MENU
អ្នកយកព័ត៌មាន«ខ្មែរម្ចាស់ស្រុក»ស្លាប់នៅលើកាណូតដរ ពេលចុះបំពេញបេសកកម្ម
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៥ សីហា ២០១៦, ១៥:៣៨ | ៧១៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ អ្នកយកព័ត៌មានម្នាក់បានស្លាប់ភ្លាមៗនៅកាណូតដរពេលដែលកាណូតដរបានចេញដំណើរបានពាក់កណ្តាលផ្លូវក្នុងដំណើរបំពេញបេសកកម្មទៅស្រុកកំពង់លែង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកែងបត់ដីដុលស្ថិតនៅព្រំប្រទល់រវាងស្រុកកំពង់លែង និង ក្រុងកំពង់ឆ្នាំង  

សមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់នេះមានឈ្មោះថា រស់ សំអាត អាយុ៥២ឆ្នាំរស់នៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាអ្នកយកព័តមានអោយការសែតខ្មែរម្ចាស់ស្រុកបានធ្វើដំណើរឡើងជិះកាណូតនៅជើងម៉ោង៨និង៣០នាទី ។ 

អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរូបនេះមានសភាពស្លេកស្លាំងប៉ុន្តែអង្គុយជជែកគ្នាលេងធម្មតានៅផ្នែកខាងលើក្បែរកន្លែងអ្នកបើកបរការណូតផងដែរ ស្រាប់តែនៅពេលកាណូតបានចេញដល់ពាក់កណ្តាលផ្លូវត្រង់ចំណុចព្រែកដីដុលដែលជាកន្លែងស្តាព្រែកនោះក៍មានអាការៈក្អកយ៉ាងខ្លាំងនិងក្អួតរហូតដល់ធ្លាក់ឈាមយ៉ាងច្រើនទៀតផងពេលនោះក៍ប្រាប់អ្នកបើកបរអោយឈប់ហើយចង់ត្រឡប់ទៅវិញឃើញដូចនេះអ្នកបើកបរបានបង្អង់ល្បឿននិងបាននាំគ្នាជួយសង្រ្គោះគាត់ពេលនោះបុរសរូបនេះបានលុតជង្គង់ និង បានក្អួតម្តងទៀត ហើយធ្លាក់ឈាមកាន់តែច្រើននិងបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកកំពង់លែង បានមកពិនិត្យធ្វើកោសល្យវិច័យនិងបានធ្វើកាសន្និដ្ឋានជាលើកដំបូងថាបុរសជាអ្នកយកព័តមានអោយកាសែតខ្មែរម្ចាស់ស្រុកនេះស្លាប់ដោយសារធ្លាក់ឈាមច្រើនពេកគឺដោយសារជំងឺខ្លួនឯងផ្ទាល់។ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជូនទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Tags:
  • ព័ត៌មាន
  • ស្លាប់
  • កាណូតដរ
  • បេសកកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥