ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ពោធអគារសិក្សា៣ខ្នង កំពស់៣ជាន់ ៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនាព្រឹកថ្ងៃទី២៧ មី នានេះ។
យោងតាមរបាយការណ៍បានអះអាងថា អគារសិក្សាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ពេលនេះជាអំណោយរបស់សម្តេចតេជោ ដែលបានប្រកាសផ្តល់ជូនក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦ កន្លងទៅ
។
ក្នុងពិធីនេះដែរក្រៅពីអគារសិក្សានេះសម្តេចក៍បានជួយកសាងអគារសិក្សានៅវិទ្យាល័យថ្មគ្រែ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ១ ខ្នងផងដែរ កំពស់២ជាន់ ស្មើ ១២បន្ទប់។
សូមបញ្ជាក់ថា សម្រាប់ខេត្តក្រចេះនេះសម្តេចបានផ្តល់អគារសិក្សាសរុប៩៦ខ្នង ស្មើ ៥២៧ បន្ទប់។ សកម្មភាពរបស់ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោត្រូវបានគេមើលឃើញថាក្នុងយុទ្ធនាការបេសកកម្មចុះជួបសំណេះសំណាលមន្ត្រីរាជការទូទាំងប្រទេសនាពេលកន្លងមក សម្តេចបានផ្តល់អគារសិក្សាថ្មីឱ្យដល់តាមបណ្តាខេត្តក្រុងនានាសរុបចំនួន៣៦៨ខ្នង ស្មើនឹង៤១៩៤បន្ទប់។ ជួសជុលអាគារសិក្សាចាស់ៗ២៧ខ្នង ស្មើនឹង១០១បន្ទប់ សាងសង់សាលប្រជុំ៣ខ្នង និងផ្ទះគ្រូកម្ពស់២ជាន់ចំនួន៥៩ខ្នងស្មើនឹង៦២០បន្ទប់។