MENU
ឯកឧត្តម ជា សារិទ្ធ នាយករងនាយកដ្ឋានផ្គត់ផ្គង់ នៃក្រសួងការពារជាតិ បានប្រគេនទៀនគង់ចាំព្រះវស្សាដល់វត្តចំនួន៨ ជារៀងរាល់ឆ្នាំ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៨ កក្កដា ២០១៦, ០៧:២៦ | ៨១៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖ ឯកឧត្តម ជា សារិទ្ធ នាយករងនាយកដ្ឋានផ្គប់ផ្គង់ នៃក្រសួងការពារជាតិ និងលោក ជុំទាវ ព្រមទាំងក្រុមគ្រួសារញ្ញាតិមិត្ត បងប្អូនរបស់ ឯកឧត្ត លោកជុំទាវ នៅព្រឹកកថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកទៀនគង់ចាំព្រះស្សាទៅប្រគេន ព្រះសង្ឃ ចំនួន ៨វត្ត នៅឃុំខ្នងភ្នំ ដែលពិធីនេះ បានប្រព្រឹត្តទៅ នៅវត្ត ព្រះអង្គធំ ក្នុងភូមិ ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ក្នុងនោះរួមមាន ១វត្តព្រះអង្គធំ ២វត្តព្រះក្រាល ៣ វត្តពអង្គជប់ ៤ វត្តអន្លង់ធំ ៥វត្តតាឯវ ៦វត្តតាពេញ ៧វត្តត្បែង ៨វត្តចំបក់ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា សារិទ្ធិ បានមានប្រសាសន៍ ថា៖ រាជរដ្ឋា ភិបាលកម្ពុជាដែល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍន៍គ្រប់ទីកន្លែងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដូចជាយើងទាំងអស់គ្នាបានឃើញនាពេលបច្ចុប្បន្ននេះស្រាប់។

ការនាំនូវទៀនវស្សានិងទេយ្យទានយកមកប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺជារដូវបុណ្យចូលវស្សាដែលជាបុណ្យមួយក្នុងចំណោមបុណ្យជាច្រើនទៀតក្នុងវិស័យព្រះពុទ្ធសាសនាដែលមានតាំងតែពីយូរលង់ណាស់មកហើយដែលព្រះសង្ឃគ្រប់អង្គត្រូវបំពេញកិច្ចរយៈពេល៣ខែគង់នៅតែក្នុងទីវត្ត ដោយមិនអាចនិមន្តចេញទៅគង់នៅក្រៅវត្តនោះ ឡើយដែលកិច្ច ទាំងអស់នេះបានធ្វើឡើងទៅតាមពុទ្ធឱវាទតរៀងមក។

ឯកឧត្តម ជា សារិទ្ធិ បានប្រគេនក្នុងមួយវត្តទទួល បានទៀនធំ ១ គូរ អង្ករ ១០០គីឡូក្រាម ប្រេងម៉ាស៊ូត ៣០ លីត្រ  វិទ្យុ ២គ្រឿង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ២កេស ទឹកផ្លែឈើ ២កេស ប្រេងកូឡា ប្រេងឆា១ យួ សៀង៥គីឡូក្រាម ឆៃប៉ូវ១០គីឡូក្រាម ប៊ីចេង២គីឡូក្រាម មី២ កេស ទឹកសុទ្ធ ២ កេសនំធុង ៥គីឡូក្រាម សៀវភៅសរសេរ ១០ក្បាល ប៊ិចសរសេរ ១០០ដើម និងបច្ច័យ  ៤២ ០០០០រៀល  និងប្រគេន បច្ច័យបួនដល់ព្រះសង្ឃ៨អង្គ ១អង្គ១២០០០០រៀល (ប្រាក់ដុល្លារចំនួន២១០០ ដុល្លារ សម្រាបកសាងផ្លូវបេតុងឡើងវត្តព្រះអង្គធំ កង្ហាល ចំនួន៥) ព្រមទាំងជូនថវិកាដល់  សិស្សានុសិស្សជិត៤០០នាក់ ម្នាក់ៗសៀវភៅពីរក្បាល ឋវិកា២០០០រៀល លោកគ្រូ អ្នកគ្រូ ១២នាក់ម្នាក់ៗ សារ៉ុង១ ក្រម៉ា១ សៀវភៅពីក្បាល ឋវិកា២២០០០រៀល និងជូនឋវិកាដល់លោកយាយលោកតា ពុទ្ធ បរិស័ទ ជាច្រើននាក់ផងដែរ៕

Tags:
  • ជា សារិទ្ធ
  • ក្រសួងការពារជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥