MENU
|
រាជធានីភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាប្រារព្ធ អបអរសាទរខួបទី៣៨ នៃទិវាជ័យជំនះ ៧មករានៅថ្ងៃទី៧ខែមករា ឆ្នាំ២០១៧នេះក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែនប្រធានគណបក្ស សម្តេចពញាចក្រីហេង សំរិន សម្តេច ស ខេង និងសម្តេច សាយ ឈុំ អនុប្រធានគណបក្ស ព្រះសង្ឃនិងអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមកមន។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថាថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតបញ្ចប់សម័យកាលដ៍ខ្មៅងងឹតនៃកម្ពុជា ហើយបើកឡើងវិញនូវសករាជថ្មីគឺឯករាជ្យ សេរីភាព ប្រជាអធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សម្តេចហ៊ុន សែនបានថ្លែងថា” យើងប្រារព្ធពិធីដ៍ឧឡារឹកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចគុណូបការៈដ៍ឧត្តុង្គឧត្តមនៃវីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីកម្ពុជានិងវីរកងទ័ពស្ម័គ្រវៀតណាមដែលបានលះបង់ដ៍ធំធេងក្នុងការវាយប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងការពារការរស់ឡើងវិញរបស់កម្ពុជា”។សូមគោរពវិញ្ញាណក្ខន្ធជនរួមជាតិជាង៣លាននាក់ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធមនិងអយុត្តិធម៌ក្រោមរបបប្រល័យពូជសាសន៍ប៉ិលពត។
សម្តេចតជោហ៊ុន សែនបានលើកឡើងថាបច្ចុប្បន្ននេះប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ហើយកំពុងតែបញ្ចេញឲ្យអស់ពីកម្លាំងកាយ កម្លាំចិត្តនិងប្រាជ្ញាស្មារតីដើម្បីអភិវឌ្ឍមាតុភូមិរបស់ខ្លួនឲ្យកាន់តែរីកចំរើនខ្លាំងក្លានឹងរួមគ្នាលុបបំបាត់នូវរាល់ស្នាកស្នាមដ៍ឈឺចាប់ ខ្លោចផ្សាដែលសង្រ្គាមនិងរបបប្រល័យពូជន៍បានបន្សល់ទុក។
សម្តេចតេជោបានប្រសាសន៍ថា៖” ពេលនេះទោះបីជាយើងកំពុងរស់នៅយ៉ាងសុខសាន្តក្តីក៍យើងមិនអាចភ្លេចបានឡើយនូវអតីតកាលដ៍ខ្មៅងងឹតនៃអតីតកាលនៃមាតុភូមិនិងប្រជាជយើងដែលគ្របដណ្តប់ដោយសង្រ្គាមនិងឧក្រិដ្ឋដ៍សាហាវយ៉ង់ឃ្នងត្រូវបានក្រាលជោគជាំដោយឈាមនិងទឹកភ្នែករបស់ប្រជាជន ហើយត្រូវបានរំលោភបំពានប្រមាថមងាយសព្វបែបយ៉ាង។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖” មហន្តរាយនិងសោកនាដកម្មដ៍ធំធេងធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះគឺផ្តើមចេញរដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០តាមខ្សែញាក់របស់បរទេសដែលបង្កជាភ្លើងសង្រ្គាមឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញមាតុភូមិយើងនិងសម្លាប់មនុស្សជាកន្លះលាននាក់”។
សម្តេចបានលើកឡើងថា៖ក្រោយថ្ងៃរំដោះ១៧មេសា១៩៧៥ប្រជាជនកម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុងសន្តិភាពតែផ្ទុយទៅវិញបនក្បត់ប៉ុលពតបានប្លន់យកទាំងស្រុងនូវជ័យជំនះនេះ បង្កើតឡើងនូវរបបប្រល័យពូជសាសន៍សម្លាប់រង្គាលប្រជាជនឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃស្មារតីនិងសម្ភារៈរបស់ជាតិ ធ្វើឲ្យទឹកដីមាតុភូមិឆេះដោយសង្រ្គាមក្លាយទៅជាវាលពិឃាតយ៉ាងសាហាវបំផុត។
ស្ថិតក្នុងកាលៈទេសៈដ៍ធ្ងន់ធ្ងរនេះបណ្តាកម្លាំងស្នេហាជាតិដ៍បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាផ្តាច់ខ្លួនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃ២ធ្នូ១៩៧៨ ដើម្បីប្រមូលកម្លាំងប្រជាជាតិទាំងមូលធ្វើការតស៊ូសង្រ្គោះប្រទេសជាតិនិងបានអំពាវនាវរកការឧបត្ថម្ភពីប្រជាជននៃបណ្តាប្រទេសជិតឆ្ងាយដល់ដំណើរតស៊ូនេះ។
សម្តេចហ៊ុនសែនបានថ្លែងថា៖ជាមួយនឹងការទទួលបានជោគជ័យដ៍ធំធេងនេះ និងទាន់ពេលវេលាពីកងទ័ពស្ម័គ្រវៀតណាមរណសិរ្សសាមគ្គីសង្រ្គោះជាតិបានដឹកនាំប្រជាជនរំលំរបបប្រល័យពួជសាសន៍ទទួលបានជ័យជំនះដ៍ត្រចះត្រចង់នៅថ្ងៃ៧ខែមករា១៩៧៩។ថ្ងៃ៧មករាបានសង្រ្គោះជីវិតប្រជាជន បានដណ្តើមមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតីនិងសម្ភារៈរបស់ប្រជាជាតិដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះបានរស់ឡើងវិញនិងបានរួមវិភាគទានដ៍សកម្មដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់។” នេះជាសច្ខធម៌ប្រវត្តិសាស្រ្តដែលគ្មានកម្លាំងណាដែលអាចមកបំភ្លៃ បំផ្លើស បំភ្លេចនិងបំផ្លាញបានឡើយ។
សម្តេចតេជោប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តីថ្លែថា៖ក្រោយថ្ងៃរំដោះ៧មករា” យើងត្រូវស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅពីលេខសូន្យនិងបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងសង្រ្គាមផង ហើយរងការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ចនិងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួនដែលមានគោលបំណងនាំយករបបប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជាវិញ”។
គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស៣៨ឆ្នាំនេះសម្តេចតេជោបានលើកឡើងថាផ្តើមចេញពីជ័យជំនះយ៧មករាប្រទេសកម្ពុជាបានកំពុងឈានទៅមុនតាមទិសដៅដ៍ត្រឹមត្រូវស្របតាមបំណងប្រាថ្នាំដ៍ពិសិដ្ឋរបស់ប្រជាជននិងដើមស្របជាមួយនិន្នាការរួមក្នុងតំបន់ក៍ដូចពិភពលោកទោះបីជាជួបនឹងការបត់បែនយ៉ាងណាក្តី។
សម្តេចគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖កម្ពុជាពីមុនដែលជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីនឥឡូវបានក្លាយទៅជាទឹកដីសន្តិភាពនិងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានភ្ញៀវរាប់លាននាក់ក្នុងមួយៗឆ្នាំ។
កម្ពុជាពីមុនដែលជាប្រទេសអន់ខ្សោយខាងសេដ្ឋកិច្ចនិងគ្របដណ្តប់ដោយភាពក្រីក្រមានអសន្តិសុខស្បៀងឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយស្ថិតក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកដដោយចីរភាពក្នុងអត្រាមធ្យម៧.៧%ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះនិងសម្រេចបាននូវការកាត់បន្ងយភាពក្រីក្រ។
ជាមួយគ្នានេះដែលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានដល់មន្រ្តរាជការនិងកងកម្លាំប្រដាប់អាវុអ១២%នៅឆ្នាំ២០១៧នេះនិងឈនទៅសម្រេចគោលដៅ១លានរៀលក្នុងឆ្នាំ២០១៨ខាងមុខ។ប្រាក់ឈ្នួលកម្មករកាត់ដេរដំឡើងពី១៤០ទៅ១៥៣ដុល្លារអាមេរិក្នុងឆ្នាំ២០១៧នេះ។ជាមួយនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតកម្មករ និយោជិតទទួលបានពី១៧០ដល់១៨១ដុល្លារអាមេរិក។
គណបក្សប្រជាជនកម្ពុជាកម្ពុជាការពារដាច់ខាតឯករាជ្យ អធិបតេត្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋអម្មនុញ្ញ របបរាជានិយមនិងរាល់សមិទ្ធផលរបស់សង្គមជាតិជាពិសេសរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំឥតរង្គោះរង្គើរដែលជាកត្តាជាសារវ័ន្តដើម្បីធានាដល់ដំណើររីកចំរើននៃលទ្ធិប្រជាធិបតេ្យនិងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌និងធានានូវការរស់នៅដ៍សុខសាន្តរបស់ប្រជាជន។
សម្តេចតេជោបានថ្លែងថា៖យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅដែលព្យាយាមដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមឆន្ទះរបស់ខ្លួននៅក្រោមហេតុផលប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលជាការជៀតជ្រែកមកលើដែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយបំពានលើគោលការណ៍សកល។
គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តយុទ្ធនាការដើម្បីប្រយុទ្ធនិងបង្រ្កាបចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ គ្រឿងញៀន ការកាប់ព្រៃឈើខុសច្បាប់ ការទន្ទ្រានយកដីខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ អាជីវកម្មរ៉ៃខុសច្បាប់ អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់។ជនដែលប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់។
សម្តេចបានលើកឡើងថា៖គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសនូវវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភានិងព្រឹទ្ធសភាតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងនីតិរដ្ឋ។ការមិនស្មោះត្រង់ ការប្រពាក្យសំដីអសុរសវាយប្រហារគ្នានិងការញុះញង់ បញ្ឆេះឲ្យមានការគំកួនចង់កំហឹងនឹងគ្នាគឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយ។មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង”។
សម្តេចជឿយ៉ាងមុតមាំថាបងប្អូនឃនរួមជាតិនៅគ្រប់ទិសទីនៅតែបន្តគ្រាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចទាំងស្រុងនូវបំណងប្រាថ្នារបស់ជនរួមជាតិគឺកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អាព្យាក្រិត និងវឌ្ឍនភាពសង្គម៕