MENU
|
ក្រសួងសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២១ខែកុម្ភៈបានបង្ហើបពីខ្លឹមសារនៃការបង្កើនសកម្មភាពអនុវត្តិច្បាប់ស្តីពីជនភៀសខ្លួនរបស់ប្រធានាធិបតីត្រាំក្នុងនោះមានការចាប់ខ្លួននិងបណ្តេញជនអន្តោបវេសខុសច្បាប់នៅអាមេរិករាប់លាននាក់។
តាមឯកសាររបស់ក្រសួងសន្តិសុខជាតិអាមេរិក DHS បានបង្ហាញឲ្យឃើញថាគោលដៅរបស់ប្រធានាធិបតីត្រាំគឺរិតបន្តឹងជនអន្តោបវេសនៅលើទឹកដីអាមេរិក ក្នុងនោះមានទាំងការលាតត្រដាងជនអន្តោបវេសដែលបានបង្កបទល្មើសផ្សេងៗ។កម្លាំងសន្តិសុខនៅក្នុងតំបន់និងក្រុមអនុវត្តច្បាប់អន្តោបវេស ខុសច្បាប់ ក្នុងនោះមានការដកហូតសិទ្ធផ្ទាល់ខ្លួនរបស់ជនអន្តោបវេសខុសច្បាប់និងសាងសងមជ្ឈមណ្ឌុលឃុំខ្លួនបណ្តោះអាសន្ន សម្រាប់ជនអន្តោបវេសនិងផ្លាសប្តូរគោលនយោបាយស្តីពីជនអន្តោបវេស និងចុងក្រោយបំផុតគឺបណ្តេញជនអន្តោបវេសតែម្តង។
បណ្តាមន្ត្រី DHS បានឲ្យដឹងថា គោលនយោបាយថ្មី នឹងផ្តល់សិទ្ធជាច្រើនដល់មន្ត្រីមូលដ្ឋានក្នុងការរិតបន្តឹងជនអន្តោបវេស។ចំណែកកម្លាំងសន្តិសុខជាតិមិនត្រូវបានដាក់សម្រាប់ចាប់ជនអន្តោបវេសនាពេលនេះឡើយ គឺទុកឲ្យក្រុមសន្តិសុខតំបន់ជាអ្នកសម្រេច។
នយោបាយថ្មីរបស់ប្រធានាធិបតីត្រាំគឺសម្តៅទៅលើជនភៀសខ្លួនជាង១១នាក់ដែលរស់នៅគ្មានលិខិតស្នាមត្រឹមត្រូវនៅលើទឹកដីអាមេរិក ។ ក្រសួងសន្តិសុខជាតិអាមេរិកក៏បានស្នើរឲ្យ បណ្តេញជាបន្ទាន់នៅជនអន្តោបវេសខុសច្បាប់ណាដែលរកឃើញ។
គោលនយោបាយថ្មីគឺសម្តៅទៅលើជនអន្តោបវេសខុសច្បាប់និងអ្នកប្រព្រិត្តល្មើសច្បាប់អាមេរិក។ប៉ុន្តែរដ្ឋាភិបាលោកត្រាំបានបញ្ចាក់ថា ច្បាប់ថ្មីនោះមិនប៉ះពាល់ដល់កម្មវិធី DACA របស់អតីតប្រធានាធិបតីអូបាម៉ា ដើម្បីការពារក្រុម«Dreamers» មានន័យថា ជនភៀសខ្លួនដែលគ្រួរសារសាច់ញ្ញាត្តិបាននាំមករស់នៅអាមេរិកតាំងពីតូច ក្រុមនោះមិនស្ថិតនៅក្រោមការតាមដានរបស់រដ្ឋាភិបាលត្រាំឡើយ ប្រសិនបើមិនប្រព្រិត្តខុសច្បាប់។
មន្ត្រី DHS បានបញ្ចាក់ថា ពេលនេះមិនទាន់មានករណីចាប់ខ្លួនឬបញ្ចូនជនអន្តោបវេសជាទ្រងទ្រាយធំណាមួយចេញពីអាមេរិកនៅឡើយទេ។ គោលនយោបាយខាងលើរបស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា លោកកំពុងតែអនុវត្តនៅអ្វីដែលលោកបានប្រកាសកាលពីពេលឃោសនាបោះឆ្នោត ។ ពេលនោះលោកហៅជនអន្តោបវេសខុសច្បាប់នៅអាមេរិកគឺជាង«អ្នកទោសមកពីខាងក្រៅ»។ លោកត្រាំបញ្ចាក់ទៀតថាក្រុមនោះបានធ្វើឲ្យពលរដ្ឋអាមេរិករងផលប៉ះពាល់ ក្លាយជាគោលដៅគំរាមកំហែង ពីខាងក្រៅដល់ពលរដ្ឋអាមេរិក។
នយោបាយថ្មីក្នុងការបណ្តេញជនអន្តោបវេសខុសច្បាប់របស់លោកត្រាំបានធ្វើឲ្យអ្នក រស់នៅខុសច្បាប់នៅអាមេរិក ជាច្រើនបានព្យាយាមភៀសខ្លួនបន្តទៅកាន់ប្រទេសកាណាដា ដោយសង្ឃឹមថា បានរស់នៅក្នុងប្រទេសនោះ។