MENU
ក្រសួងការពារជាតិបញ្ជូនកម្លាំងវិស្វកម្មជិត១៨៤នាក់ ទៅបំពេញបេសកកម្មនៅ ប្រទេសលីបង់
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៤ មករា ២០១៧, ១៧:៥១ | ៧៣៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០១៧បានរៀបចំពីធីជូនដំណើរកម្លាំងវិស្វកម្មលេខ៣៦៩នាក់ទៅប្តូរវេនកងវិស្វកម្មលេខ៩៣៦ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារដ្ឋលីបង់ ហើយគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី៦ខែមករាឆ្នាំ២០១៧ខាងមុខនេះ។

ឯកឧត្តមនាយឧត្តមសេនីយសែមសុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានលើកឡើងថាកងកម្លាំងវិស្វកម្មលេខ៣៦៩ជាកងទ័ពដែលទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារដ្ឋលើបង់។កងនេះមានកម្លាំងចំនួន១៨៤នាក់ក្នុងនោះមានស្រ្តីចំនួន១៦នាក់ដែលមានតួនាទីភារកិច្ចក្នុងសាងសង់បាឡេ ដឹកជញ្ជូននិងតម្លើងជញ្ជាំង ឈូសឆាយពង្រាបដីនិងផ្លូវឡើងភ្នំ សាងសងជួសជុលនិងរុះរើជញ្ជាំងចាក់គ្រួសក្នុងជញ្ជាំងសុវត្ថិភាព សាងសង់ជញ្ជាំងការពារសុវត្ថិភាពនិងសាងសង់កន្លែងដាក់កុងតឺន័រុ។ទន្ទឹមនិងនេះក៍មានភារកិច្ចបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។

អ្នកសម្រួសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានសំដែងការដឹងគុណដ៍ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានបរិច្ចាកចូលរួមបំពេញបេសកកម្មរបស់កម្លាំងកម្ពុជានឹងនាំមកនូវកិត្តិយសជូនទាំងអង្គភាព ទាំងទាហានរួមជំនាន់និងប្រទេសជាតិទាំងមូលព្រោះជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាពជាលក្ខណៈអន្តរជាតិដែលមានន័យថាប្រទេសកម្ពុជាបានផ្តល់គំរូសម្រាប់ពិភពលោក។

នៅក្នុងពិធីជូនដំណើរនេះឯកឧត្តមនាយឧត្តមសេនីយប៉ុល សារឿនអគ្គមេបញ្ជាកងយោធពលខេមរភូមិន្ទបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីកំណែទម្រង់នានាដែលមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលលើកទី៣ប្រកបដោយឆន្ទៈមុតស្រួចសំដៅធានានូវការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលនៅតែចាត់ទុកថាសន្តិភាពគឺជាកត្តាចម្បងបំផុតដែលជាមូលដ្ឋានគ្រឺះដ៍រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។តាមរយៈការអនុវត្តន៍គោលយោបាយឈ្នះឈ្នះបានធ្វើឲ្យកម្ពុជាមានស្មារតីមហាសាមគ្គីជាតិនិងឯកភាពជាតិប្រកបដោយជោគជ័យក្នងការរក្សាសុខសន្តិភាពក្នុងប្រទេសរបស់ខ្លួនព្រមទាំងប្រែក្លាយជាប្រទេសមួយដែលបានផ្តល់វិភាគទានយ៉ាងយ៉ាងសកម្មដល់វិស័យប្រតិប្រតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិថែមទៀតផង។

ឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនក្នុងគោលដៅធានាវិរន្តភាពនៃការអភិវឌ្ឍន៍ថ្មីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនាពេលអនាគតដោយប្តេជ្ញាយ៉ាងមុតមាំងលើកវិស័យរក្សាសន្តិភាពក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោកជាបន្តទៀតព្រមទាំងបានលកើទឹកចិត្តលើការរក្សាសន្តិភាពនេះ។

ឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងមុនតមាំងក្នុងការជំរុញបង្កើនការការប្រើប្រាស់កម្លាំងជានារី”យេនឌឺ”ដើម្បីធានានិរន្តភាពនៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែងដោយផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យក្នុងវិស័យមួយចំនួនដែលកម្ពុជាមានលទ្ធភាពចូលរួមព្រមទាំងខិតខំធ្វើកែលម្អលើការងារគ្រប់គ្រងការពង្រឹងធនធានមនុស្សពិសេសការចំនួនការចូលរួមរបស់ស្រ្តីដើម្បីឲ្យស្របទៅតាមទ្រឹស្តីយ៉េនឌឺបញ្ជូលគ្នានៅក្នុងប្រតិបត្តិរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមបានណៃនាំដល់កងកម្លាំងទាំងអស់ថាការបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់នេះកងកម្លាំងរបស់យើងក៍ដូចកងកម្លាំងបណ្តាប្រទេសចូលរួមបេសកកម្មពេលប្រតិបត្តិការនឹងអាចជួបប្រទះនៃការរីករាលអំពើហឹង្សានានា ដោយសារការវាយប្រហារតាមផ្លូវជាញឹកញាប់ពីសំណាញជម្លោះសាសនារបស់គូបដិប្បដែលនឹងអាចកើតឡើងគ្រប់ពេលដែលបង្កដោយក្រុមជ្រុលនិយមក្រុមប្រដាប់អាវុធឬឧទ្ទាមព្រមទាំងប្រឈមនិងអស្ថិរភាព ហានិភ័យ គ្រោះថ្នាក់ពិតប្រាកដដែលគំរាមកំហែងដល់សន្តិសុខ សុខភាពតាមរស់នៅនិងបំពេញការងារប្រចាំថ្ងៃដូចនេះកងកម្លាំងគ្រប់រូបត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំទាំងបញ្ហាសន្តិសុខនិងបញ្ហាជម្អឺឆ្លងនានា៕                                               

Tags:
  • ក្រសួងការពារជាតិ
  • កម្លាំងវិស្វកម្ម
  • បេសកកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥