MENU
អង្គការUNDPបញ្ចប់បេសកកម្មនៅកម្ពុជា ប្រកាសបន្តជួយអភិវឌ្ឍន៏ប្រទេសកម្ពុជា ទៅអនាគគ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២១ តុលា ២០១៦, ១៨:២៧ | ៥៨៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកស្រីសិកស៊ុយកូ យ៉ាម៉ាយូគិប្រធានអង្គការUNDPកាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៦បានលើកឡើងថាលោកស្រីបានមើលឃើញការរីកចំរើននិងអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជាដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នជាមួយនិងកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះគូរឲ្យកត់សម្គាល់ប្រមាណ៧%នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការលើកឡើងរបស់ស្រីប្រធានUNDPប្រចាំប្រទេសកម្ពុជាបានធ្វើឡើងក្នុងជំនួបសំដែងការគួរសមនិងជម្រាបលាលោកប្រាក់ សុខុនទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិកាលពីរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៦នៅទីស្តីការក្រសួងការបរទេសក្នុងទីក្រុងភ្នំពេញក្នុងពេលលោកស្រីបានបញ្ចប់បេសកកម្មនៅកម្ពុជា។

លោកស្រីប្រធានដែលបានបញ្ចប់តួនាទីរបស់លោកស្រីនាពេលនេះបានលើកឡើងថាអង្គការUNDPនឹងបន្តជួយកម្ពុជាប្រែក្លាយខ្លួនជាប្រទេសទទួលជំនួយទៅជាប្រទេសសហការប្រតិបត្តិការនិងដៃគួរធុរៈកិច្ចជាមួយអន្តរជាតិ។ក្នុងរយៈពេលនេះកម្ពុជាបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

លោកជុំសុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថាលោករដ្ឋមន្រ្តីប្រាក់ សុខុនបានលើកឡើងថាថាកម្ពុជានិងអង្គការUNDPបានក្លាយជាដៃគួរក្នុងការអភិវឌ្ឍកម្ពុជាដែលរួមមានការកាត់បន្ថយភាពក្រីក្រនិងកំណើនសេដ្ឋកិច្ច។ជំនួយរបស់អង្គការUNDPជួយកម្ពុជាលើគ្រប់វិស័យក្នុងនោះក៍បានជួយកម្ពុជាក្នុងការសម្រេចគោលដៅសហទសវត្សរបស់កម្ពុជា។

លោករដ្ឋមន្រ្តីបានលើកឡើងថាសម្តេចតេជោហ៊ុនសែនបានខិតខំប្រែក្លាយកម្ពុជាទៅជាប្រទេសពីប្រទេសទទួលជំនួយទៅជាប្រទេសជាដៃគួររបស់សហគមន៍អន្តរជាតិ។លោកបានបញ្ជា់ពីបំណងរបស់ក្រសួងការបរទេសកម្ពុជាក្នុងការខិតខំតាមការសម្រេចរបស់សម្តេចនាយកដ្ឋមន្រ្តី។កម្ពុជាត្រៀមខ្លួនក្នុងការទទួលការផ្តល់គំនិតរបស់អង្គការUNDPក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមួយជាដៃគួសហគមន៍អន្តរជាតិនិងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រធានអង្គការUNDPដែលនឹងមកជំនួសលោកស្រ្តីយ៉ាងកក់ក្តៅបំផុត៕

Tags:
  • អង្គការ
  • បេសកកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥