MENU
បណ្តឹងសុំមោឃភាពនីតិវិធី របស់សកម្មជនបក្សប្រឆាំង៥នាក់ តុលាការកំពូលប្រកាសបដិសេធ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៥ មករា ២០១៧, ១៣:៣៦ | ៤១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ចៅក្រុមជំនុំជម្រះតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៧បានប្រកាសសាលដីកាបដិសេធបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា និងបក្ខពួក៤នាក់តុលាការកំពូល បដិសេធបណ្តឹងរបស់មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងបក្ខពួក៤នាក់ ។

លោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ច្រានចោលបណ្តឹងនេះ ដោយយល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ត្រឹមត្រូវហើយ ។ការប្រកាសសាលដីកានេះ ធ្វើឡើងតែចំពោះមុខជនជាប់ចោទឈ្មោះ អ៊ុក ពេជ្រសំណាង ម្នាក់ប៉ុណ្ណោះ ។ ដោយឡែកជនជាប់ចោទ៤នាក់ ទៀត ពុំត្រូវបានបញ្ជូនមកស្តាប់ការប្រកាសនោះទេ ។

ក្រុមមេធាវីការពារជនជាប់ចោទ បានប្តឹងសាទុក្ខមកតុលាការកំពូល ដោយស្នើឲ្យបញ្ជូលឈ្មោះជនជាប់ចោទ៥នាក់ក្នុងចំណោម១១នាក់ ក្នុងបណ្តឹងមោឃភាពនីតិវិធី ដែរ ។ ប៉ុន្ដែសំណើរនេះ ត្រូវបានបដិសេធ ។គួររំលឹកថា លោក មាជ សុវណ្ណារ៉ា និង បក្ខពួក ជាប់ចោទពីបទ " ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម " ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ដែលបច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍ ។

គួរបញ្ជាក់ថា ចៅក្រមជំនុំជម្រះនៃតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឍនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះបានលើកយកបណ្តឹងសុំមោឃភាពនីតិវិធីរបស់សកម្មជនគណបក្សសង្រ្គោះជាតិចំនួន៥នាក់ប្តឹងតាមរយៈមេធាវីលោកជួង ជូងឺជាមេធាវីការពារក្តីជន៕

Tags:
  • សុំមោឃភាព
  • នីតិវិធី
  • សកម្មជន
  • បក្សប្រឆាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥