MENU
លោក ឌី រ័ត្នខេមរុណ បន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋទីទ័លក្រ ៥០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១៣:១៥ | ៣៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ស្របពេលពិធីបុណ្យប្រពៃណីជាតិខ្មែរដែលនៅសេសល់តែ២សប្តាហ៍ខាងមុនទៀតនឹងចូលមកដល់នោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកកបាទកម្ពុជាប្រចាំខណ្ឌ នៅវេលាព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧នេះ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋទីទ័លក្រ និងជួបការលំបាកចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយចែកជូនពលរដ្ឋ៥០គ្រួសាររួមមាន : អង្ករ១ប៉ាវ ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការក្នុង១គ្រួសារ ២ម៉ឺនរៀលផងដែរ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះវាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូនមួយកម្រិតផងដែរ ។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាអោយបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៥០គ្រួសារផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។

បន្ថែមពីនោះ នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលខ្វះតែ២សប្តាហ៍ទៀតនឹងឃិតចូលមកដល់ លោកប្រធានអនុសាខា ក៏សូមធ្វើការអំពាវនាវដល់បងប្អូនទាំង៥០គ្រួសារនៅពេលនេះ ពិសេសបងប្អូននៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងមូល ធ្វើយ៉ាណាសូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះភ្លើងទានធូប នៅតាមលំនៅឋាននីមួយរបស់ខ្លួន មុនចេញទៅណាមកណាសូមពន្លត់វាមុនសិន ពិសេសកុងតាក់អគ្គីសនី ត្រូវបិទវាអោយបានខ្ជាប់ខ្ជួនល្អ ជៀសវៀងកើតមានជាអណ្តាតភ្លើងបង្កអោយមានការឆាបឆេះបំផ្លាញលំនៅឋាន ឬទ្រព្យសម្បត្តិរបស់បងប្អូនដោយយថាហេតុណាមួយ ៕                                                                             

Tags:
  • ឌី រ័ត្នខេមរុណ
  • មនុស្សធម៌
  • ពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥