រដ្ឋមន្ត្រីការពារជាតិប៉ាគិស្ថានបានប្រាមានថា នឹងប្រើប្រាសបរមាណូប្រឆាំងនិងអីស្រាអែល ក្រោយពេលគេហទំព័រមួយរបស់អីស្រាអែលផ្សាយថា រដ្ឋមន្ត្រីការពារជាតិអីស្រាអែលទាមទាវាយប្រហារទីក្រុងអិស្លាមម៉ាបាតដោយអាវុធបរមាណូ។
រដ្ឋមន្ត្រីការពរជាតិប៉ាគិស្ថាន លោក Khawaja Muhammad Asif បានសសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា«កម្លាំងទាហានអីស្រាអែលទាមទាវាយប្រហារដោយបរមាណូមកលើប្រទេសយើង ដោយសារតែយើងចូលរួមវាយប្រហារកម្ទិចក្រុមភេរវកម្មនៅស៊ីរី ។អីស្រាអ៊ែលបានភ្លេចខ្លួនថាយើងក៏ជាប្រទេសបរមាណូផងដែរ។»
ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិប៉ាគិស្ថាន កើតឡើងក្រោយពេលដែលគេហទំព័រ AWD news បានផ្សាយថា «រដ្ឋមន្ត្រីការពារជាតិអីស្រាអែល បានប្រកាសថាប្រសិនបើប៉ាគិស្ថាន បញ្ចូនទាហានទៅចូលរួមវាយប្រហារនៅក្នុងប្រទេសស៊ីរីនោះក្នុងនាមជាអ្វីក្តីយើងនឹងវាយកម្ទិចប៉ាគិស្ថានដយបរមាណូ»។
ក្រោយមករដ្ឋមន្ត្រីការពារជាតិ អីស្រាអែលបាន ប្រកាសថា ពាក្យ «កម្ទេចប៉ាគិស្ថានគឺជាងរឿងប្រឌិត» គេហទំព័រ AWD news.កន្លងមកធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត។
បច្ចុប្បន្នអីស្រាអែលក៏មិនមានជាប្រទេសបរមាណូ តាមតួលេខពិតប្រាកដិដែលប្រទេសនេះបានលាតត្រដាង ប៉ុន្តែអីស្រាអែលមានឃ្លាំងអាវុធបរមាណូ នៅក្នុងប្រទេសរបស់ខ្លួន ។ចំណេកប៉ាគិស្ថានវិញ គឺជាប្រទេសបរមាណូ ដែលពិភពលោកទទួលស្គល់ តាំងពីឆ្នាំ១៩៩៨មកម៉្លោះ។ ប្រទេសទាំងពីរមិនដែលមានទំនាក់ទំនងការបរទេសនិងគ្នាឡើយ។