MENU
|
ខេត្តក្រចេះ៖ ប្រជាសហគមន៍រស់នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរកប្រាក់ចំណូលបានពិវិស័យទេសចរណ៍រំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុន និងមានភ្ញៀវទេសចរណ៍ចំនួនរាប់ម៉ឺននាក់ និងមកលេងកំសាន្ត នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ។
នៅខេត្តក្រចេះរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី មានទីតាំងស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយពីទីរួមខេត្តក្រចេះ ជាង១៥គីឡូម៉ែត្រ ហើយរមណីយដ្ឋានមួយនេះ ត្រូវបានអាជ្ញាធរចាត់ ជាតំបន់ទេសចរណ៍ ជាប់លំដាប់ថ្នាក់លេខ១នៅក្នុងខេត្តក្រចេះ និងមានភ្ញៀវទេសចរណ៍ ចូលមកលេងកំសាន្ត ចំនួនរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ ។
ម្ចាស់រោងក្យូសប្រក់ស្បូវគ្រែបណ្តែតទឹកបាននិយាយថា៖ ចាប់តាំងពីគាត់ចាប់មុខរបរជាអ្នកលក់ចំណីអាហារ នៅក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី គឺបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានធូរធាមួយកម្រិតរួមជាមួយការធ្វើស្រែ ហើយក្នុងការសាងសង់រោងលក់ដូរនៅតំបន់នេះ គឺអាជ្ញាធរបានតម្រូវឱ្យពលរដ្ឋនៅតំបន់នេះ ចាប់ឆ្នោត ដើម្បីយកទីតាំងសង់រោងក្យូសប្រក់ស្បូវ ដើម្បីលក់ដូរនិងត្រៀមទទួលភ្លៀវទេសចរណ៍ មកកំសាន្តនៅទីនេះ។
ប្រជាសហគមន៍បានបន្តថា ៖ បើទោះបីជារោងក្យូសប្រក់ស្បូវមានមួយចំនួន មានការយឺតយ៉ាវនៅមិនទាន់សាងសង់រួចរាល់យ៉ាងណាក្តី តែបងប្អូនក៏ដូចជាប្រជាសហគមន៍កាំពីខិតខំប្រឹងប្រែងក្នុងការសាងសង់ រោងទាំងនេះ ហើយក៏រំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នាពេលខាងមុខនិងមានភ្ញៀវចូលមកលេងកំសាន្តនៅតំបន់នេះច្រើនជាងឆ្នាំមុន ។
ជាមួយនិងការលើកឡើងនេះដែរ អ្នកស្រីធំ បាននិយាយថា៖ មានភ្ញៀវមួយចំនួនតូចដែលបានចូលមកលេងកំសាន្តនៅតំបន់នេះ តែងរិះគន់ថា តំបន់នេះលក់ថ្លៃក្នុងឱកាសបុណ្យទានម្តងៗ ហើយគាត់បានបដិសេដ្ឋថា ចំពោះតំម្លៃមុខម្ហូបគឺតម្លៃនៅដដែរ គឺឡើងថ្លៃតែរោងស្បូវតែប៉ណ្ណោះ ដោយអង្គុយលេងកំសាន្ត គឺគិតក្នុងតម្លៃ១ម៉ោង១ម៉ឺនរៀល ។
អ្នកលក់ម្ហូបម្នក់ទៀតនៅក្នុងតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី បាននិយាយថា៖ នៅក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី មានត្រីទឹកសាបធំៗ ដែលបងប្អូនអ្នកនេសាទរកបាន ដូចជា ត្រីក្អែក ត្រីឆ្លាំង ត្រីក្របី ត្រីខ្យារជាដើម ដើម្បីត្រៀមសំរាប់ចម្អិនធ្វើម្ហូបតាមតែភ្ញៀកាម្ម៉ង និងមានរស់ជាតិឆ្ងាញ់ ។ត្រីដែលធ្វើម្ហូបជូនភ្ញៀវនៅតំបន់នេះ គឺជាត្រីធម្មជាតិ ត្រីទន្លេនៅតំបន់នេះតែម្តង និងជាត្រីនៅរស់ទៀតផង។(សម្លេង កញ្ញា ភារុណ ។
លោក រុណ ភារ៉ា ប្រធានមន្ទីទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា៖ ឆ្នាំនេះគឺមានការយឺតយ៉ាវ ក្នុងការសាងសង់រោងក្យូសប្រក់ស្បូវ ដោយសារឆ្នាំនេះទឹកទន្លេមេគង្គនៅមានជម្រៅជ្រៅ ជាងឆ្នាំមុន ទើបបណ្តាលឱ្យមានការយឺតយ៉ាវ ។ លោកបានលើកឡើងថា កាលពីឆ្នាំទៅឆ្នាំ២០១៦ រោងក្យូសស្បូវ និងស្ពានឈើនៅតំបន់នេះ គឺសាងសងហ់រួចរាល់ តាំងពីពាក់កណ្តាលខែធ្នូមកម្លេះ ហើយយើងក៏អាចបើកបំរើភ្ញៀវបានមួយរយៈផងដែរ ។
លោកបានបន្តថា នៅឆ្នាំ២០១៦ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនមានរយៈពេលបីថ្ងៃ នៅទូទាំងខេត្តក្រចេះគឺមានភ្ញៀវចុលមកលេងកម្សានមានចំនួន២៧.៥២៨នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិមានចំនួន២៣៩នាក់ ។ ដោយឡែកនៅក្នុងរមណីយដ្ឋានកាំពីមានភ្ញៀវចូលទៅលេងកម្សាន្ត មានចំនួន១៣.៩២៥នាក់ ហើយលោករំពឹងថា នៅក្នុងឪកាសបុណ្យចូលឆ្នាមប្រពៃណីចិនឆ្នាំ២០១៧នេះ ភ្ញៀវនឹងមានចំនួនកើនលើងជាងឆ្នាំមុន។
ដោយសាររោងប្រក់ស្បូវនៅរមណីយដ្ឋាន បានសាងសង់រហូតដល់ជាង៤រយរោង ត្រៀមសម្រាប់ទទួលភ្ញៀវមកកំសាន្ត ។ លើសពីនេះ បើសិនជាភ្ញៀវដែលចូលមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាន តឹកជួរទន្លេមេគង្គកាំពី សុំឱ្យបងប្អូនទាងអស់ត្រូវមកទាក់ទងជាមួយគណៈកម្មការ ព្រោះនៅតំបន់នោះ គឺកម្លាំងសមត្ថកិច្ចចម្រុះត្រៀម ជាប់ជាប្រចាំ ៕