MENU
|
ខេត្តពោធិ៍សាត់៖ យោងតាមមន្រ្តីឧទ្យានុរក្សការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ពោធិ៍សាត់បើកការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំដុតបំផ្លាញម៉ាសីនអារឈើចំនួនពីរកន្លែងនិងរឹបអូសឈើមួលស្រស់ចំនួន៩គោយន្តកន្ត្រៃយ៍។
សមត្ថកិច្ចខេត្តពោធិ៍សាត់បាននិយាយថាទីតាំងម៉ាស៊ីនអាឈើចំនួនពីរកន្លែងដែលជនខិលខូចលួចធ្វើសកម្មភាពអារឈើក្នុងតំបន់ហាមឃាត់ត្រូវបានកំលាំងមន្ត្រីឧទ្យានុរក្សដុតបំផ្លាញចោលនិងឈើមួលស្រស់ចម្រុះចំនួន៩គោយន្តកន្ត្រៃយ៍ក៏ត្រូវរឹបអូសនៅក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំបន្តបន្ទាប់រយះពេល6ថ្ងៃពោលគឺបានធ្វើឡើងចាប់ពីថ្ងៃទី6ដល់ថ្ងៃទី11ខែមីនាឆ្នាំ2017នេះ។
លោក អ៊ំ គឿន នាយកដែនការពារជំរកសត្វព្រៃភ្នំរ៉ាល់នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលដឹកនាំកំលាំងបង្ក្រាបផ្ទាល់បានប្រាប់ ដឹងថាចំពោះរោងម៉ាស៊ីនអារឈើដែលក្រុមជនខិលខូចលួចចូលធ្វើសកម្មភាពឈើនៅក្នុងដែនហាមឃាត់នោះគឺកំលាំងរបស់លោកបានរុករកឈើញចំនួនពីទីតាំងផ្សេងគ្នាទី1នៅចំណុចតាប៉ក់ និងទី2ចំណុច អូរល្ហុងភួមិសាស្រឃុំ សន្ត្រែ ស្រុក ភ្នំក្រវ៉ាញដោយពួកគេលួចឆ្មក់អារឈើនៅពេលយប់។
លោកបន្តថា ដោយឡែកចំពោះឈើមួលស្រស់ចម្រុះចំនួន9គោយន្តកន្ត្រៃនោះគឺកំលាំងបានឃាត់ចាប់នៅចំណុចអូរថ្មដំរីក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញចំនួន6គ្រឿងនិងនៅចំណុចភួមិបំណក់ ស្រុកកក្រគរចំនួន3គ្រឿង។
លោកបានបញ្ជាក់ថា ដោយសារស្ថានភាពផ្លូវពិបាកមានចំង៉ាយឆ្ងាយគ្មានមធ្យោបាយលោកសម្រេចដុតបំផ្លាញចោលរោងម៉ាសីនអារឈើទាំងពីរគ្រឿងនោះចោលតែម្តង។ចំពោះគោយន្តកន្ត្រៃយ៍រួមទាំងឈើមួលស្រស់ទាំងនិងម្ចាស់គឺត្រូវបញ្ជួនមកស្នាក់ការការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិសាត់ដែលស្ថិតក្នុងភួមិបំណក់ ឃុំឈើតុំ ស្រុកក្រគរដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងកំណត់ហេតុអប់រំដោយប្រគាល់តែគោយន្តអោយម្ចាស់វិញតែឈើត្រូវរក្សាទុកនៅស្នាក់ការ៕