![]() |
MENU
|

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៣ៈ៣០នាទីទាបភ្លឺក្នុងថ្ងៃទី១៩មិថុនាឆ្នាំ២០១៦ចំណុចក្រុមទី០៥(ចន្ទ័គីរី)ភូមិស្វាយឃុំបឹងរាំស្រុកកំរៀងបុរស់ម្នាក់ព្រោះតែខ្លួនញៀនល្បែងហ្គែមបាញ់ត្រី ចាញ់អស់លុយនិង អស់ម៉ូតូ៦គ្រឿងនិងដឹងថាខ្លួនបំផ្លាញប្រពន្ធ បានសម្រេចធ្វើអត្តឃាតដោយយកខ្សែអង្រឹងមកចងករជាប់នឹងថ្នឹមផ្ទះជួលសម្លាប់ខ្លួនបញ្ចប់ជីវិតចោលប្រពន្ធនិងកូនស្រី។
ប្រភពជុំវិញកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមានឈ្មោះ វេត វណ្ណះ ភេទប្រុសអាយុ២៤ឆ្នាំ និងប្រពន្ធ ថន រស្មី អាយុ២៣ឆ្នាំ នៅភូមិគោកឃ្មុំ តាមុឺនន ស្រុកថ្មគោល ខេត្តបាត់ដំបង ៕ ប្រភពបន្តថាអ្នកទាំពីរបានមកជួលផ្ទះរបស់ឈ្មោះ អុ៊ សំអ៑ុល ភេទស្រី អាយុ៥២ឆ្នាំ ប្តី ឈ្មោះ ពៅ នៅ ចំណុចភូមិឃុំខាងលើ។ គឺដើម្បីរករបរជាអ្នកលក់ស៊ីម កាតនៅក្នុងផ្សារបានឡែមប្រទេសថៃក្នុងមួយថ្ងៃយ៉ាងហោចរកបានជាង១០០០បាទ។
ក្រោយមកដោយសារតែបែកគំនិតចូលលែងល្បែងហ្គែមបាញ់ត្រីក្មុងកាស៊ីណូឃ្វីនវ៉គញៀនញ៉មបំផ្លាញអស់លុយអស់ម៉ូតូ ជាបន្តបន្ទាប់៦គ្រឿង ហើយនៅមុនថ្ងៃកើតហេតុជនរងគ្រោះបានសុំអោយប្រពន្ធផ្ញើរលុយ១០០០០បាត ដើម្បីយកលួស ម៉ូតូ វិញតែត្រូវលេងហ្គែមបាញ់ត្រីបំផ្លាញលុយ នៅយប់ថ្ងៃទី១៨ អស់រលីងមិនបានលួសយកម៉ូតូមកវិញ ក៏ ស្រាប់តែនៅ យប់ម៉ោង៣ៈ ៣០នាទី ទាបភ្លឺថ្ងៃទី១៩មិថុនា២០១៦ក៌មានកាភ្ញាកផ្អើល ដោយឈ្មោះ វណ្ណះ បានចងករសំលាប់ខ្លួនទៅហើយ។
ស្ត្រី ថន រស្មី ជាប្រពន្ធបានអោយដឹងដែរថាទោះជាប្តីញៀនល្បែងលេងបំផ្លាញអស់លុយអស់ម៉ូតូជាច្រើនក៏ខ្លួនមិនដែលស្តីបន្ទោសថា អោយប្តីដែរនៅមុនថ្ងៃ្តហេតុខ្លួនបានផ្ញើរលុយអោយគឺអោយប្តីលួសយកម៉ូតូដើម្បីហើយមកដឹកខ្លួនពីស្រុក មករកស៊ីប្រកបរបរនៅឡែមវិញ។ ស្រ្តីបន្តថា នៅយប់ម៉ោង ប្រហែលជិតម៉ោង៣ ខ្លួនបានខលមកប្តីឯលោកប្តីនិយាយថា ប្តីខុសហើយកែលែងបានហើយអូនយកប្តីទៀតចុះប្តីបំផ្លាញអូនអស់ច្រើនណាស់ ។
នាងជាប្រពន្ធថា ពេលដែលកំពុងនិយាយលួងលោមប្តីថាឯងកុំគិតច្រើនយើងអាចរកបានទៀតប្តីថាឯងយកប្តីចុះពេលនោះ បិតទូរសព្ទ័ខលលែងចូលខ្លួនបានប្រាប់បងប្អូននិង ឪពុកម្តាយ ស្រាប់តែម៉ោងជាង៣មានដំណឹងថាប្តីចងករសំលាប់ខ្លួនទៅហើយ។
សមត្ថកិច្ចបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុពិនិត្យធ្វើកោសលវិច្ចយ័រួចរាលជុំនាញសន្និដ្ឋានថាជនរងគ្រោះពិតជាចងករ សំលាប់ខ្លួនឯងប្រាកដមែន។
មូលហេតុដោយសារតែលេងល្បែងអស់រលីងរលួតស្ងួតពីផ្ទះ ទើបដឹងថាខ្លួនខុសបំផ្លាញប្រពន្ធនិងក្រុមគ្រួសារក៏សំរេចចិត្ត សំលាបខ្លួនតែម្តង។សពជនរងគ្រោះបានប្រគល់អោយគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕


