុំថ្មទៅលើក្រុមប៉ូលិសទៀតផង បណ្តាលឲ្យប៉ូលិស២០រងរបួសស្រាល និងក្រុមបាតករ១៣នាក់ត្រូវបានចាប់ខ្លួន។
តំបន់តាំងទីលំនៅអាណាធិបតេយ្យស្ថិតនៅAmona ភាគខាងកើតទីក្រុង Ramallah ដែលសាងសង់ឡើងដោយក្រុមជនជាតិអីស្រាអែល នៅលើដីឯកជនរបស់ជនជាតិប៉ាឡេសស្ទីន ដោយមិនបានសុំច្បាប់មន្ត្រីក្នុងតំបន់។ នៅទីនោះមានលំនៅឋានប្រមាន១០០ខ្នង។
នេះជាទីតាំងដែលរដ្ឋាភិបាលអីស្រាអែលចាត់ទុកថាខុសច្បាប់ ។ប៉ុន្តែនៅមានទីតាំងសាងសង់លំនៅឋាន១២០កន្លែងទៀតនៅតំបន់ដែលមានវិវាទ ដែលរដ្ឋាភិបាលចាត់ទុកថាជាការស្រពច្បាប់ ប៉ុន្តែសហគមន៍អន្តរជាតិចាត់ទុកថាជាការខុសច្បាប់ ដោយបានសាងសង់នៅលើដីប៉ាឡេស្ទីនត្រូវអីស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាមកាលពីឆ្នាំ១៩៦៧។
សកម្មភាពសាងសង់ឡំនៅឋានរបស់អីស្រាលលើទឹកដីវិវាទនៅតែបន្តជាហូហែរ។ ជាក់ស្តែង កាលពីថ្ងៃទី១ខែកុម្ភ រដ្ឋាភិបាលបានធ្វើការអនុញ្ញាតិឲ្យចាប់ផ្តើម ការដ្ឋានសាងសង់ជម្រកស្នាក់ ៣០០០ខ្នងនៅក្នុង តំបន់West Bankគឺជាការបន្ថែមការស្នាក់ដ៏ច្រើន កំឡុងពេលដែលប្រធានាធិបតីថ្មីអាមេរិក ទើបតែឡើងមកចូលកាន់ដំណែង។
យោងតាមការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែលលោក Avigdor Lieberman បានបញ្ជាក់ថាការអនុញ្ញាតិឲ្យ ចាប់ផ្តើមធ្វើការសាងសង់ជម្រកស្នាក់នៅនេះ គឺវាបានធ្វើឲ្យជីវិតរស់នៅ ក្នុងតំបន់West Bankត្រឡប់ មកកាន់ភាពប្រក្រតីឡើងវិញក្រោយពេល ដែលផែនការនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅក្នុងរដ្ឋាភិបាលរបស់លោក អូបាម៉ា កន្លងមក។
បើទោះបីជាយ៉ាងណាក្តី ការសាងសង់ជម្រកស្នាក់នៅនេះ គឺមិនស្ថិតនៅក្រោមច្បាប់អន្តរជាតិនោះទេដោយសារតែ អ៊ីស្រាអ៊ែលសាងសង់ នៅលើដីដែលខ្លួនកាន់កាន់ក្នុងកំឡុងសង្គ្រាម ឆ្នាំ១៩៦៧ដែលប៉ាឡេស្ទីន កំពុងទាមទារយកមកជារដ្ឋរបស់ខ្លួនវិញនោះ។
សកម្មភាពរបស់អីស្រាលក្រោយពេលដែលទទួលបានការគំាទ្រពីប្រធានាធិបតីថ្មីអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះអីស្រាអែលបានស្នើរអាមេរិកប្តូរស្ថានទូតទៅកាន់តំបន់ជេរ៉ូហ្សឡឹមដែលមានវិវាទជាមួយប៉ាឡេស្ទីនទៀតផង៕