រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧បានសម្រេចបើកសវនាការលើសំណុំរឿង គំរាមកំហែងថានឹងសម្លាប់ និងបទៈញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣មាត្រា៤៩៤និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងខែកក្កដាឆ្នាំ២០១៦។
ជនជាប់ចោទឈ្មោះ វ៉ែន សុភាព ហៅសាម ភាព ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានឆ្លើយសារភាពថាខ្លួនពិតជាបានបង្ហោះវិដេអូប្រមាថពិតមែន ហើយពេលនេះខ្ញុំសោកស្តាយយ៉ាងខ្លាំងនៅកំហុករបស់ខ្លួន។
សមត្ថកិច្ចបានបញ្ជាក់នៅពេលសវនាការថាកាលពីខែកក្កដាឆ្នាំ២០១៦គឺមានគណនេយ្យហ្វេសប៊ុកចំនួនពីដែលមានឈ្មោះ សុភាព កូនខ្មែរ និង ផេក សុភាព កូនខ្មែរ ដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកប្រមាថអាយុជីវិតប្រមុខរាជរដ្ឋាភិបាលនិងញុះញង់ឲ្យមានការរើសអើង ទើបកម្លាំងសមត្ថកិច្ចបើកការស៉ីេបអង្កេតឈានទៅដល់ការចា់ខ្លួនតែម្តង។
តំណាងអយ្យការលោក ស៉ិន វីរៈ ធ្វើសេចក្ដីសន្និដ្ឋានតាមការឆ្លើយសាររបស់ជនជាប់ចោទពិតជាមានអំពើប្រមាថអាយុជីវិតប្រមុខរាជរដ្ឋាភិបាលពិតមែននិងញុះញង់ឲ្យមានការរើសអើងចឹងតំណាងអយ្យការនៅតែតម្កល់បទចោទប្រកាន់នៅដែល។
ទោះជាយ៉ាងលោកចៅក្រមលោក លី សុខឡេង បានសម្រេចលើកពេលប្រកាសសាល ក្រម ក្នុងសំណុំរឿងខាងលើនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧ខាងមុខនេះ លោកចៅក្រម បាន បញ្ជាក់ថាក្នុងសំណុំរឿងនេះមិនមានដើមបណ្តឹងនោះទេ។