MENU
ព្រៃឈើក្នុងតំបន់អភិរក្សសំឡូត-ប៉ៃលិន នឹងត្រូវហិនហោចខ្ទេចខ្ទីអស់ ជនខិលខូចលួចកាប់ទន្ទ្រានយកដីមកធ្វើជាកម្មសិទ្ធ ( មានសំឡេង
)
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៣ មករា ២០១៧, ១៤:៥៤ | ២,៤១៩ ដង | ចុចបញ្ចេញមតិ (០)
ការអានព័ត៌មានដោយប្រព័ន្ធស្វ័យប្រវត្តិ

ខេត្តប៉ៃលិន៖  បើតាមប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីអនុរក្ស បានប្រាប់ខ្សឹបប្រាប់ថា មួយរយៈពេលចុងក្រោយថ្មីៗនេះព្រៃឈើនៅក្នុងដែនតំបន់អភិរក្សជាច្រើនកន្លែងជាប់នឹងស្រុកសំឡូត ខេត្តបាត់ដំបង ត្រង់ចំនុចភ្នំដំបង និងអូរស្លេវ ដែលស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីខិលខូចមួយចំនួនបាននាំគ្នាយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅលួចកាប់ផ្តួលរំលំ ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយមន្រ្តីអភិរក្សសត្វព្រៃ និងព្រៃឈើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ហៅកាត់ថា MJP និងមន្ត្រីអនុរក្សរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិនមិនអាចទប់ស្កាត់បានឡើយ ដោយលើកយកហេតុផលដោះសារយករួចខ្លួនរៀងៗខ្លួន។

បើតាមប្រភពព័ត៌មានពីលោក ចាន់ សុជាតិ អនុប្រធានផ្នែកអនុវត្តន៍ច្បាប់ នៃមន្រ្តីអភិរក្សសត្វព្រៃនិងព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឱ្យដឹងថា រហូតមកដល់ពេលនេះ ដើមឈើតូចធំជាច្រើនដើមនៅក្នុងដែនអភិរក្សសត្វព្រៃនិងព្រៃឈើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ដែលក្រុមការងាររបស់លោកសហការជាមួកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដើរល្បាតនិងថែរក្សាកន្លងមកនោះត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីខិលខូចមួយចំនួន រស់នៅតំបន់ស្លេវស្រុកសំឡូត ខេត្តបាត់ដំបង និងពលរដ្ឋរស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននាំគ្នាលួចយកម៉ាស៊ីនទៅកាប់រលំដីព្រៃរាប់សិបហិកតា ឈ្លៀតពេលដែលមន្ត្រីរបស់លោក សម្រាកថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកពីការងារ។

លោកបានបន្តថាក្រុមការងាររបស់លោក កំពុងស៊ើបរកមេខ្លោងដែលបំផុសបំផុលនាំប្រជាប្រជាពលរដ្ឋមកកាប់ទន្ទ្រានដីព្រៃអភិរក្សនេះដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការ។

ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ លោក បានទទួលព័ត៌មាននេះហើយ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធនឹងពលរដ្ឋមួយចំនួន បានលួចកាប់ព្រៃឈើនៅក្នុងតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន។លោកបានបន្តថា៖ ដោយសារក្រុមមន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្ត មានគ្នាតិច គឺប្រមាណជា ២០នាក់ ប៉ុណ្ណោះ ហើយមិនមានកញ្ចប់ថវិកាបេសកកម្មមិនគ្រប់គ្រាន់ ក្នុងការចុះល្បាតជាប្រចាំនោះទេ ដោយដីព្រៃអភិរក្សមានទំហំធំ គឺខាងលោកចុះល្បាតបានត្រឹមតែម្តង រឺ២ដង ក្នុង១ខែ ដូច្នេះហើយបានជាក្រុមជនខិលខូចអាចលួច ចូលកាប់ទន្ទ្រានដីព្រៃនេះ ដើម្បីយកមកធ្វើជាកម្មសិទ្ធបាន។

លោកបានបញ្ជាក់ថា៖ នៅពេលខាងមុខ លោកនឹងរៀបកម្លាំងឱ្យឈរជើងជាប្រចាំនៅតាមគោលដៅ ឬតំបន់ដែលមានការលួចកាប់បំផ្លាញតែម្តង ជាពិសេសគឺដាក់កម្លាំងត្រួតពិនិត្យតាមច្រកចេញចូលក្នុងតំបន់នោះតែម្តង។

គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់អង្គភាព អភិរក្សសត្វព្រៃ និងព្រៃ ឈើ តំបន់ ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ហៅកាត់ថា MJP ដែលឧបត្ថម្ភដោយថវិកា ដោយ លោកស្រី អែនជូលីណា ចូលី ជូលីភីត បានឱ្យដឹងថា៖ តាមអនុក្រឹត្តឆ្នាំ១៩៩៣ ផ្ទៃដីអភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន មានផ្ទៃដីប្រមាណជា ៦ម៉ឺនហិចតា ហើយនៅ ពេលបច្ចុប្ចន្ន នៅសល់តែប្រមាណជាង ៤ម៉ឺនហិចតាតែប៉ុណ្ណោះ ដោយសារក្រសួងបរិស្ថាន បានកាត់ ចេញខ្លះនៅឆ្នាំ២០១៣ និងនៅសល់ខ្លះទៀតប្រជាពលរដ្ឋ បានកាប់ទន្ទ្រាន យកដីដើម្បីមកធ្វើការងារកសិកម្ម។                                         

Tags:
  • ព្រៃឈើ
  • ប៉ៃលិន
  • អភិរក្ស
  • ហិនហោច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥