MENU
|
រាជធានីភ្នំពេញ : មានការរិះគន់តៗគ្នាជាច្រើនបន្តបន្ទាប់ហូរហែរ លើសកម្មភាពរបស់បុរសម្នាក់ ដែលបានប្រើជំពាមកាំស៊ូ បាញ់សត្វក្ងោកដ៏សែនស្លូតចំនួន១ក្បាល ក្នុងចំណោមសត្វ៤ក្បាល ដែលហោះហើរទុំលេងលើដំបូលផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការភ្ញាក់ផ្អើលតៗគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ជុំវិញបញ្ហាខាងលើនេះ គឺផ្តើមចេញពី Account ហ្វេសបុកផ្ទាល់ខ្លួនរបស់ប្អូនស្រីម្នាក់ឈ្មោះ Rak Smey បានសរសេរលើ timeline របស់ខ្លួនថា " ជួយShearជាបន្ទាន់ នៅពេលនេះក្ងោកបួនក្បាលត្រូវបានងាប់មួយក្បាលហើយដោយសារតែពូរម្នាក់នេះបានបាញ់មិុញ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ គាត់ជាមនុស្សតែខួរក្បាលគាត់មិនដឹងជាអ្វីទេខូឃៅណាស់នៅភូមិទ្រា2 " ។ ការសរសេររៀបរាប់អាណិតសត្វបក្សីធម្មជាតិរបស់ប្អូនស្រីធ្វើអោយមជ្ឈដ្ឋានទូទៅមានការក្រោដខឹងសម្បាជាខ្លាំងលើទង្វើរបសើបុរសជាអ្នកប្រព្រឹត្រិលើសត្វបក្សាដែលហោះហើរលេងមិនដឹងរេឿងអ្វីសោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិទ្រា២អោយដឹងថា សត្វក្ងោកទាំង៤ក្បាលខាងលើ មិនដឹងថាហើរចេញពីទីណាពិតប្រាកដនោះទេ ពោលគឺពួកវាបានហើរមកទុំលេងលើដំបូលផ្ទះប្រជាពលរដ្ឋនៅចំណុចកើតហេតុចំនួន៣ ទៅ៤ថ្ងៃមកហើយ ។ លុុះមកទល់ហ្នឹងវេលាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្រាប់តែមានបុរសចំណាស់ម្នាក់ បានយកជំពាមកាស៊ូប្រើគ្រាប់កង់ បាញ់ក្ងោក១ក្បាលក្នុងចំណោមសត្វទាំង៤ បណ្តាលអោយធ្លាក់ចុញមកក្រោមស្លាប់ភ្លាមៗ ។
បុរសដែលប្រព្រឹត្តិអំពើរមិនគម្បីខាងលើមានឈ្មោះ ខេង ពៅ អាយុ ៦៥ ឆ្នាំ មានទីលំនៅ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រូបគេបានឆ្លើយសារភាពមុខអាជ្ញាធរថា ខ្លួនពិតជាបានបាញ់សម្លាញ់សត្វក្ងោកខាងលើពិតប្រាកដមែន ហើយក្រោយពេលបាញ់សម្លាញ់ហើយនោះ ខ្លួនបានយកសត្វខាងលើទៅចំអិនធ្វើជាម្ហូបយ៉ាងឆ្ញាញ់ពិសារអស់ទៅហើយ បន្សល់ទុកតែរោមក្ងោក២សសៃ ជាភុស្តតាងប៉ុណ្ណោះ ។
ការចូលឆ្លើយមកសារភាពរបស់បុរសដែលប្រព្រឹត្តិ គឺធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ នៅចំពោះមុខអាជ្ញាធរសង្កាត់ និងមន្ត្រីអភិរក្សសត្វព្រៃ បន្ទាប់ពីមានបណ្តាញសង្គមចុះផ្សាយព្រោងព្រាតពីរូបខ្លួន ព្រមទាំងចោទថា ជាជនជាតិវៀតណាមទៀតផង ប៉ុន្តែពុំមែននោះទេ រូបខ្លួនគឺជាជនជាតិខ្មែរ ។ យ៉ាងណាមិញរូបគេបានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដូច្នេះអាជ្ញាធរបានធ្វើការអប់រំណែនាំដល់គេ ឈប់បន្តសកម្មភាពបែបនេះទៀត ប្រសិនបើយើងឃើញមានសត្វព្រៃ ឬបក្សាបក្សី យើងគួរគម្បីធ្វើការរាយការណ៍ជូនមកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋានធ្វើការទំនាក់ទំនងទៅកាន់មន្ត្រីអភិរក្ស ឬជំនាញពាក់ព័ន្ធអោយមកទទួលយកពពួកសត្វទាំងនេះទៅប្រលែងនៅទីវាលសមរម្យសម្រាប់ស្របតាមលក្ខណះជីវសាស្ត្ររបស់ពួកវា ជៀសវៀងការបាញ់សម្លាប់ដូចសកម្មភាពបែបនេះ វាអាចធ្វើអោយហិនហោចនូវប្រភេទសត្វធម្មជាតិរបស់ប្រទេសយើង ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យមុនាក់សុំមិនបញ្ចេញឈ្មោះ ថា " សត្វក្ងោកទាំង៤ក្បាលខាងលើ អាចជាសត្វចិញ្ចឹមនៅក្នុងផ្ទះលោកឧកញ៉ា ហ៊ុន តូ " ដែលមានទីតាំងក្បែរសណ្ឋាគារ អិុនធឺខន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការ ។ ដែលដំបូងឡើយវាហើរមករស់នៅក្នុងវត្តស្ទឹងមានជ័យបាន១ថ្ងៃ ហើយក៏បន្តហើរលេងទៅទុំតាមបណ្តាភូមិផ្សេងៗជាបន្តបន្ទាប់ ក្នុងសង្កាត់ស្ទឹងមានជ័យ រហូតដល់ភូមិទ្រា ទើបលិចលឺព័ត៌មានថា ត្រូវបានបុរសម្នាក់បាញ់សម្លាប់១ក្បាលក្នុងចំណោម សត្វទាំង៤ក្បាលតែម្តងទៅ ។
យ៉ាងណាមិញ ក្ងោក៣ក្បាលដែលនៅសេសសល់ ត្រូវបាន កម្លាំងអាជ្ញាធរសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ( Wildlite Aliance ) មកទទួលយកទៅដាក់នៅកន្លែងមាន សុវត្ថិភាព និងស្របតាមលក្ខណៈជីវសាស្ត្រ នៃប្រភេទសត្វនីមួយៗរួចហើយ នៅវេលារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ។ ដោយឡែកបុរសដែលបានបាញ់សម្លាប់សត្វក្ងោក១ក្បាលនោះ ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញផងដែរ ក្រោយធ្វើការអប់រំណែនាំរួចមក ៕