MENU
ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រើនរំលឹកពិធីករ ពិធីការិនីដែលប្រមាថសាធារណជន
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៤ មករា ២០១៧, ១២:៥៣ | ១,១៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ .២៤ ខែមករាឆ្នាំ២០១៧នេះបានថ្លែងថាកម្មវិធីប៉ុស្តិ៍លេខ៣ដែលជួលម៉ោងផ្សាយដោយក្រុមពិធីកររបស់លោកអាចារ្យ អាចប្រឈមនឹងការបិទបន្ទាប់អ្នកទាំងនោះនិយាយស្តីហាក់ដូចជាប៉ះពាល់ដល់សាធារជន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា”ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិន ត្រូវមានមុខមានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀតគឺជាការប្រសើរ “។

ទោះបីយ៉ាងណាឯកឧត្តមមិនបានបញ្ចេញឈ្មោះពិធីករ ពិធីការិនីណាម្នាក់ទេ។តែគេបានដឹងថាក្រុមអ្នកនិយាយតាមវិទ្យុABCមួយក្រុមដែលដឹកនាំដោយបុរសម្នាក់ហៅថា អាចារ្យអេនេះជាគោលដៅដែលឯកឧត្តមរដ្ឋមន្រ្តីចង់សំដៅលើ។ពេលថ្មីៗនេះក្រុមនេះបានចេញមុខជាថ្មីលើកញ្ចក់ទូរទ្សន៍ឯកជនមួយចំនួនគឺប៉ុស្តិ៍លេខ៣(TV3)។ក្រុមនេះធ្លាប់បានចេញមុខម្តងលើកកញ្ចក់ទូរទស្សន៍PNNតែត្រូវបានបិទបន្ទាប់សកម្មភាពរបស់ក្រុមអ្នកនិយាយទាំងរញេរញៃពេកឬវល់ៗពាក។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារមុននេះបន្តិចថា ថ្ងៃនេះលោកបានណែនាំទៅដល់ពិធីករ ពិធីការិនីណា ដែលមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា បើស្ថានីយឯកជនណា ដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ»។

បន្ថែមពីលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ធ្លាប់បានលើកឡើងដែរថា ចំពោះការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការងាយស្រួលទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង។

កាលពីម្សិលម៉ិញក្រុមរថយន្តរបស់វិទ្យុABCបានផ្សាយនិងបិទរូបភាពប្រឆាំងនឹងវិទ្យុអាស៊ីសេរីនៅដែលមានស្នាក់ក្នុងទីក្រុងភ្នំពេញ។ក្រុមអ្នកនិយាយនារីក្នុងវិទ្យុមួយនេះត្រូវបានគេដឹងថាបានរិះគន់ដល់វិទ្យុRFAឬវិទ្យុអាស៊ីសរីដែលគាំទ្រ ដ្ឋាភិបាលអាមេរិក។

គេនៅមិនទាន់ដឹងថាក្រសួងព័ត៌មានកម្ពុជាគ្រោងចាត់វិធានការបែបណាចំពោះប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអត្ថាធិប្បាយបែបមិនសូវមានវិជ្ជាជីវៈពិធីករឬសារព័ត៌មានទាំងនោះ។ក្រុមនេះត្រូវបានមើកឃើញថាកំពុងយកលេសថាជួយជនរងគ្រោះមានឡានដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍។តែបើលជាធ្វើការអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយប៉ះពាល់ដល់សាធារណជនបែបនេះ៕                                                

Tags:
  • ខៀវ កាញារិទ្ធ
  • ក្រសួងព័ត៌មាន
  • រដ្ឋមន្រ្តី
  • ពិធីករ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥