ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង១២,០០នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំវាលរេញ និង ឃុំជើងគោ បានស្រាវជ្រាវរកឃើញនិងបង្ក្រាបទីកន្លែងជល់មាន់ លួចលាក់ក្នុងព្រៃ១កន្លែង នៅក្នុងព្រៃអាកាស្យា ក្នុងភូមិ ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ១-ឈ្មោះកុល សុធា ភេទ ប្រុស អាយុ ៣៣ ឆ្នាំមុខរបរមេការ កម្មករ ដូងប្រេង មានទីលំនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ បួន ប្រុស ភេទប្រុសអាយុ៤៤ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចគ្នា និងទី៣-ឈ្មោះអ៊ុក ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរធ្វើស្រែ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។
ក្នុងការចុះបង្ក្រាបកម្លាំងជំនាញដកហូតបានមាន់ជល់២ក្បាល ស៊ុំក្រុងមាន់៤ និង ម៉ូតូ ៨គ្រឿង ។ បច្ចុប្បន្នមនុស្ស និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់អធិការនគរបាលស្រុកដើម្បីបន្តនីតិវិធី ៕