MENU
សៃវៀនជល់មាន់និង វង់អាប៉ោងលួចលាក់មួយកន្លែង នៅខាងលិចផ្សារវាលរេញ ត្រូវនគរបាលបង្ក្រាបចាប់បានវត្ថុតាង តែអ្នកញៀនល្បែងរត់ចូលព្រៃចោលម៉ូតូ២គ្រឿង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៤ មករា ២០១៧, ១៣:១៣ | ៥៨៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះសីហនុ៖  នៅវេលាម៉ោង១១ថ្ងៃទី៤ខែមករា ឆ្នាំ២០១៧ នេះ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ និងកម្លាំងអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានបង្រ្កាបទីតាំង លេងល្បែងស៊ីសងលួចលាក់មួយកន្លែងស្ថិតនៅចំណុចក្រោយផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់យកបានមាន់ជល់៣ក្បាល (ងាប់១ក្បាល) ស៊ុំក្រុងមាន់៤ កន្ត្រកដាក់មាន់២ ជញ្ជីងថ្លឹង១ ស្កុតរុំ១២ ចានថាសនិងផ្តិលគ្របអាប៉ោងមួយសំរាប់ រីឯអ្នកលេង ល្បែង បាននាំគ្នារត់ចូលព្រៃអស់ បន្សល់ទុកម៉ូតូចំនួន២គ្រឿង ។

លោកអនុសេនីយ៍ទោអ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់លើពិសេសបទបញ្ជា របស់ឯកឧត្តមស្នងការនគរបាលខេត្តព្រះសីហនុ និងលោកអធិការនគរបាលស្រុក នគរបាលនៅតាមមូលដ្ឋានឃុំសង្កាត់ ត្រូវ ចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យជាប់ជាប្រចាំ ពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត  ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។                       

Tags:
  • សៃវៀន
  • ជល់មាន់
  • ញៀនល្បែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥