MENU
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ មិនា ឆ្នាំ២០១៧នាសណ្ឋាគារសូហ្វីតែលភ្នំពេញមានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាលទូរទស្សន៍ប៉ុស្តីលេខ៥និងទូរទស្សនីTNNប្រទេសថៃក្រោយវត្តមានលោកឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាអ្គនាយកទូរទស្សន៍ប៉ុស្តីលេខ៥ព្រមទាំងមន្ត្រីបម្រើការងារនៅស្ថានីយ៍ទាំងពីរផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU)ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសេដ្ឋកិច្ចវប្បធម៌សិល្បៈប្រពៃណីទេសចរណ៍កម្សាន្តនិងជាការលើកស្ទួយនូវសម្ព័ន្ឋភាពរវាងប្រទេសទាំងពីរកម្ពុជាថៃរវាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥និងស្ថានីយ៍ទូរទស្សន៍TNNមកពីប្រទេសថៃ។យ៉ាងណាក៍បង្កើតពិធីនេះដោយសារតែបច្ចុប្បន្នមានការរីកចម្រើនផ្នែកបច្ចេកវិទ្យានៃការផ្សព្វផ្សាយព័ត៌មាននិងហេតុការណ៍ផ្សេងៗនៅក្នុងតំបន់និងនៅលើពិភពលោកដែលជាសារៈប្រយជន៍ដ៍សំខាន់ផ្តល់ជូនដល់ប្រជាជនទូទៅបានជ្រាបដោយបានទស្សនាតាមទូរទស្សន៍។
ស្ថានីយ៍ប៉ុស្តីលេខ៥និងស្ថានីយ៍TNNប្រទេសថៃមានគោលបំណងដូចគ្នាតែ១នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងពេលនេះគឺដើម្បីលើកស្ទួយនូវសមព័ន្ឋភាពរវាងប្រទេសទាំងពីរកម្ពុជាថៃដោយការផ្លាស់ប្តូរនូវព័ត៌មានសេដ្ឋកិច្ចវប្បធម៌ប្រពៃណីទេសចរណ៍កម្សាន្តជាពិសេសចង់ឲ្យប្រជាជនទទួលបាននូវចំណេះដឹងជាសារៈប្រយជន៍តាមរយៈការទស្សនា។ឯកឧត្តមនាង ផាតរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអគ្គនាយកទូរទស្សន៍ប៉ុស្តីលេខ៥ដែលជាគណអធិបតីមួយរូបដែរបានមានប្រសាសន៦ថាទូរទស្សន៍ប៉ុស្តី៍លេខ៥ដំណើរការតាំងពីឆ្នាំ១៩៩៥មកដោយបានសហការជាមួយក្រសួងការពារជាតិដោយយើងបានសហការគ្នាទាំងវិស័យព័ត៌មានពិសេសពេលនេះប៉ុស្តី៍លេខ៥បានសហការជាមួយTNNដើម្បីធ្វើការងារជាច្រើនក្នុងនោះសង្គត់ក្នុងលើវិស័យវប្បធម៌ទេសចរណ៍និងសេដ្ឋកិច្ចព្រមទាំងបញ្ហាកសិកម្មសង្គមមួយចំនួនទៀត។យើងសង្ឃឹមថាវិស័យព័ត៌មានសង្គមនេះនិងបានប្រសើរជាងមុខក្រោបចាប់ដៃគ្នាហើយអនុស្សរណៈនេះមិនមានធ្វើឡើងដោយមិនពិភាក្សាគ្នាយើងបានជួបគ្នាបន្តឬឈប់សុទ្ឋតែពិភាក្សាគ្នា។លើសពីនេះក៍មានផ្នែកកីឡាក៦យើងបានផ្តោតលើបញ្ហានេះផងដែរ។