MENU
សន្តិបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ខេត្តប៉ៃលិន
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១០:២១ | ៤៧៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖  ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន មានរៀបចំសន្តិបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ខេត្ត ក្រោមអធិបតីភាព លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត  លោក លោកស្រីអភិបាលរងខេត្ត ស្រុក ក្រុង រដ្ឋបាលខេត្ត ក្រុង ស្រុក លោកអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងវិស័យឯកជន សរុប១៩១នាក់ ។

ការបើកសន្តិបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់នាពេលនេះ ក្នុងគោលបំណងបង្ហាញសមិទ្ធផលការងារសំខាន់ៗ សម្រេចបានដោយក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ,មេរៀន និងបទពិសោធន៍ការងារល្អៗ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ និងបញ្ហាប្រឈម ព្រមទាំងអនុសាសន៍នានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ដើម្បីដោះស្រាយនិងកែលម្អសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ។

ថ្លែងក្នុងការបើកសន្តិបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុក្រឹត្យលេខ២២អនក្រ.ប្រក ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០០២ ស្តីពីការធ្វើវិមជ្ឍការអំណាច តួនាទី និងភារកិច្ចឲ្យទៅក្រុមប្រឹក្សាឃុំ សង្កាត់ នោះ ដូច្នោះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាលផងដែរ ។ លោកមានប្រសាសន៍បន្តថា៖ យោងតាមបទបញ្ញតិនេះ ក្រុមប្រឹក្សាឃុំ សង្កាត់នៃអាណត្តិនិមួយៗ ត្រូវធ្វើសេចក្តីរាយការណ៍ អំពីសមិទ្ធផលទាំងអស់ ដែលសម្រេចបាននៅក្នុងអាណត្តិរបស់ខ្លួន ជួនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រង និងរាជរដ្ឋាភិបាល ។ មានប្រសាសន៍បញ្ចប់ការបើកកម្មវិធីសន្តិបាត លោក កើត សុធា អភិបាលខេត្ត បានជំរុញឲ្យមន្ត្រីធ្វើអត្រានុគោលដ្ឋាន សៀវភៅគ្រួសារ ត្រូវពង្រឹងការងារ របស់ខ្លូនឲ្យបានល្អ ព្រោះកន្លងមក ប្រជាពលរដ្ឋមានបញ្ហាច្រើន ពាក់ព័ន្ធការយឺតយ៉ាវក្នុងការធ្វើសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ៕អត្ថបទ សេង សុវណ្ណារិទ្ធ

Tags:
  • សន្តិបាត
  • ខេត្តប៉ៃលិន
  • ក្រុមប្រឹក្សា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥