MENU
|
ការប្រឈមមុខដាក់គ្នារវាងក្រុមទុច្ចរិត ពីរផ្សេងគ្នានៅក្នុងមន្ទីឃុំឃាំងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សរាប់សិបនាក់ ត្រូវគេកាត់ក្បាល និងអ្នកទោសជាង១០០នាក់បានរត់គេចខ្លួនបាតត់។
មន្ត្រីទទួលខុសត្រូវ បានឲ្យដឹងថា អំពើហឹង្សាកើតឡើង រវាងក្រុមបងធំពីរផ្សេងគ្នា ដែលជាប់ឃុំនៅប្រទេសប្រេស៊ីល ដណ្តើមគ្នាគ្រប់គ្រងមន្ទីឃុំឃាំងនោះ និង ច្រក់ផ្លូវជួញដូរគ្រឿងញៀននៅតំបន់ភាគខាងជើងប្រទេសនេះ។
សារព័ត៌មានAP បានផ្សាយថា អំពើហឹង្សាកើតឡើងតាំងពីប៉ុន្មានថ្ងៃមុននេះហើយបញ្ចប់នៅព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០១៧ ស្ថិតនៅក្នុងមន្ទីឃុំឃំាង Anisio Jobim ក្នុងតំបន់ Manaus រដ្ឋAmazonas ។ នៅក្នុងអំពើហឹង្សានៅបានសម្លាប់មនុស្សដល់ទៅ៥៦នាក់ និង១១២នាក់រត់គេចខ្លួនបាត់ ។ នៅក្នុងមន្ទីឃុំឃាំងខាងលើបានផ្ទុកជនល្មើសលើសកំណត់ សម្ភារៈនៅទីនោះអាចឃុំខ្លួនមនុស្សបានតែ ៥៩២នាក់ប៉ុណ្ណោះ ប៉ុន្តែដាក់អ្នកទោសដល់ទៅ ១២២៤នាក់។ មន្ទីឃុំឃាំងខាងលើគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនខាងលើត្រូវបានរដ្ឋសងលុយទៅតាមចំនួនអ្នកទោសដាក់នៅទីនោះ។
ស្នងការប៉ូលិស រដ្ឋ Amazonas លោកSergio Fontes បានឲ្យដឹងថា «នេះជាអំពើហឹង្សាសម្លាប់មនុស្សក្នុងមន្ទីឃុំឃាំងទ្រងទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងរដ្ឋរបស់យើង»។ លោកបន្តទៀតថា អ្វីដែលបានកើតឡើងនោះគ្រាន់តែជាផ្នែកមួយនៃ សង្គ្រាមរវាងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ។ នៅក្នុងអំពើហឹង្សា ឆ្មាំគុក១២នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង និងអ្នកទោសរាប់សិបនាក់ត្រូវគូបដិបក្ខកាត់ក្បាល។
លោក Lui Carlos Valois ព្រះរាជ្យអាជ្ញា ដែលជាអាជ្ញាកណ្តាលនិងជាអ្នកដឹកនាំពិភាក្សាបញ្ចប់អំពើហឹង្សានៅក្នុងមន្ទីឃុំឃាំង នាពេលកន្លងមកបានឲ្យដឹងថា លោកបានមើលឃើញសាកសពជាច្រើនត្រូវកាតជា ៤កំណាត «ខ្ញុំមិនដែលឃើញ អ្វីសាហាវឃោឃៅដូចជាពេលនេះឡើយក្នុងជីវិត្ត ។សាកសពមនុស្សត្រូវកាត់ជាកំណាត់ដែកក្នុងធ្លុកឈាម។ នេះជាអំពើហឹង្សាសម្លាប់មនុស្សច្រើនបំផុតនៅប្រេស៊ីល បន្ទាប់ពីការបាញ់សម្លាប់ អ្នកទោស១១១នាក់ពីសំណាក់ប៉ូលិស នៅក្នុងមន្ទីឃុំឃាំង Carandiru ក្នុងទីក្រុងសាប៉ូឡូនាឆ្នាំ១៩៩២៕