MENU
មន្រ្តីជាន់ខ្ពស់​នៃក្រសួងការពារជាតិថ្លែងថា ការគិតខុសមួយជំហ៊ាន ប្រទេសជាតិនឹងអន្តរាយ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ២០១៦, ០៨:៥៨ | ៨៦៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖​ មន្រ្តីជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា​ ការ​គិត​ខុស​មួយ​ជំហ៊ាន ប្រ​ទេស​ជាតិនឹងអន្ត​រាយ ខ.ភ.ម មិន​ត្រូវ​ប​ណ្តែត​ប​ណ្តោយឲ្យ​កើត​មាន​ប​ដិវ​ត្ត​ព៌ណ​នៅ​ក​ម្ពុជានោះ​ឡើយ។នេះ​បើ​យោង​តាម​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ​ដែល​បាន​ដកស្រង់​ប្រសាសន៍​លោក​នាយ ឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក​អគ្គ​នាយ​ក​​ដ្ឋាន​យោធ​សេវា ​ក្រ​សួង​ការ​ពារ​ជាតិ​នៅ​ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​និង​ស​ភាព​ការណ៍​ថ្មីៗ ស​ម្រាប់​ឆ​មាស​ទី១ ឆ្នាំ២០១៦ នៅ​សាលា​នាយ​ទាហាន​ស​ក​ម្ម (ត្មាត​ព​ង ស្ថិត​ក្នុង​ស្រុក​សំរោង​ទ​ង ខេត្ត​កំពង់ស្ពឺ)​នា​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​​។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា​ក្នុង​សន្ទរកថា​ស្វាគមន៍​របស់​លោក​ឧត្តម​សេនីយ៍​ឯក ផុន សាវ៉ាត នាយ​ក​សាលានាយ​ទាហាន​សកម្ម ​បាន​ឲ្យ​ដឹង​ថា បច្ចុប្ប​ន្ន​សាលា​កំពុង​ហ្វឹក​ហ្វឺន​និស្សិត​នាយ​ទាហាន​ស​ក​ម្ម ៤​ ជំនាន់ ក្នុង​នោះ​មាន​ជំនាន់ទី១៧សិក្សាឆ្នាំទី៤​ប​ច្ចុប្ប​ន្ន​ក​ពុង​សិក្សា​​​ជំនាញ​ឆ​ត្រ​យោង ហើយ​គ្រោង​នឹង​ប​ញ្ច​ប់វ​គ្គ​សិក្សា​រ​យៈពេល៤ ឆ្នាំ​ ខែកុម្ភៈ ឆ្នាំ២០១៧។​ជំនាន់​ទី​១៨ សិក្សា​ឆ្នាំ​ទី​៣, ​ជំនាន់​ទី​១៩ ​សិក្សា​ឆ្នាំ​ទី​២​និង​ជំនាន់​ទី​២០​គ្រោង​នឹង​ម​ក​ដល់​សាលា​នា​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ខាង​មុខ​។​ដោយ​ឡែក​ការ​អប់រំ​ចិត្ត​សាស្ត្រ​រៀប​រ​យ​បាន​ចំនួន​១០​លើក​ផ​ង​ដែរ​។

លោក​នាយ​ឧត្តម​សេនីយ៍​មាស សាវ៉ន បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្មា​ដៃ និង​សមទ្ធិ​ផ​ល​នានា​រ​បស់​សាលា​នាយ​ទាហាន​សកម្ម​ ​ដែល​ខិត​ខំ​សម្រេច​បាន​នា​ពេល​ក​ន្ល​ង​ម​ក ជា​ពិសេស​នៅ​លើ​ការ​ប​ណ្តុះបណ្តាល​ សិស្ស​នាយ​ទាហាន​ស​ក​ម្ម​នៃ​កង​យោធ​ពលខេមរភូមិន្ទ(ខ.ភ.ម)​។

លោក​នាយឧត្តមសេនីយ៍​បាន​លើក​ឡើង​ពី​សភាព​ការណ៍​ជាតិ​អន្តរជាតិ​ពិភព​លោក​និង​នៅក្នុង​តំប​ន់ ព្រ​ម​ទាំង​បាន​រំលឹក និង​លើក​ឡើង​ផ​ង​ដែរ​អំពី​ការ​វិវត្តន៍​រីក​ច​ម្រើន​នៃ​ការ​កែ​ទ​ម្រ​ង់ ខ.ភ.ម នៅគ្រ​ប់​ដំណាក់កាល គិត​ពី​ថ្ងៃ​ចាប់ បដិសន្ធិ​ចេញ​ពី​ក​ង​ទ័ព​បារាំង ខ្មែរ​នាឆ្នាំ១៩៥៣ រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន និង​ស​មិទ្ធ​ផ​ល​នា​នារ​ប​ស់ខ.ភ.ម ស​ម្រេច​បាន លើកិច្ច​ការ​ពារ​ជាតិមាតុភូមិ ប្រ​ជាជ​ន និង​ក​សាងអភិវ​ឌ្ឍ​ន៍ជាតិ។

លោក​នាយ​ឧត្តមសេនីយ៍​បាន​ប​ញ្ជាក់​ថា ចាប់តាំង​ពី ឆ្នាំ១៩៩៣ ម​ក ខ.ភ.ម បាន​ធ្វើការ​កំណែ​ទ​ម្រ​ង់ធំៗមាន​ចំនួន៤ដំណាក់កាល​ផ​ង​ដែរ ដើម្បីឲ្យ​ស​ម​ស្រ​ប​ទៅ នឹង​ស​ភាព​ការ​ណ៍ និង​ការ​ព​ង្រឹង​គុណ​ភាព​ក​ង​ទ័ព ។​ក្នុង​នោះបាន​ធ្វើការ​កាត់ រំសាយ​ក​ម្លាំង​ទ័ព ៧០% ​នៅគ្រ​ប់ភាគី ធ្វើការ​កាត់​ឋាន​ន្ត​រ​ស​ក្តិ​ចំនួន​ពីរ​ស​ក្តិ ថ្នាក់ ឧត្ត​ម​សេនីយ៍​ចំនួន ២០០០ នាក់មកនៅ​ត្រឹម​ចំនួន ២០០នាក់និង​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម ក​ម្លាំង​ក​ង​ទ័ព​អតីត​ខ្មែរ​ក្រ​ហ​ម​ចូល​ម​ក​ក្នុង​ជួរខ.ភ.ម នៅ​ក្នុង​តំប​ន់អន្លុង​វែង ប៉ៃលិន និង​តំប​ន់ម៉ាឡៃ ។

លោក​នាយឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា​ក្រោម​នយោបាយ​ឈ្នះ​ៗរបស់​ស​ម្តេច​តេជោ​ហ៊ុន​សែន ​ដោយ​រក្សា​តួនាទីមុខ​តំណែង​ និងអត្ថ​ប្រ​យោជ​ន៍រ​ប​ស់ពួក​គេ។ លោក​បាន​គូស​បញ្ជាក់​ថា សន្តិភាព ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ន៍ដែល ទ​ទួល​បាន​រ​ហូត​ម​ក​ដ​ល់ ស​ព្វ​ថ្ងៃនេះ គឺបាន​ម​ក​ពីការ​ធ្វើព​លីក​ម្ម​ដ៏ធំធេង​រ​ប​ស់ នាយ​ទាហាននាយ​ទាហាន​រ​ង និង ព​ល​ទាហាន នៃខ.ភ.ម ជាពិសេស​នាយ​ទាហាន​ស​ក​ម្ម ដែល​ជាអ្ន​ក​ប​ន្ត​វេន ជាទំពាំង​ស្ន​ងឬស្សី ជាស្នូល​និង ជាឆ្អឹង​ខ្ន​ង​រ​ប​ស់ប្រ​ទេស​ជាតិ​ដ៏រឹង​មាំ​ទៅ​ថ្ងៃអនាគ​ត ត្រូវ​មាន​ឆ​ន្ទៈ និង ម​ន​សិកាស្នេហាជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដី ការ​ពារ​ស​ន្តិសុខ​ជូន​ប្រ​​ជាជ​ន ការ​ពារ​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង ការ​ពារ​រាជ​រ​ដ្ឋាភិបាល ដែល​បាន​កើត​ចេញ​ពីការ​បោះឆ្នោត​ស្រ​ប​ច្បាប់រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ។

 

Tags:
  • មន្រ្តីជាន់ខ្ពស់
  • ក្រសួងការពារជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥