MENU
|
រាជធានីភ្នំពេញ៖ សកម្មជនដីធ្លីបុរីកីឡា និងសហគមន៍បឹងកក់ចាក់ ចេញប្រមូលផ្ដុំ៣០នាក់ មកតវ៉ា នៅមុខក្រសួងដែនដីអោយជួយដោះស្រាយវិវាទដីធ្លីរជាច្រើនឆ្នាំហើយតែក្រសួងមិនដោះស្រាយហើយបិទទ្វារបងមិនអោយចូល កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចអាគារលេខ៧៧១និង៧៧៣ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ តាមផ្លូវព្រះមុន្នីវង្ស ក្រុម១៨ ស្ថិតនៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកស្រី ឃឹម សុខចន ភេទប្រុស អាយុ៥១ឆ្នាំមុខរបរនៅផ្ទះជាមួយកូនស្រីនៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានប្រាប់ ថាដោយគាត់ ប្រមូលផ្ដុំ មក តវ៉ាប្រមាណ៣០នាក់មានទាំងបឹងកក់ចាកចេញនិងប្រជាជនបុរីកីឡាដែលត្រូវចាក់ខ្សាច់លប់យកដីអស់មិនទាន់ដោះស្រាយហើយពួកគាត់ដែលមកតវ៉ាគឺសុំអោយឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដើម្បីជួយដោះស្រាយអោយពួកគាត់ស្មើសុំទី១បឹងកក់ចាកចេញសុំប្រាក់បន្ថែម២ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីប្រាក់ទៅជួសជុលផ្ទះដើម្បីដោះដូរនៅបុរីសន្តិភាព២គឺជញ្ជាំនិងដំបូលជ្រាបទឹកខូចខាតអស់ហើយហើយចំណែកបុរីដែលមិនទាន់បានសំណងតាំងពីដើមគឺសុំដីមកវិញនៅកន្លែងចាស់វិញមិនចង់បានលុយជាការដោះដូរទេតែកនរសួងមិនអនុញ្ញាត្តិអោយចូលថែមទាំងបិទទ្វារបងក្រសួងនិងខាងក្រសួងប្រាប់ថាអោយដោះស្រាយនៅសាលាក្រុងវិញដោយសារថាសាលាក្រុងជាអ្នកអភិវឌ្ឍន៍នៅទីនោះ ។
ប្រជាពលរដ្ឋផ្សេងទៀតបន្តប្រាប់ថាលោកប្រធានក្រសួងចេះតែអោយទៅដោះស្រាយនៅសាលាក្រុងតែពេលទៅដល់សាលាក្រុងដោះស្រាយមិនចេញទើបគាត់មកពឹងពាក់លលើលោកប្រធាននិងហើយដោយកាន់ផ្នែកខាងដីធ្លីដើម្បីដោះស្រាយរាល់ប្រជាពលរដ្ឋណាដែលជួបវិត្តបត្តិបត្តិដីធ្លីហើយបើអង្គុយរុញទៅនេះទៅនោះតើអ្នកណាជាអ្នកដោះស្រាយអោយពួកគាត់ពេលមកដាក់ញ្ញាត្តិនៅក្រសួងដែនដីមិនព្រមទទួលគាត់និងចេញដំណើរដាក់ញ្ញាត្តិនៅក្រសួងមហាផ្ទៃវិញម្ដងក្រែងខាងក្រសួងជួយដើម្បីអោយសម្ដេចក្រឡាហោមស ខេងដោះស្រាយអោយពួកគាត់ ។