MENU
|
ខេត្តក្រចេះ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ព្រៃឡង់ក្នុងខេត្តក្រចេះបានបញ្ជាក់ថានៅថ្ងៃទី12ខែមីនាឆ្នាំ2017នាម៉ោង4និង15នាទីល្ងាចកម្លាំងប្រជាសហគមន៍យើងបានចុះទៅជួបបទល្មើសដឹកឈើមានឈើក្រំឃ្លុំ280ដុំស្មើនឹងប្រហែលជាង100ម៉ែតគូបនិងមានក្តាកកោះនិងប្រភេទឈើរគ្រឿងសំណង់ជាច្រើនទៀតហើយដឹកយកមកប្រហែលជាដេប៊ូហាលពាសវាលបែបអាធិបតេយ្យតែម្តង។
ប្រជាសហគមន៍បានបញ្ជាក់ថា ឈើទាំងនេះត្រូវបានគេដឹកចេញពីព្រៃឡង់70ភាគរយនិង30ភាគរយដឹកចេញពីព្រៃសហគមន៍ប្រសាទទឹកខ្មៅ។កម្លាំងយើងខ្ញុំរាយកាណ៍ទៅបរិស្ថាន បរិស្ថានថាព្រៃសហគមន៍ដល់រាយការណ៍ទៅរដ្ឋបាលព្រៃឈើថាឈើនោះចេញពីព្រៃឡង់ពូកគាត់គ្មានសិទ្ធទេបន្តដំណើរ។
ក្រុមប្រជាសហគមន៍បានលើកឡើងថាពួកគាត់មើលហេតុដូចការណ៍បំផ្លាញព្រៃឈើបែបនេះតើខ្ញុំគួរាយការណ៍ទៅខាងណាបើខាងនេះថាខាងនោះៗថាខាងនេះ។ព្រៃឡង់នឹងវាលហើយមិនបាចអភិរក្សទេ។
ក្រុមអ្នកឃ្លាំមើលព្រៃឡង់បានអះអាងថាជាក់ស្តែងពេលយប់ទាំងឡាននិងគោយន្តដូចគេហែរកឋិនកាត់តាមស្នាក់ការព្រៃឈើហើយចាប់មិនបានទៀត។ឈើរនេះនៅរំលងអាធ្រាត្រ ប្រហែលចេញអស់ហើយ។គេសង្ស័យថា បទល្មើសនៅទីនោះថាអាចសង្ស័យថាមានទាហ៊ានកាងនិងអ្នកមានអំណាចនៅពីក្រោយខ្នងទៀតព្រមទាំងមានការចូលដៃជើងពីបុគ្គលខ្លះតាំងខ្លួនជាសហគមន៍ព្រៃឈើរផង។
អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានទេនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៧ជុំវិញការលើកឡើងរបស់សហគមន៍ព្រៃឡង់ដែលសុំមិនបញ្ចេញឈ្មោះដូចខាងលើ៕