MENU
រដ្ឋមន្រ្តីក្រសួងបរិស្ថានអះអាងថា ការកាប់ព្រៃឈើកើតឡើងក្នុង ឆ្នាំ២០១១តែថយចុះ៤៩%ឆ្នាំ២០១៣-២០១៤
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៩ មករា ២០១៧, ១៧:២៥ | ៦៨៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអះអាងកាលពីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០១៧ ដោយទទួលស្គាល់ថាមានការកាប់បំផ្លាញព្រៃឈើច្រើនក្នុងឆ្នាំ២០១១និងឆ្នាំ២០១២ដោយមិនបានបញ្ជាក់ថាចំនួនប៉ុន្មានទេ។តែក្រោយពីការបង្រ្កាបមានការថយចុះប្រមាណ៤៩%នៅក្នុងឆ្នាំ២០១៣និងឆ្នាំ២០១៤ជាប្រសិទ្ធភាពការងារមួយរបស់មន្រ្តីក្រសួងបរិស្ថានដែលបានខិតខំបំពេញការងារទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថាន បានរៀបចំកញ្ចបថវិកាមួយចំនួនសម្រាប់សម្រាប់ការអភិរក្សនូវធនធានធម្មជាតិក្នុងឆ្នាំ២០១៧ដើម្បីពង្រីកនៅថ្នាក់ក្រសួងនិងមន្ទីរបរិស្ថាន នៃប្រទេសកម្ពុជា។ការលើកឡើងនេះក្នុង សន្និសីទ សារព័ត៌ មានមួយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ២និង៣០នាទីរសៀល នៅទីស្តីការក្រសួងបរិស្ថានក្នុងរាជធានីភ្នំពេញទាក់ទងនឹងកិច្ចគាំពារបរិស្ថាន និងការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។

លោករដ្ឋមន្រ្តីបានលើកឡើងថាក្រសួងបានសម្រេចរួចហើយក្នុងការផ្តល់កញ្ចប់ថវិកានេះទៅលើរដ្ឋបាលថ្នាក់ក្រោមជាតិមានការសហការគ្នាប្រើថវិកានេះដើម្បីអភិរក្សធនធានធម្មជាតិ។នៅក្រសួងនិងអគ្គនាយកដ្ឋានក៍បានកញ្ចប់ថវិកាដែរ។ក្រសួងកំពុងរើសបុគ្គលិកជាឧស្សាននុរក្ស៣០០នាក់សម្រាបជួយក្នុងការអភិរក្ស។ក្នុងសហគមន៍ព្រៃឡង់ក៍បានចូលក្នុងឧស្យានុរក្សយើងដែរនិងបានកំណត់ថវិកាសម្រាប់ពួកគាត់ដែរ។

លោករដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកកាសែតថាក្រសួងនឹងជ្រើសរើសឧស្យានុរក្សនេះសម្រាប់ការអភិវឌ្ឍធនធានធម្មជាតិក្នុងខេត្តដទៃទៀតមិនមែនតែតំបន់ព្រៃឡង់ទេគឺនៅទូទាំងប្រទេស។ក្នុងនោះមានការគូសវាសសម្រាប់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងនៃតំបន់អភិរក្សទាំងអស់នោះ។

អ្នកកាសែតសួរលោករដ្ឋមន្រ្តី សាយ សំអាល់ថាហេតុអ្វីបានជាពេលនេះទើបរដ្ឋាភិបាលដាក់ព្រៃឡង់ជាព្រៃការពារនិងអភិរក្ស។លោករដ្ឋមន្រ្តីបានថ្លែងទៀតថាព្រៃឡង់ក៍ដូចជាព្រៃនៅក្នុងតំបន់ដទៃនៃព្រទេសកម្ពុជាដែរនេះជាកាតព្វកិច្ចរបស់រដ្ឋដែលត្រូវការពារនិងអភិរក្សព្រៃឈើរបស់ខ្លួនដើម្បីបន្តជំនាន់ទៅមុខទៀត។កម្ពុជាត្រូវចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយការប្រៃប្រួលអាការធាតុ។

លោករដ្ឋមន្រ្តីបានលើកឡើងថាជាពិសេសសម្រាប់កម្ពុជាធនធានធម្មជាតិជាប្រភពទឹក។ព្រៃឡង់ជាព្រៃមួយដែលមានសារៈសំខាន់(ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំនិងព្រះវិហារ)សម្រាប់កម្ពុជាទេគឺមានសារៈសំខាន់ក្នុងតំបន់តែម្តង។ការរក្សាប្រភពទឹកសាបនៅក្រោមដីនិងមានrukjxCatiសត្វជាច្រើនដែលកំពុងរស់នៅក្នុងព្រៃផងដែរ។

លោករដ្ឋមន្រ្តីបានបញ្ជា្កក់ថាមានការប្រឈមនៅព្រៃឡង់នៅដដែលទេមានការលួចកាប់ឈើយើងបានបង្រ្កាបក្នុងទ្រង់ទ្រាយធំនិងត្រូវមានការត្រួតពិនិត្យបន្ថែម។ពេលនេះក៍មានការលួចដកហូតឈើក៍ជាការលំបាករបស់ក្រសួងដែរ។អ្នកទាំងនោះប្រើម៉ូតូនិងគោយន្តវាការលំបាករបស់យើងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថាយើងត្រូវតែមានការកែប្រៃជីវភាពរបស់ពូកគាត់ពីការលួចកាប់ឈើមួយដើមៗលួចដឹកចេញដូចស្រមោចពាំអង្ករមានរាល់ថ្ងៃដូច្នេះយើងត្រូវប្រែក្លាយជីវភាពរបស់គាត់ប្រសើជាងមុននិងរកមុខរបរណាមានកម្រៃប្រសើជាងមុន។ការកាប់ឈើជារួមមានការថយចុះនៅទូទាំងប្រទេសក្នុងបែកឥសាន្តនិងតំបន់ព្រៃឡង់មានការថយចុះច្រើនដែរ។តែពេលខ្លះមានការលើកឡើងខ្វែងគំនិតគ្នាសារព័ត៌មានខ្លះថាមានការកើនឡើងទៅនិងជួនកាលមានបុគ្គលមួយចំនួនថាមានការកើនឡើងទៅ។ប៉ុន្តែវាមិនឆ្លុះបញ្ចាំងនូវអ្វីដែលបានកើតឡើងនៅនឹងកន្លែងទេ។

លោករដ្ឋមន្រ្តីលើកឡើងថាអ្វីដែលយើងបានតាមដានបង្រ្កាបជារួមបានថយចុះមកហើយ។ប្រជាជនខ្លះនៅលួចកាប់ឈើតែបើយើងជួយគាត់ប្តូរមុខរបរកាប់ឈើបានទើបយើងអាចទប់ស្កាត់បានទាំងស្រុង។

អ្នកកាសែតបានសួរទៀតថាកាប់ឈើមិនមែនជាប្រជាសហគមន៍ទេតែអ្នកមានអំណាចគឺអាជ្ញាធរនិងអ្នកលុយបានជួលពួកគាត់ទៅកាប់និងដឹកចេញទៀត។តើលោករដ្ឋមន្រ្តីយល់យ៉ាងមេចដែរ?លោករដ្ឋមន្រ្តីបានបដិសេធថាការលើកឡើងនោះមិនត្រឹមត្រូវទេ។លោកមិនបានទទួលព័ត៌មាននេះនិងអាចប៉ះពាល់ដល់កិត្តិយសអាជ្ញាធរមូលដ្ឋាន។តែបើមានភស្តុតាងក្រសួងនឹងចាត់ការតាមច្បាប់។

លោករដ្ឋមន្រ្តីបានលើកឡើងថាចំពោះព័ត៌មានដែលអង្គការណាហ្សាបានចុះផ្សាយកាលពីសប្តាហ៍មុននេះមានចេតនាបំពុលបរិយាកាសដែលរឿងនេះគេបានធ្លាប់ចុះផ្សាយកាលពីមុនដែរ។អ្វីដែលគេបានលើកឡើងប្រាសចាកពីអ្វីដែលក្រសួងបានលើកឡើងពីការបាត់បង់ព្រៃឈើ។តែលោករដ្ឋមន្រ្តីបានទទួលស្គាល់ថាការបាត់បង់ព្រៃឈើកើតមានក្នុងឆ្នាំ២០១១,ឆ្នាំ២០១២។តែសារព៏ត៌មានមិនបាននិយាយពីការថយចុះពីឆ្នាំ២០១៣.និងឆ្នាំ២០១៤ទេ។

លោករដ្ឋមន្រ្តីបានលើកឡើងថាការផ្តល់ដីសម្បទាន ការបង្រ្កាបការកាប់ព្រៃ មានប្រសិទ្ធភាពនៅពេលអត្រាការបាត់បង់មានការចុះថយ។លោកមិនដឹងថាសារព័ត៌មានខ្លះមិនបានសរសេរបែរជាយកតាមអង្គកាណាហ្សាដែលគេបានបញ្ចេញ។ការកាប់ឈើថយចុះនៃការកាប់ឈើឆ្នាំ២០១៣និងឆ្នាំ២០១៦មានចំនួន៤៩ភាគរយ។

លោករដ្ឋមន្រ្តីបានលើកឡើងថាបញ្ហាបរិស្ថាននេះជារឿងធំណាស់ដែលត្រូវសិក្សាគូសវាសនិងបញ្ជូនមន្រ្តីទៅសិក្សាបន្ថែម។យើងមាននាយកដ្ឋានមួយចំនួនក្នុងក្រសួងបរិស្ថានដែលសម្រាប់គូសវាសច្បាស់លាស់។មានសហគមន៍មួយចំនួនក៍បានចូលរួមក្នុងការអភិរក្សនិងមានតំបន់អេកូទេសចរណ៍និងបង្កើតការងារដល់បងប្អូនសហគមន៍ មានចិញ្ចឹមសត្វនិងកសិកម្ម។

លោករដ្ឋមន្រ្តីបានលើកឡើងថាបងប្អូនប្រជាពលរដ្ឋព្រៃឡង់គួរតែដើរជាមួយមន្រ្តីយុត្តិធម៌ព្រោះមន្រ្តីមានសិទ្ធិប្រើអាវុធ។ព្រោះអាវុធទាំងនោះប្រើខ្យល់និងអាចបាញ់មានគ្រោះថ្នាក់និងមានការនាំចូលច្រើន។លោកលើកឡើងថាមានឈើខ្លះចាស់និងឈើថ្មីមានបងប្អូនខ្លះនៅក្នុងសហគមន៍និងមានអ្នកមកពីក្រៅដែរ។ក្រសួងត្រូវពិនិត្យដេប៉ូដែលលក់ឈើថាឈើនោះបានមកពីណាយកមកលក់បែបនេះ។

សូមបញ្ជាក់ថាក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺ ផ្លូវការច្រានចោលរបាយការណ៍របស់អង្គការណាសាដែលថា ព្រៃឈើកម្ពុជាកំពុងបាត់បង់។ក្រសួងបរិស្ថានបានបញ្ជាក់ថាការយកទិន្នន័យចាស់មកផ្សាយឡើងវិញរបស់អង្គការណាហ្សាហើយត្រូវបានបន្ទរជាមួយនិងបកស្រាយខុសពីសំណាក់បណ្តាញសារព័ត៌មានមួយចំនួនដោយមិនបានរំលេចឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងប្រជាជនក្នុងការការពារអភិរក្សធនធានធម្មជាតិ គឺជាការបង្ហាញការញុះញង់និងបំភាន់សាធារណមតិ។

យោងតាមក្រសួងបរិស្ថាន របាយការណ៍របស់អង្គការណាសា ដែលចុះផ្សាយកាលពីថ្ងៃអង្គារ គឺជាទិន្នន័យចាស់ ដែលបានចុះផ្សាយរួចហើយតាំងពីខែកញ្ញា ឆ្នាំ២០១៥។ ហើយទិន្នន័យនេះ ក៏មិនមែនឆ្លុះបញ្ចាំងពីអត្រាបាត់បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំ ដូចការចុះផ្សាយរបស់សារព័ត៌មានដែរ។                            

Tags:
  • រដ្ឋមន្រ្តី
  • ក្រសួងបរិស្ថាន
  • ព្រៃឈើ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥