រាជធានីភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧សាលាឧទ្ធរណ៍បានបើកសវនាការ ជនជាប់ចោទមានចំនួន១១នាក់ ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិតែត្រូវបានព្យាលពេលវិញបន្ទាប់ពីមេធាវីការពារ ជនជាប់បានទាមទារឲ្យតុលាការកោះហៅដើមបណ្តឹងចំនួន៤១នាក់ចូលរួមសវនាការដើម្នីសួរដេញដោលតទល់។
ជនជាប់ចោទទាំង១១នាក់នេះរួមមាន៖ទី១-ឈ្មោះ មាជ សុវណ្ណារ៉ា,ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះឃិន រឿន ហៅឃិន ចំរើន,ទី៤-ឈ្មោះនាង សុឃុន,ទី៥ -ឈ្មោះ សាន គឹមហេង,ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី,ទី៨- ឈ្មោះ ទេព ណារិន,ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី៩-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង។
លោកជួង ជូងឺមេធាវីការពារក្តីជនជាប់ចោទបានលើកឡើងថា ក្រុមមេធាវីចង់ទាមទារ ឲ្យតុលាការកោះហៅដើមបណ្តឹងចូលរួមសវនាការបណ្តឹងសុំមោឃភាពនីតីវិធីតុលាការដែលបានកាត់ជនជាប់ចោទមិនមានមេធាវីការពារក្តីចូលរួមព្រោះសំណុំរឿងនេះរៀងឧក្រិដ្ឋដែលទាមទារត្រូវបានមេធាវី។កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥តុលាការក្រុងជម្រះក្តីជនជាប់មិនមានមេធាវីទើក្រុមមេធាវីប្តឹងឧទ្ធរណ៍សុំមោឃោភាពនីតិវិធី។
លោកមេធាវូបានលើកឡើងថាកាលពីថ្ងៃតី២១ខែកក្កដាឆ្នាំ២០១៥កន្លងទៅដើមបណ្តឹងទាំង៤១នាក់នោះ។ជនជាប់ត្រូវបានផ្តន្ទាទោសពេលដែលគ្មានដើម្បបន្តឹងចូលរួមសវនាការសូម្បីម្នាក់។ជនជាប់ចោទត្រូវបានតុលាការក្រុងផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបកម្មនិងអំពើចូលរួមកុបកម្មនៅសួរប្រជាធិបតេយ្យ៕