រាជធានីភ្នំពេញ៖ មនុស្សចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលកម្រឹតស្រាលរាជធានីភ្នំពេញបើកយុទ្ធនាការបង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមកដោយជាប់ពាក់ព័ន្ធទៅនឹងលេងល្បែងប្រជល់មាន់រហូតព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៦នេះ។
ជនពាក់ព័ន្ធទាំង៨នាក់ត្រូវបាននគរបាលនាំបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី។ តាមនគរបាលបានឲ្យដឹងថាក្រុមអ្នកញៀនល្បែងស៊ីសងបក្សីកីឡាហៅថាប្រជល់មាន់ខុសច្បាប់ទាំង៨នាក់ ត្រូវបានកម្លាំងនគរបាលចម្រុះបង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២១ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋសមស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យកម្លាំងតាមបណ្តាប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ចុះប្រតិបត្តិការទីតាំងបើកប្រជល់មាន់លួចលាក់ល្មើសច្បាប់បង្កភាពអនាធិប្បតេយ្យបង្កអសន្តិសុខក្នុងមូលដ្ឋានឃាត់ឃាត់ក្រុមអ្នកញៀនល្បែងស៊ីសងបាន៨នាក់មាន់១ក្បាលជញ្ជីងថ្លឹងមាន់១និងសម្ភារៈមួយចំនទៀត ។
ក្រោយពីបញ្ចប់ការសាកសួរជនញៀនល្បែងខាងលើត្រុវបាននគរបាលនាំខ្លួនទៅតុលាកាតាមបង្គាប់របស់តុលាកាដើម្បីសាកសួរនិងកាតការបន្តទៅតាមនីតិវិធី។តែបើតាមប្រភពពីសាច់ញាតិក្រុមអ្នកញៀនល្បែងទាំងនោះបានឲ្យដឹងតែមិនច្បាស់ការថាពួកគេទាំងនោះតុលាកាតម្រូវបញ្ជូនទៅសាកសួរ និងផាកពិន័យក្នុងម្នាក់១០០ដុល្លារ ៕