MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលរងការផ្តន្ទាទោសនិងការតាមចាប់ដាកគុក កាលពីថ្ងៃទី៧មេសានេះនៅតែបន្តសកម្មភាពនយោបាយលើកបណ្តាញសង្គមហ្វេសប៊ុករបស់លោកមិនមានថ្ងៃឈប់ដោយលើកយកព័ត៌មានពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួនដែលលើកឡើងពីវាសនាបក្សប្រឆាំងថា”កំពុងប្រឈមនឹងការបាត់ពីទីលានប្រកួតនយោបាយឬរំលាយចោល”។
ឯកឧត្តម សម រង្ស៊ី លើកឡើងបែបនេះស្របពេលដែលឯកឧត្តម កឹម សុខា កាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០១៧បានថ្លែងថា ”ខ្ញុំបានចូលរួមបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនខ្មែរនៅទីក្រុងអកលែន(Auckland) ប្រទេសញូហ្សេលែន។នេះបើតាមអ្វីដែលប្រធានគណបក្សសង្រ្គោះជាតិបានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក។
គួរបញ្ជាក់ថាឯកឧត្តម កឹម សុខា កាលពីថ្ងៃទី៥ខែមេសាឆ្នាំបានចាកចេញពីប្រទេសកម្ពុជាដោយថ្លែងថា ឯកឧត្តមនឹងទៅកាន់ប្រទេសអូស្រ្តាលីនិងញ៉ូហ្សេឡិនដើម្បីជួបតំណាងរាស្រ្តនៃប្រទេសទាំងពីរនេះនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះផង។លោកប្រធានបក្សដែលទើបតែត្រូវបានជ្រើសរើសជំនួសប្រធានចាស់លាលែងបានចាកចេញពីប្រទេសជាលើកដំបូង។
ឯកឧត្តម កឹម សុខា បានថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅទីក្រុងអកលែនប្រទេសញ៉ូហ្សេឡិនថា៖ឯកឧត្តមបានចូលរួមជាមួយពលរដ្ឋខ្មែរដែលបានរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ។ឯកឧត្តមបានអរគុណចំពោះប្រធានគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសញ៉ូហ្សេឡិនដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅពេលនេះ។
ឯកឧត្តមប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងថា ”ខ្ញុំមានកិច្ចការងារមួយចំនួនដែលត្រូវមកកាន់ប្រទេសអូស្រ្តាលីនិងប្រទេសញ៉ូហ្សេឡិននៅពេលនេះ។ដោយសារតែទូតនៅប្រទេសទាំងពីរនេះគេចង់ឲ្យឯកឧត្តមមកកាន់ទីនេះ”។
ចំណែកឯកឧត្តម សម រង្ស៊ី វិញនៅថ្ងៃទី៧ខែមេសាឆ្នាំ២០១៧បានលើកឡើងថា អង្គការសហរដ្ឋអាមេរិក "Asia Foundation" ទើបតែបញ្ចេញរបាយការណ៍មួយ មានចំណងជើង "March 2017 Facebook Civic Insights Cambodia" ដែលបង្ហាញថា "នៅក្នុងខែមីនា ២០១៧ កន្លងទៅនេះ ទំព័រ Facebook ដែលប្រជាប្រិយជាងគេ នៅប្រទេសកម្ពុជា បើវាស់វែងតាមចំនួន likes, shares និងcomments គឺទំព័ររបស់ លោកសម រង្ស៊ី ដែលក្នុងនោះគាត់អំពាវនាវសុំការគាំទ្រពីសហគមន៍អន្តរជាតិឲ្យជួយធានាការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ក្នុងឆ្នាំ ២០១៧ នេះ។"
ឯកឧត្តម សម រង្ស៊ី បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកទៀតថា សហគមន៍អន្តរជាតិជំរុញកាន់តែខ្លាំងឲ្យមានការគោរពសិទ្ធិមនុស្សនិងការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា។ស្ថានប័នចំនួន២ដែលមានគាំទ្រឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាដោយមានការពារសិទ្ធិមនុស្សគណបក្សសង្រ្គោះជាតិជាពិសេសសិទ្ធិចូលរួមការបោះឆ្នោតឆ្នាំ២០១៧និងឆ្នាំ២០១៨។ស្ថាប័នទី១គឺសហភាអឺរ៉ុបដែលមានប្រទេសចំនួន២៧នៅអឺរុបនិងសហភាពអន្តរសភា(IPU)ដែលមានប្រទេស១៧១ជាសមាជិក។
ឯកឧត្តម សម រង្ស៊ី បានលើកឡើងទៀតថាសារព័ត៌មានបានលើកឡើងថាសហភាពអន្តរសភាមានការបារម្ភថាគណបក្សប្រឆាំងអាចនឹងត្រូវរំលាយនឹងមិនអាចចូលរួមបោះឆ្នោតខាងមុខ។អង្គការខុមហ្វ្រែលបានលើកឡើងថាពលរដ្ឋ៥៦%ក្នុងចំណោមមនុស្សដែលគេធ្វើការស្រង់មតិថាមិនដឹងថ្ងៃបោះឆ្នោត។
តែអ្នកវិភាគខ្លះបានលើកឡើងថាការដឹកនាំរបស់លោកហ៊ុនសែន ធ្វើឡើងថាតាមអារម្មណ៍។ចំពោះសហរដ្ឋអាមេរិកវិញតាមរយៈUSAIDបានសម្រេចផ្តលលុយ១,៨លានដុល្លារដល់គ.ជបសម្រាប់រៀបចំការបោះឆ្នោត។ចំពោះមន្រ្តីគជបបានលើកឡើងថាគេត្រូវការលុយ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ៕