MENU
|
រាជធានីភ្នំពេញ៖ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតនៅថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧បានថ្លែងថាអគណបក្សលោកស្រីនៅតែមានសង្ឃឹមក្នុងការចរចាដោយផ្អែកលើមធ្យោបាយវប្បធម៌សន្ទនាដែលមិនអាចចៀសផុតបានឡើយ។ លោកស្រីមួរ សុខហួរ បានថ្លែងនៅក្បែររបងគុកព្រៃសពេលបានដឹកនាំអ្នកតំណាងរាស្រ្តអ្នកសង្រ្គោះជាតិចំនួន៣រូបចូលទៅកាន់ពន្ធនាគារព្រៃសដើម្បីសួរសុខទុក្ខអ្នកទោសចំនួន១៦នាក់កំពុងជាប់ឃុំឃាំង។
យោងតាមលិខិតរបស់មន្រ្តីពន្ធនាគារបានលើកឡើងថាអ្នកដែលអ្នកតំណាងរាស្រ្តចូលជួបរួមមាន លោក អ៊ុំ សំអាន លោកមាជ សុវណ្ណារ៉ា លោក ឃិន ជំរឿន លោកស៊ុំ ពុទ្ធី លោកអឿ ណារិទ្ធលោកអានបឋម លោក សាន សីហៈលោកសាន គឹមហេង លោក នាង សុឃុនលោករឿនចាន់ត្រាលោកទេព ណារិន លោកអ៊ុក ពេជ្រសំណាង លោក កែ ឃីម លោក យន់ គឹមហួរនិងលោក យា ថុង។
បន្ទាប់ពីចេញពីពន្ធនាគារវិញលោកស្រីមួរ សុខហួរបានថ្លែងប្រាប់អ្នកកាសែតថា សហការីនិងសកម្មជនធម្មតានៃគណបក្សសង្រ្គោះជាតិចំនួន១៦នាក់កំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសបានប្រាប់លោកស្រីថាពួកគាត់និយាយថា”ជាអ្នកទោសមនសិការ”។ លោកស្រីបានអះអាងថាអ្នកទោសមនសិកាបានន័យថាជាប់ពន្ធនាគារដោយភាពអយុត្តិធម៌ដោយសារតែពួកគាត់បានអ្នកស្នេហាជាតិ។
លោកស្រី មួរ សុខហួរ បានលើកឡើងថា ក្រុមអ្នកទោសក៍បានលើកឡើងពីការបោះឆ្នោត។ក្រុមអ្នកទោសបានផ្ញើសារទៅគ.ជ.បបានរយៈអ្នកតំណាងរាស្រ្តពីកង្វល់របស់អ្នកទោសទាំងនោះថាសូមឲ្យគ.ជ.បពិនិត្យនិងបច្ចេកទេទាំងឡាយឲ្យបានត្រឹមត្រូវបំផុតព្រោះវាអាចបង្កគ្រោះថ្នាក់ពិសេស បញ្ជីឈ្មោះជាដើម។
លោកស្រីបានលើកឡើងថា សូមឲ្យគ.ជ.បពិនិត្យជាពិសេសបញ្ជីឈ្មោះអ្នកបោះឆ្នោតកុំឲ្យដូចកាលពីលើកមុនទៀត។ចំពោះបច្ចេកទេសណាក៍ដោយត្រូវតែពិនិត្យឲ្យមានទែន ហើយបច្ចេកទេសទាំងអស់ត្រូវតែប្រុងប្រយ័ត្នដែរ។ តាមរយៈលោកស្រីមួរសុខហួរ ក្រុមអ្នកទោសទាំងនោះបានសូមឲ្យអ្នកបានចុះឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតទាំងអស់គ្នា។
គេមិនដឹងថាអ្វីដែលលោកស្រី មួរ សុខហួរ បានលើកឡើងទាំងនេះជាសំដីពិតឬអត់ទេដែលអ្នកទោសបានលើកឡើង។ព្រោះគ្មានអ្នកទោសណាម្នាក់ត្រូវបានជួបជាមួយអ្នកសារព័ត៌មាននោះទេគឺជួបតែអ្នកតំណាង។តែក្រុមអ្នកទោសទាំងនោះត្រូវបានចាប់ខ្លួនបន្តបន្ទាប់កាលពីកំឡុងខែកក្កដានិងវិច្ឆិកាឆ្នាំ២០១៤និងត្រូវបានចោទប្រកាន់និងកាត់ទោសដាក់ពន្ធនាគាររហូតដល់ពេលនេះ។
លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិបានលើកឡើងថា ក្រុមអ្នកទោសបាននិយាយថាចង់ឲ្យអ្នកទោសពួកគាត់ទទួលបានយុត្តិធម៌សូមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្លាត់។យុត្តិធម៌ត្រូវចាប់ផ្តើពីថ្នាក់ឃុំសង្កាត់ឡើងទៅ ហើយឈានទៅការផ្លាស់ប្តូរជាវិជ្ជមាន។លោកស្រីបានលើកឡើងថាអ្នកទោសមិនមានតែសកម្មជនគណបក្សសង្រ្គោះជាតិទេនៅមានអ្នកទោសបុគ្គលិកអង្គការសង្គមស៊ីវិលទៀតផង។
បុគ្គលិកអង្គការសង្គមស៊ីវិលនិងគជបសរុបចំនួន៥នាក់កំពុងជាប់ឃុំឃាំងដែលអ្នកទាំងនោះត្រូវបានអ្នកតំណាងរាស្រ្តបក្សប្រឆាំងចាត់ទុកដោយខ្លួនឯកថាជាអ្នកទោសមនសិការួមមានលោកនី ចរិយា លោក នី សុខា លោក ស្រីលឹម មុនី លោក យឺ សុខសាន្ត លោកណៃ វង់ដា។អ្នកទាំងនោះត្រូវបានចាប់និងចោទប្រកាន់កាលពីមេសានិងឧសភាឆ្នាំ២០១៦។
លោកស្រីមួរ សុខហួរបានលើកឡើងថាបើបងប្អូនចង់ឲ្យអ្នកទោសមនសិការ ចង់ឲ្យជាតិយើងទទួលបានយុត្តិធម៌បងប្អូនត្រូវទៅបោះឆ្នោត។នៅពេលដែលសួរថាវាសនារបស់អ្នកទោសទាំងនោះសង្ឃឹមទៅលើលទ្ធផលនៃការបោះឆ្នោត?មិនមែនសង្ឃឹកលើការចរចារវាងគណបក្សនយោបាយធំៗទាំងពីរទេអី?។
លោកស្រីមួរ សុខហួរបានបញ្ជាក់ថា អ្នកទោសទាំងនោះបានបញ្ជាក់ច្បាស់ណាស់ថា ”កុំយករឿងរបស់ពួកគាត់ទៅដោះដូរនឹងរឿងនយោបាយនិងការដោះដូរគ្នា។ពួកគាត់សង្ឃឹមតែទៅលើបោះឆ្នោត”។លោកស្រីបានលើកឡើងថាថ្ងៃនេះជាថ្ងៃពិសេសដែលក្រុមអ្នកតំណាងរាស្រ្តមិននឹកស្មានថាអ្នកទោសមនសិការគិតពីរឿងបោះឆ្នោតបែបនេះទេ។ការជួបគ្នានេះមានរយៈពេល៥០នាទី ហើយអ្នកទោសទាំង១៦នាក់បាននិយាយតែពីរឿងបោះឆ្នោតទេ។
ពេលដែលសួរថាគណបក្សប្រឆាំងមិនមានសកម្មភាពអ្វីដើម្បីជួយដល់ពួកគាត់ដល់មានការដោះលែងឬនៅសម្ងំស្ងៀមរង់ចាំលទ្ធផលដូចពួកគាត់និយាយ?។លោកស្រីមួរសុខហួរបានថ្លែងថា រហូតដល៉ពេលនេះគណបក្សយើងបាននិយាយរួចហើយថា ”យើងឆ្ពោះទៅរកការបោះឆ្នោត យើងបានត្រៀមខ្លួនជាស្រេចហើយ”។អ្នកទោសទាំងនោះនៅតែមានមនសិកាជាប់ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដដែល។
លោកស្រីអនុប្រធានគណបក្សប្រឆាំងបានលើកឡើងទៀតថាយើងមានការឯកភាពផ្ទៃក្នុងល្អណាស់និងបានដាក់បេក្ខភាពរហូតដល់១៦៤៦ឃុំសង្កាត់ទូទាំងប្រទេសសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណតិទី៤នៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ។អ្នកទោសបាននិយាយពូកគាត់សប្បាយចិត្តនៅពេលឮដូចនេះ។នៅពេលសួរទៀតថារហូតដល់ពេលនេះមេចបានជាគណបក្សប្រឆាំងនៅមិនអាចរកដំណោះស្រាយឲ្យអ្នកទោសទាំងនោះនៅក្រៅឃុំបាន?។
លោកស្រីបានលើកឡើងថា ”យើងនៅតែមានសង្ឃឹមថានឹងមានការចរចរដោយផ្នែកលើវប្បធម៌សន្ទនា។ចរចាដើម្បីរកដំណោះស្រាយនៅពេលជួបបញ្ហាយើងមិនអាចមិនយកវប្បធម៌សន្ទនាធ្វើជាមធ្យោបាយដើម្បីរកដំណោះស្រាយទេ”។លោកស្រីបន្តថាវាចៀសមិនផុតពីការជជែកគ្នារកដំណោះស្រាយទេ។