នាយករដ្ឋមន្ត្រីអាមេរិកដូណាលត្រាំនិងនាយករដ្ឋមន្ត្រីអីស្រាអែល លោក ណេតានយ៉ាងហូកាលពីថ្ងៃទី២២ខែមករា បានជួបពិភាក្សា គ្នា ស្តីអំពីការគំរាមកំហែងពីប្រទេសអីរ៉ង។
សារព័ត៌មានAFP បានផ្សាយថា សេតវិមាន បានប្រកាសឲ្យដឹងថា ជំនួបពិភាក្សាពិភាក្សា រវាងមេដឹកនាំប្រទេសទាំងពីតាមទូរស័ព្ទស្តីអំពីសន្តិភាព អីស្រាអ៊ែលនិងប៉ាឡេស្ទី ចាំបាច់ត្រូវតែមានការពិភាក្សាដោយផ្ទាល់។
នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំទាំងពីរ បានឯកភាព គ្នា នឹងបន្តប្រឹក្សាគ្នាលើបញ្ហាសន្តិសុខនៅក្នុងតំបន់ ក្នុងនោះមានការទប់ទល់ ពីការគំរាមកំហែងពីអីរ៉ង ។សកម្មភាពទាំងនោះបានបង្ហាញឲ្យឃើញថា អាមេរិកមានគោលនយោបាយតឹងតែងជាមួយអីរ៉ង ជាពេលលោកអូបាម៉ាកាន់អំណាច។
ប៉ុន្តែនៅក្នុងការសន្តនាតាមទូរស័ព្ទ មេដឹកនាំទាំងពីមិនបានលើកឡើងពិការផ្លាសប្តូរស្ថានទូតអាមេរិកនៅអីស្រាអែល ពីទីក្រុង Tel Aviv ទៅកាន់ Jerusalem ។ ប្រសិនបើមានការផ្លាសប្តូរស្ថានទូតនោះគឺដើរផ្ទុយទៅ ច្បាប់អន្តរជាតិ ដោយភាគច្រើនសហគមន៍អន្តរជាតិមិនទទួលស្គល់តំបន់ Jerusalem ជារបស់អីស្រាអែល។
ប្រធានាធិបតីប៉ាឡេស្ទីនលោកម៉ាមូតអាប៉ាស ធ្លាប់បានប្រមានថា ការប្តូរ ស្ថានទូតអាមេរិក គឺជាការបំផ្លាញដល់សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាមង ពីសកម្មភាពខាងលើរបស់អាមេរិកនិងអីស្រាអែល។
ជាមួយគ្នានោះដែរមេដឹកនាំអមេរិក បានអញ្ជើញ មេដឹកនាំអីស្រាអែល បំពេញទស្សនកិច្ចទៅកាន់អាមេរិក នៅពេលដ៏ខ្លីខាងមុខ៕