MENU
|
ខេត្តសៀមរាប៖ សម្តេចហ៊ុនសែននាយករដ្ឋមន្រីកម្ពុជា កាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានមានប្រសាសន៍ ជំរុញដល់ប្រទេសអាស៊ាន និងពិភពលោកទាំងមូល សាមគ្គីគ្មា ក្នុងការទប់ទប់បដិវត្តពណ៌ របស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានកំពុងធ្វើសកម្មភាពបំផ្លាញដល់សន្តិភាពនៅប្រទេសមួយចំនួនមច្ឆិមបូព៌ា រួមទាំងប្រទេសអឺរ៉ាក់ និងប្រទេសមួយចំនួនទៀត ដែលបណ្តាលឲ្យជនស្លូតត្រង់ស្លាប់រាប់លាននាក់និងបាត់បង់ជម្រកជម្លៀកទៅកាន់តំបន់បែកអឺរ៉ុប ដែលគ្មានការទទួលខុសត្រូវ។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនបានថ្លែងដូចនេះ ទៅកាន់អ្នកតំណាងប្រទេសសមាជិកសភាអាស៊ាន និងប្រទេសអ្នកសង្កេតការណ៍ចំនួន២៣ប្រទេសដែលបានចូលក្នុងកិច្ចប្រជុំសភាអាស៊ាន(APA)លើកទី៩នៅទីក្រុងសៀមរាប ខេត្តសៀមរាបប្រទេសកម្ពុជាដែលឆ្នាំ២០១៦នេះមហាសន្និបាទបានលើកយកប្រធានបទ”ការជំរុញសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសប្រកបដោយរន្តរភាពនៅតំបន់អាស៊ី”។
សម្តេចបានមានប្រសាសន៍ថាប្រធានបទនេះបានជំរុញឲ្យយើងចេះរកសន្តិភាពស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់និងពិភពលោកដែលកំពុងញាំញីដោយរងើងភ្លើងសង្រ្គាមព្រមទាំងការរីករាលដាលដោយអំពើភេរវកម្មដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូល។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាមានមូលហេតុដែលប្រទេសកម្ពុជាស្រឡាញ់សន្តិភាពស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។មានបទពិសោធន៍ដែលកម្ពុជាឆ្លងកាត់សង្រ្គាមតាំងពីក្រោយសង្រ្គាមលោកលើកទី២មកដែលបានបង្កការឈឺចាប់ខ្លោចផ្សាដែលបានកើតឡើងចំពោះប្រជាជនកម្ពុជាទាំងមូលនិងបានបន្សល់ស្លាកស្នាមមិនទាន់រលត់អស់រហូតដល់បច្ចុប្បន្ននេះ។
សម្តេចបានលើកឡើងថាក្នុងនោះកម្ពុជាបានឆ្លងកាត់ប៉ុន្មានដំណាក់ការធំៗរបស់ប្រទេសជាតិរួមមានរបបអាណានិគមន៍បានរាំងដើម្បីឯករាជ្យជាតិ សង្រ្គាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរនិងពួកបរទេជួយគេពីឆ្នាំ១៩៧០ដល់១៩៧៥។ជាពិសេសរបបប្រល័យពូជសាសន៍ប៉ុលពត
សម្តេចតេជោហ៊ុន សែន ស្នើឲ្យអង្គមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ វាយតម្លៃអំពីបដិវត្តន៍ពណ៌ដោយសម្តេច បាន ស្នើឲ្យអង្គមហាសន្និបាតសភាតំបន់អាស៊ីលើក ទី៩ ធ្វើការវាយតម្លៃអំពីបដិវត្តន៍ព័ណ ដែលបង្កើតឡើងដើម្បីផ្តួលរំលំឬផ្លាស់ប្តូរបុគ្គលម្នាក់ ឬរបបមួយក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ថ្លែងក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩នៅសាលសន្និសិទសុខា សៀមរាប នារសៀលថ្ងៃទី២៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ល្មមដល់ពេលដែពិភពលោករួមគ្នាវាយតម្លៃអំពីបញ្ហាបដិវត្តន៍ពណ៌ហើយ ព្រោះបដិវត្តន៍ពណ៌បានបង្ករឲ្យមានសង្គ្រាមនៅ មជ្ឈឹមបូព៌ា ធ្វើឲ្យមនុស្សស្លាប់និងប្រជាពលរដ្ឋរងទុក្ខវេទនារត់ភាសខ្លួនគ្មានក្តីសុខនិងពុំមានការទទួលខុសត្រូវ នោះឡើយ។
សម្តេចបានលើកឡើងថាតើដល់ពេលដែលយើងត្រូវវាយតម្លៃអំពីបដិវត្តន៍ពណ៌ហើយឬនៅ?មកដល់ពេលនេះអ្នកដែលបានផ្តួចផ្តើមធ្វើបដិវត្តន៍ពណ៌ ហើយអ្នកដែលធ្លាប់អបអរបដិវត្តន៍ពណ៌ពួកគេទៅពួនសម្ងំនៅទីណា។ទីកន្លែងដែលកើតឡើងនូវតំបន់សង្គ្រាមផ្តួលរំលំតាមកម្លាំងយោធានិងផ្តួលរំលំតាមរយៈបដិវត្តន៍ព័រណ៌កំពុងតែរងនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរនោះក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យ នៃសិទ្ធិមនុស្ស។
សម្តេចបានលើកឡើងថាការផ្តួលរំលំរបបសាដាមហ៊ូសេន តើបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅសម្រាប់ប្រជាជនអៀរ៉ាក់ ការផ្តួលរំលំបែនអាលីនៅទុយនីស៊ី ការផ្តួលរំលំកាដាហ្វីនៅលីប៊ី ការ ផ្តួលរំលំហូស្មីមូបារ៉់ាក់នៅអេហ្សីព ការប្រឆាំង និងរបបដែលដឹកនាំដោយប្រធានាធិបតីអាសាត ក៍ដូចជាសង្គ្រាមដែលកំពុងផ្ទុះឡើងនៅយៀមែន តើទាំងអស់នវអ្នកណាទៅទទួលខុសត្រូវ។
សម្តេចបានបញ្ជាក់ថាតើដើម្បីផ្តូរមនុស្សម្នាក់ និងប្តូរបុគ្គលម្នាក់ឬក៍រដ្ឋាភិបាលមួយ នាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺនរាប់សែនរាប់លានបែបនេះឬទេ?ឥឡូវតើល្មមដល់ពេលដែលយើងវាយតម្លៃសភាពការនេះហើយឬនៅ ?តើបដិវត្តន៍ពណ៌វាជាការគួរឲ្យជាទីស្រឡាញ់ក៍គួរជាទីឲ្យស្អប់ខ្ពើម?តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិគួរកាត់ទោសពួកមេក្លោងដែលធ្វើឲ្យប្រជាជន អៀរ៉ាក់ និងប្រជាជននៃបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា យកទៅកាត់ទោសឬត្រូវពាក់មេដាយណូបែលឲ្យពួកទាំង នោះ?)
សម្តេចបានលើកឡើងទៀតថាក្រៅពីការស្លាប់មួយថ្ងៃៗយ៉ាងច្រើននៅលើទឹកដីអៀរ៉ាក់ ទឹកដីសីរី លីប៊ី និងយៀមែនបច្ចុប្បន្ននេះ ក៍នៅមានមនុស្សជាច្រើនទៀតកំពុងឆ្លងមហាសាគរមេឌីទែរ៉ានេដើម្បីភៀសខ្លួនទៅកាន់អ៊ឺរ៉ុប។ខណៈដែលអ៊ឺរ៉ុបកំពុងតែធ្វើការតឹងតែងជាមួយជនភៀសខ្លួនទាំងនោះ គួរតែអ៊ឺរ៉ុបមានការទទួលខុសត្រូវលើបញ្ហានេះ។
សម្តេចបានយកឱកាសនេះស្នើឲ្យអង្គមហាសន្និបាតគួរដាក់បញ្ហាទាំងនេះដើម្បីពិភាក្សា សំដៅទប់ស្កាត់នូវទង្វើរបស់ជនទាំងឡាយណា ឬប្រទេសណាក៍ដោយ ដែលបង្កើតឡើងនូវស្ថានភាព ទទឹងទិសស្អប់ខ្ពើមមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយ តែបាននាំមកនូវការជំនួស ដោយការស្លាប់មនុស្សរាប់ម៉ឺនរាប់សែន រាប់លាននាក់។
សម្តេចបានគូសបញ្ចាក់ដែរថាកម្ពុជាធ្លាប់ស្គាល់ហើយនូវរស់ជាតិសង្គ្រាម ពេលនេះកម្ពុជាត្រូវការសន្តិភាព តែកម្ពុជាក៍មិនមែនជាអ្នកជាតិនិយម ចង្អៀតចង្អល់គិតគូរតែខ្លួនឯងនោះទេ។ ការជួបជុំគ្នាថ្ងៃនេះ គឺគ្រួសារនៃសភាតំបន់អាស៊ី ដូច្នេះទាំងអស់គ្នាគួរមានការទទួលខុសត្រូវ ក្នុងការលើកបញ្ហាទាំងនេះឡើង។
សម្តេចក៍បានលើកឡើងផងដែរថា ម៉ោងនេះនៅតំបន់អៀរ៉់ាក់ និងតំបន់មួយចំនួននៅសីរី កំពុងរងការវាយប្រហាគ្នាយ៉ាងធ្ងន់ធ្ងរ ជាមួយជនភាសខ្លួនមួយចំនួនដែលកំពុងរត់ភាសខ្លួនចេញពីលិប៊ី ចេញពីសីរី ចេញ ពីយៀមែន និងចេញពីតំបន់ខ្លះទៀតទៅកាន់អ៊ឺរ៉ុប ក្នុងពេលអ៊ឺរ៉ុបកំពុងបិទទ្វា។សម្តេចក៍បានធ្វើការអំពាវនាវចំពោះប្រទេសអ៊ឺរ៉ុប ទទួលយកជនភាសខ្លួនទាំងនោះ ឲ្យមានការស្នាក់នៅសមរម្យ មានការងារធ្វើ ព្រោះនេះការទទួលខុសត្រូវរបស់លោកអ្នក ដែលគាំទ្រនយោបាយសហរដ្ឋអាមេរិកលើបដិវត្តន៍ព័ណ។
សម្តេចមានប្រសាន៍ទៀតថាហេតុអ្វីបានជាភេរវកម្មមិនថបថយចុះ ចាប់តាំងពីចលនាតាលីបង់តូចតាចនៅអាហ្គានិស្ថាន ឥឡូវបានក្លាយជាក្រុមអាល់កៃដា និង បង្កើតជារដ្ឋឥស្លាមទៅហើយ ដូច្នេះ តើភេរវកម្មវាកើតមកពីអ្វី យើងគួរតែនិយាយរឿងនេះផងដែរ។សម្តេចចង់ឲ្យរកមូលហេតុថាតើ មូលហេតិអ្វីបានវាកើតមានភេរវកម្ម?តើមកពីអ្វី ហេតុអ្វីបានជាប្រទេសមួយចំនួន ក្លាយជាគោលដៅវាយប្រហាភេរវកម្ម ?ហើយគេស្អប់ជនជាតិទាំងនោះ រហូតដល់ស្អប់សម្ពន្ធ័មិត្តអ្នកទាំងនោះទៀតផង ។
សម្តេចបានលើកឡើងទៀតថាហេតុផលសមរម្យដើម្បីការពារសន្តិភាពបានគឺទាល់តែកុំឲ្យមាន អ្នកបំផ្លាញសន្តិភាព និងកុំឲ្យមានអ្នកបង្ករសង្គ្រាម ។សម្តេចសូមកុំឲ្យ បន្ទោសប្រទេសដែលមានសង្គ្រាមគួរតែស្តីបន្ទោសអ្នកដែលលូកដៃឲ្យមានសង្គ្រាម និងអ្នកដែលគាំទ្រសង្គ្រាម។
សម្តេចបានបញ្ជាក់ថាក្នុងខៈណៈពេលនេះក៍នៅមានជាតិសាសន៍មួយចំនួនរាប់ទាំងជាតិសាសន៍ដែល ចេញពីមជ្ឈឹមបូព៌ាទៅអ៊ឺរ៉ុបស្នាក់នៅមិនទាន់ស្របច្បាប់នៅឡើយ ខៈណៈដែល តួគី មានបំណងបើកព្រំដែលឲ្យជនភាសខ្លួន ឆ្លងចូលទៅអ៉ឺរ៉ុបទៀតនោះ សម្តេចមាន ប្រសាសន៍ ថាជាការសមហេតុផលហើយដែលអ៊ឺរ៉ុបត្រូវតែទទួលយកជនភាសខ្លួនទាំងនោះ ដើម្បី ការ ទទួលខុសត្រូវ ដែលខ្លួនបានគាំទ្រសហរដ្ឋអាមេរិក ក្នុងការធ្វើបដិវត្តន៍ ពណ៌ នៅមជ្ឈឹមបូព៌ា នេះ។
សម្តេចបានលើកលើកឡើងថា៖ប៉ុន្មានថ្ងៃនេះថាតួគីមាន បំណងនឹងបើកព្រំដែនដើម្បីឲ្យជនភាសខ្លួន ចូលទៅកាន់ អ៉ឺរ៉ុបបើសិន ជាយ៉ាងនេះមែន ជាការល្អព្រោះជាការទទួល ខុសត្រូវរបស់បួកអ៊ឺរ៉ុប ដែលគាំទ្រ នយោបាយ អាមេរិកនៅក្នុងការធ្វើបដិវត្តន៍ព័ណ នៅមជ្ឈឹមបូព៌ា គួរតែផ្តល់កន្លែងជ្រកកោណ ផ្តល់ ការងារ ឲ្យគេទើបជាការសមរម្យ។មិនអាចយកគេទៅស្លាប់ក្នុងសមុទ្រមេឌីទេរ៉់ានេឬក៍នៅក្នុងជុំរៅនោះទេ។)
ឯកឧត្តមបណ្ឌិតមៀន រ៉ាហ្សារ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានលើក ឡើងទាក់ទង និងបញ្ហាដែលលេចឡើងនៅលើពិភពលោក កន្លងទៅ ដែលបង្ករនូវវិនាសកម្ម សង្គ្រាប់ ទុក្ខ ក្លោចផ្សារ និងការស្លាប់ជីវិតមនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ។ បញ្ហានេះ ឯកឧត្តមចង់ ឲ្យ មានការបញ្ចប់ដើម្បី ឲ្យបិភពលោកទាំងមូល រស់នៅជាមួយសុខសន្តិភាព វិបុលភាព និង ភាពរីកចំរើន៕