MENU
បង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស៧នាក់ រួមជាមួយមាន់៤ក្បាល
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៦ វិច្ឆិកា ២០១៦, ១៤:២៥ | ២៣៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នាវេលាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសេង ហៀង និងមានការចូលរួមពីសំណាក់អធិការរងទទួលជំនាញព្រហ្មទណ្ឌខណ្ឌ២រូប គឺលោកអនុសេនីយ៍ឯកហួរ ម៉េងវ៉ា និងលោកវរសេនីយ៍ត្រី ម៉េង វិមានតារា បានបើកការចុះបង្ក្រាបទីតាំងបញ្ចល់មាន់មួយកន្លែង ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ក្នុងក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធិផល ក្នុងការចុះបង្ក្រាបកម្លាំងចម្រុះ បានធ្វើការឃាត់ខ្លួនអ្នកបញ្ជល់ ( អ្នកលេង ) ចំនួន ៧នាក់ក្នុងនោះមានម្នាក់ជាម្ចាស់ទីតាំង មាន់ជល់ចំនួន៤ក្បាល ទ្រុង២ និងម៉ូតូចំនួន៥គ្រឿង។ ក្រោយការឃាត់ខ្លួនពួកគេនឹងវត្ថុតាងត្រូវបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យរងចាំបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនទាំង៧នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះប៊ុត រីម ទី២ឈ្មោះកឹម កាន ទី៣ឈ្មោះឈួន ម៉េងហ៊ង ទី៤ឈ្មោះលីម លៃលិច ទី៥ឈ្មោះនេត រតនះ ទី៦ឈ្មោះឯម នាង និងទី៧ឈ្មោះសែ សុភក្ត្រ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានបញ្ជាក់អោយដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងអាជ្ញាធរបានស្រាវជ្រាវរហូតកំណត់ពីទីតាំងដែលក្រុមអ្នកលេងណាត់គ្នាបញ្ជល់មាន់ ទើបនៅវេលាថ្ងៃខែឆ្នាំខាងលើ លោកបានអោយកម្លាំងសម្ងាត់ចូលមកលបលួចមើលឃើញថា ពិតជាមានការជល់ពិតប្រាកដមែន ទើបសម្រេចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមានការសហការចូលរួមពីកម្លាំងនគរបាលមូលដ្ឋានទាំងថ្នាក់ប៉ុស្តិ៍និងខណ្ឌបើកការចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅខណះពួកគេកំពុងបញ្ជល់ ៕

Tags:
  • បង្ក្រាប
  • ឃាត់ខ្លួន
  • បញ្ជល់មាន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥