MENU
|
ខេត្តកោះកុង៖ នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2017 ឯកឧត្តម កាយ សំរួមសមាជិកគណៈគម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានគណប្រចាំការអចិន្រ្ដៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង តំណាងអោយឯកឧត្តម ប៊ុន លើត អភិបាល នៃគណអភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ស្វាគមន៍នឹងទទួលសកម្មជនទាំនោះ ហើយបានរៀបចំពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាសរុបចំនួន95 នាក់ ក្នុងនោះស្រី52 បរុស43 នាក់ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ឯកឧត្តម កាយ សំរួម បានលើកឡើងក្នុងឪកាសនោះថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងពីរជាអ្នកដឹកនាំពិសេស សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកដឹកនាំដល់ឈ្លាសវៃ តែងតែគិតគូរដល់សុខទុករបស់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែរគណបក្សប្រជាជនខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេ អោយមានការរីកចម្រើន គ្រប់វិស័យជាពិសេសបង្កើននូវធនធានមនុស្សបានយ៉ាល្អមិនថាទីជិតឫ ទីឆ្ងាយឡើយហើយការវិលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តបានល្អប្រសើរ ។ឯកឧត្តមសូមថ្លែងនៅការត្រេកអរចំពោះវត្តមាន របស់បងប្អូនទាំងអស់ មិនតែប៉ុណ្ណោះ វត្តមានបងប្អូនបានធ្វើអោយពលរដ្ឋជាច្រើន បានយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថែទៀតផងដែរ
លោក ពុទ្ធិ សែន ចន្ទុកទី2 ឃុំកោះកាពិ ដែរបានដកខ្លួនចេញពីគណបក្សសំរង្សី បានថ្លែងថា ឃើញការជាក់ស្ដែងពេលពួកគាត់មានបញ្ហាអ្វីឃើញតែគណបក្សប្រជាជនកម្ពុជាទេ ដែរចុះជួយរហូតមិនដែរឃើញមេដឹកនាំរបស់ខ្លួន ចុះសួរសុខទុក ឫ ជួយអ្វីដល់ពួកគាត់ទេ ដោយឃើញទង្វើល្អរបស់គណបក្សប្រជាជនទាំងទង្វើរាល់សកម្មភាពមកលើប្រជាជនទើបក្រុមគាត់សម្រេចចិត្តដកខ្លួនចេញពីមេដឹកនាំរបស់ពួកគាត់ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ហើយពួកគាត់មកនេះ មកដោយឆន្ទៈមិនមានការបង្ខិតបង្ខំឫ ប្រើប្រាស់លុយទិញទឹកចិត្តឡើយ។