MENU
ពលករខ្មែរក្រីក្របន្ដធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ក្នុងមួយថ្ងៃៗរាប់រយនាក់គ្មានការទប់ស្កាត់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៨ មករា ២០១៧, ១៨:៥៤ | ៦៩១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖   អាជ្ញាធរក្នុងមូលដ្ឋានបាននិយាយថាលំហូនៃពលករខ្មែរនៅតែបន្ដធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃកាត់តាមច្រកទ្វាព្រំដែនតំបន់ភ្នំដីជាច្រើនរយនាក់ពីមួយថ្ងៃ ទៅមួយថ្ងៃដើម្បីបេះផ្លែឈើឬកាប់អំពៅ។

យោងតាមការស្រង់ព៌តមានពីការិយាល័យយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះបានអោយដឹងថា៖ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៧ ខែមករាកន្លងមកនេះមានពលករខ្មែរទាំងប្រុស ទាំងស្រីរួមទាំងក្មេងៗផងដែរចំនួន២៦៦នាក់ ក្នុងនោះមានពលករប្រុសចំនួន១០៨នាក់ ស្រី៧៩នាក់និងកុមារចំនួន៧៩នាក់បានឆ្លងដែនចូលទៅក្នុងទឹកដីថៃជាខេត្តដែលជាប់ព្រំដែនជាមួយខេត្តបាត់ដំបង។ សមត្ថកិច្ចបាននិយាយថាការធ្វើចំណាកស្រុកចូលរបស់ពលករយ៉ាងច្រើននេះឆ្លងកាត់តាមច្រកតំបន់ព្រំដែនភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងក្នុងគោលបំណងទៅកាប់អំពៅនិងបេះបន្លែ ផ្លែរឈើផងដែរ។

សមមត្ថកិច្ចបានលើកឡើងថាទន្ទឹមគ្នានិងការសម្រុកចេញទៅធ្វើការងារនេះដែរនៅល្ងាចថ្ងៃដដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់ថៃក៍បានចាប់ពលករខ្មែរចំនួន៧នាក់ដោយឡែកផ្សេងទៀតបញ្ជូនមកស្រុកកំណើតវិញតាមច្រកព្រំដែនភ្នំដីនេះដែលពួកគេបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ទាំងប្រថុយប្រថានតាមការអូសទាញរបស់មេខ្យល់រួចគេនាំយកទៅទំនាក់ចោលគ្មានការទទួលខុសត្រូវ។ ពលករខ្មែរទាំងអស់ខាងលើដែលថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញនេះជាប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននានាក្នុងស្រុកភ្នំព្រឹក សំពៅលូន ស្រុកបវេលនិងបណ្ដាស្រុកដទៃទៀត។

មន្ដ្រីប្រចាំទីស្នាក់ការទំនាក់ទំនងការងារកម្ពុជា ថៃប្រចាំច្រកទ្វាព្រំដែនតំបន់ភ្នំដីធ្លាប់បានប្រាប់អោយដឹងដែរថា៖ ការចេញចូលធ្វើចំណាកស្រុករបស់ពលករខ្មែរនេះភាគច្រើនទៅធ្វើការងារកាប់អំពៅដែលពលករខ្លះចេញទៅធ្វើការព្រឹក វិលមកវិញល្ងាចនិងខ្លះទៀតបំពេញបែបបទមានសិទ្ធរស់នៅក្នុងទឹកដីថៃរហូតដល់មួយសប្ដាហ៍ម្ដងដូចជាពលករមកពីខេត្តខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងផងដែរ។គួរបញ្ជាក់ថា៖កាលពីចុងឆ្នាំ២០១៦មានពលករខ្មែររាប់ពាន់នាក់បានចេញជាបន្ដរបន្ទាប់ទៅធ្វើការងារនៅក្នុងទឹកដីថៃខេត្តស្រះកែវ។តែអាជ្ញាធររាជរដ្ឋាភិបាលខ្មែរគ្មានដំណោះស្រាយទប់ស្កាត៕

Tags:
  • ពលករ
  • ចំណាកស្រុក
  • ប្រទេសថៃ
  • ទប់ស្កាត់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥