MENU
ក្រោយប្តូរច្បាប់អនុញ្ញាត្តិឲ្យគ្រូសារមួយមានកូនពីរនាក់ ចំនួនទារកកើតមកនៅចិន កើនឡើងខ្ពស់បំផុត
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៤ មករា ២០១៧, ១៥:៣៦ | ៤២២ ដង | ចុចបញ្ចេញមតិ (០)

ក្រោយពេលដែលរដ្ឋាភិបាលចិនបានសម្រេចឲ្យគ្រួសារនិមួយៗមានកនចាប់ពីរនាក់​​ បានធ្វើឲ្យចំនួនទារកកើតមកនៅក្នុងប្រទេសចិនកើនឡើងខ្ពស់ បំផុត មិនធ្លាប់មាន ។នៅក្នុងឆ្នាំ​២០១៦​មានទារកកើតនៅក្នុងប្រទេសចិនរហូតដល់ទៅ​១៧,៨៦លាននាក់ កើន ១,៤លាននាក់​ប្រៀបធៀបនិងដំណាក់កាលឆ្នាំ​២០១១-២ឥ១៥។ ក្រសួងសុខាភិបាលចិនបានប្រកាសថា ចំនួនស្ត្រីក្នុងវ័យពពោះ ថយចុះ​ប៉ុន្តែចំនួនទារកកើតមកបែជាកើនឡើងទៅវិញ។​ ទាំងនោះបានបញ្ចាក់យ៉ាងច្បាស់ថា គោលនយោយបាយ ពន្យាកំណើតរបស់ចិន មានប្រសិទ្ធិភាពកនុងរយៈពេលកន្លងមក។

ក្រសួងសុខាភិបាលចិន​បានបញ្ចាក់ថានៅក្នុងតំណាក់កាលឆ្នាំ​២០១៦-២០២០ចំនួនស្ត្រីក្នុងវ័យបន្តពូជ ធ្លាក់ចុះប្រមាណ​៥លាននាក់ ក្នុងមួយឆ្នាំ​ដោយសារកន្លងមក ចិនអនុញ្ញាត្តិឲ្យមានតែកូនមួយប៉ុណ្ណោះក្នុងគ្រួរសានិមួយៗ​ទាំងនោះហើយគ្រូសាណាក៏ចងបានតែកូនប្រុសដែរដើម្បីបន្តពូជ​។ ទាំនោះហើយជាហេតុផលធ្វើឲ្យចំនយនស្ត្រីធ្លាក់ចុះ។ ប៉ុន្តេចំនួនទារកកើតមកនៅក្នុងប្រទេសចិនវិញបែជាកើនឡើងខ្ពស់ ពី​១៧-២០លាននាក់ក្នុងមួយឆ្នាំ។

តាមការព្យាករណ៍ ពលរដ្ឋចិននឹងកើនឡើងរហូតដល់​១,៤២លាននាក់នៅក្នុងឆ្នាំ​២០២០ ។អត្រា​កំណើត​ដែល​កើនឡើង​ក្នុង​​​កម្រិតខ្ពស់ គឺ​​ត្រូវនឹង​​៧,៩ភាគរយ សម្រាប់​រយៈពេល​១ឆ្នាំ។ ​គិត​ឆ្នាំ២០១៥ ទារក​ដែល​កើត​នៅ​ចិន មាន​ទាប​ជាងនេះ គឺ​មាន​១៦លាន៥សែន៥ម៉ឺននាក់។អត្រាកំណើត​កើនឡើង​ ជា​លទ្ធផល​នៃ​ការ​បន្ធូរ​បន្ថយ​នយោបាយ​ គ្រួសារ​មួយ​កូនមួយរបស់​ចិន។ ​នយោបាយ​គ្រួសារ​មួយ​កូនមួយ​​ ត្រូវបាន​ចិន​ដាក់ចេញឡើង នៅ​ចុង​ទស្សវត្ស​ឆ្នាំ​១៩៧០។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ដោយសារឃើញថា ​​ប្រជាជន​ចិនកាន់តែច្រើន ​​ចាប់ផ្តើម​ចូល​វ័យចាស់ រដ្ឋាភិបាល​ចិន​បាន​សម្រេច​បន្ធូរ​នយោបាយ​នេះ​ទៅវិញ។​ គិត​ពី​ឆ្នាំ២០១៣មក ក្នុង​គ្រួសារ​មួយ បើ​ប្តី​រឺ​ក៏ប្រពន្ធ​ជា​កូនទោល នោះ​គ្រួសារ​នោះ​អាច​យក​កូន​ទី២​បាន។

​ហើយ​ខែមករា ​​ដើមឆ្នាំ​២០១៦ គណបក្ស​កុម្មុយនិស្ត​​​បានបន្ធូរ​រហូត​ដល់​​អនុញ្ញាត​​​អោយ​គ្រប់​គ្រួសារ​ អាច​យក​កូនទី២​បាន។ ទោះយ៉ាង​នេះក្តី ការ​ស៊ើបអង្កេត​មួយ​បង្ហាញ​ថា ពលរដ្ឋ​ចិន​ប្រមាណ​៥៣គ្រួសារ​ ​ដែល​មាន​កូន​ទី១​រួចហើយ មិនចង់​មាន​កូន​ទី២​ទេ។ មូលហេតុ​ដោយសារ​តែ​ ការស្នាក់នៅ ហូបចុក ការ​ព្យាបាល​សុខភាព​ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវការ​ចាយវាយ​ថវិកា​ច្រើន៕

 

 

Tags:
  • អនុញ្ញាត្តិ
  • ទារក
  • ចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥