MENU
ប្រជាសហគមន៍ចំនួន២២ នាំយកដំឡូងមីប្រឡងប្រណាំងពីគុណភាពម្សៅ ដើម្បីជ្រើសរើសយកពូជម្សៅល្អ ធ្វើការនាំចេញក្រៅប្រទេស
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៧ មីនា ២០១៧, ១២:១៧ | ៩៤៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖    ប្រជាសហគមន៏កសិករដាំដំឡូងមីក្នុងខេត្តបាត់ដំបងចំនួន២២សហគមន៏ចូលរួមនិងខេត្តប៉ៃលិន ក្រៅខេត្តនិងក្រៅបណ្តាញ បានមកប្រារព្ធទិវាប្រឡងប្រណាំជ្រើសរើសពូជន៏ដំឡូងមី។

ពិធីនេះរៀបចំឡើងក្រោមប្រធានបទ"ជំរុញការលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជា"ដែលការប្រឡងប្រណាំងនេះគឺរវាងប្រជាកសិករអ្នកប្រើប្រាស់ពូជដំឡូងមីផ្សេងៗគ្នា ចំណែកក្រុមហ៊ុនហ្គូតវ៉េ(Good ways)អាស៊ីមិនបានចូលរួមប្រឡងប្រណាំងទេ គ្រាន់តែជាអ្នកធ្វើអាជ្ញាកណ្តាលក្នុងការដាក់ពិន្ទុរួចប្រមូលទិញដំឡូងធ្វើការនាំចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ។

ពិធីតាំងពីពណ៌នេះរៀបចំធ្វើនៅក្នុងទីតាំងក្រុមហ៊ុនGood ways តែម្តងក្នុងស្រុកភ្នំព្រឹកថ្ងៃទី៦មីនានេះ និងមានការដាក់តាំងមើលនិងដើមដំឡូងមីពូជន៏ដូងប្រេងនិងផលិតផលកសិកម្មចម្រុះផ្សេងៗទៀតរួមនិងគ្រឿងចក្រដែលទាក់ទងនិងការបំរើឲ្យវិស័យកសិកម្ម តាមបែបសម័យទំនើបផងដែរ។

ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៏ថា ផលិតផលដំឡូងមីត្រូវបានចាត់ទុកថាជាទំនិញសំខាន់ទី២បន្ទាប់ពីស្រូវ អង្ករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបន្តថា​ ផលិតផលដំឡូងមីមានការអភិវឌ្ឍន៏ទៅមុខជាលំដាប់គិតចាប់ពីឆ្នាំ២០១១ដែលផ្ទៃដីដាំដុះប្រមាណ៤០ម៉ឺនហិកតានិងមានការថយចុះបន្តិចមកត្រឹម៣២ម៉ឺនហិកតាក្នុងឆ្នាំ២០១២ប៉ុន្តែបានកើនឡើងវិញចំនួន៤២ម៉ឺន១ពាន់ហតក្នុងឆ្នាំ២០១៣និងផ្តល់ទិន្នផលប្រមាណ៨លានតោនក្នុងឆ្នាំ២០១៣(តាមសៀវភៅកំណត់ត្រាក្នុងឆ្នាំ២០១៥របស់អង្គការUNDP)ហើយក្នុងឆ្នាំ២០១៥/១៦ផ្ទៃដីដាំដុះកើនឡើងរហូតដល់៥៧៣,៦២៤ហត,និងផ្តល់ទិនផលសរុបប្រមាណ១៣លានតោន។

ឯកឧត្តមបន្តថា ផលិតផលដំឡូងមីប្រមាណ៩០%ត្រូវបានលក់ទៅឲ្យប្រទេសវៀតណាមនិងប្រទេសថៃជាដើមដំឡូងមីស្រស់និងជាចំណិតដំឡូងមីក្រៀមនិងម្សៅដំឡូងមី៕ផលិតផលដែលប្រទេសវៀតណាមនិងថៃទិញពីកម្ពុជាត្រូវបានលក់បន្តទៅឲ្យទីផ្សាអន្តរជាតិជាពិសេសទីផ្សាប្រទេសចិនដែលជាទីផ្សាធំជាងគេក្នុងពិភពលោក តែពេលនេះទីផ្សានេះនិងមកទិញត្រង់ដល់កម្ពុជាតែម្តង។

លោកឈរ ម៉ារិទ្ធ ប្រធានក្រុមហ៊ុនហ្គូតវ៉េបានមានប្រសាសន៏ទៅកាន់ប្រជាកសិករថា៖ការដាំដុះដំឡូងមី,ការនាំដំឡូងមីទៅកាន់ប្រទេសចិនរបស់កម្ពុជានៅមានលក្ខណៈស្តួចស្តើង,វេទិការនេះបានផ្តល់ឱកាសឲ្យប្រជាកសិករបានផ្លាស់ប្តូរយោបល់គ្នារវាងអ្នកផលិតនិងអ្នកទិញនាំចេញ៕

លោកបន្តថា សុំឲ្យប្រជាកសិករជំរុញការដាំដុះឲ្យបានច្រើនថែមទៀតដោយសារទីផ្សាបញ្ឈរទិញមានត្រឹមត្រូវច្បាស់លាស់មិនឲ្យប្រជាកសិករអស់សង្ឃឹមនិងពិបាកក្នុងការរកទីផ្សាទៀតឡើយ ប៉ុន្តែតម្លៃទៅតាមទីផ្សាអន្តរជាតិនិងមានការកើនតម្លៃជាងមុនដោយសារប្រជាកសិករមិនចាំបាច់កាប់កញ្ចាំលក់ទៀតទេក្រុមហ៊ុនទិញដំឡូងមីស្រស់តែម្តង។      

Tags:
  • ប្រជាសហគមន៍
  • គុណភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥