ខេត្តឧត្តមានជយ័៖ មេឈ្មួញរកស៊ីជួញឈើក្រញ៉ូងដ៏ល្បីឈ្មោះត្រូវបានបង្រ្កាបកម្លាំងរដ្ឋបាលព្រៃឈើនិង កម្លាំងនគរបាលអន្តរាគមន៏ដឹកនាំដោយលោកសោ សុភក្រ័ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ លក់ សូត្រ លោកស៊ី សុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លោកហង្ស បូរ ស្នងការរងនគបាលខេត្តឧត្តរមានជ័យ។ ទទួលបន្ទុកការងារព្រំដែន បានសហការណ៏ចុះប្រតិបត្តិការបង្រ្កាបបទល្មើសឈើក្រញូង ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧ របស់ម្ចាស់ផ្ទះឈ្មោះថា យាយ ម៉ៃ (ឈ្មួញឈើធំប្រចាំស្រុកអន្លង់វែង)ស្ថិតនៅភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដោយធ្វើការរឹបអូសបានឈើក្រញូងសរុបជាង2តោន និង ម៉ាស៊ីនថាសច្រៀកឈើចំនួន3គ្រឿង ។
សូមជំរាបកន្លងមកឯកឧត្តម ស ថាវីអភិបាលនៃគណៈអភិបាលខេត្តឧត្តមានជយ័ និង ជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តឧត្តមានជយ័ ធ្លាប់ចេញបទបញ្ជាឲ្យកំលាំងមានសមត្ថកិច្ចទាំង3 ធ្វើកិច្ចសហការជាមួយមន្រ្តីជំនាញ តាមបង្ក្រាបនូវរាល់បទល្មើសពីសំណាក់ឈ្មួញរកស៊ីបទល្មើសឈើក្រញ៉ូងទាំងអស់ដែលកើតមានក្នុងខេត្តឧត្តរមានជ័យ ហើយថ្ងៃនេះឯកឧត្តម ស ថាវី មានការសប្បាយចិត្តណាស់និង បានកោតសសើរដល់មន្ត្រីទាំងអស់ដែលបានសហការណ៏គ្នាក្នុងបង្ក្រាបផ្ទះមេឈ្មួញរកស៊ីឈ្មួញឈើប្រណិតដុះស្លែរនេះ។