MENU
|
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រកាសឲ្យដឹងថា អាមេរិកកំពុងតែត្រួតពិនិត្យ ពីការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយសារតែអង្គការនេះមានសកម្មភាពមិនតម្លាភាពទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺអីស្រាអែល។
សារព័ត៌មាន BBC បានដកស្រងសម្តីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រកាសនៅក្នុងវេទិកាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៦ខែមិថុនា ថា «អាមេរិក កំពុងតែត្រួតពិនិត្យ ទៅលើ ក្រុមប្រឹក្សា សិទ្ធិមនុស្ស ក្នុងនាមជាសមាជិក ហើយយើងខ្ញុំបានមើលឃើញ វិស័យមួយចំនួន ចាំបាច់ត្រូវតែកែប្រែ ។ ពិតជាមិនអាចទទួលបាន នៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័ត ទៅលើសេចក្តីសម្រេចចំនួន៥ ដែលគ្មានតម្លាភាព ប្រឆាំងនិងអីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ប៉ុន្តែអង្គការនេះមិនបានអនុម័តប្រឆាំងវេណេហ្ស៊ូអេឡានោះឡើយ បើទោះបីមានបាតុកម្មបង្ហូឈាមក្តី»។
លោកស្រី Nikki Haley បានអំពាវនាវដល់អង្គការសិទ្ធិមនុស្ស ដោះស្រាយ រាល់ការបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។លោកស្រីបន្តទៀតថា «ចំណុចសំខាន់គឺ ក្រុមប្រឹក្សា ត្រូវតែលុបចោលនៅការអនុម័តថ្កោលទោស អីស្រាអែល បំពាន់សិទ្ធិមនុស្ស មានតែធ្វើដូច្នេះទើបធានាបាន នៅ តម្លាភាពរបស់ខ្លួន»។
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានសមាជិក ៤៧ប្រទេសក្នុងនោះមាន សមាជិកមួយចំនួនបានថ្កោលទោសការ គ្រប់គ្រងរបស់ អីស្រាអែល ទៅលើទឹកដីប៉ាឡេស្ទីន ពិសេសគឺការសាងសង់ លំនៅឋានក្នុងតំបន់ដែលមានវិវាទ។
សកម្មភាពរបស់អាមេរិក នៅក្នុងអង្គការសហប្រជាជាតិកន្លងមកត្រូវបានអ្នកឯកទេស ចាត់ទុកថា នឹងធ្វើឲ្យអាមេរិកបាត់បង់អត្ថិពលនៅលើឆាក់អន្តរជាតិ នៅពេលដែលប្រទេសនេះ បាន កាត់បន្ថយចំនួនហើយគំរាមដកខ្លួនចេញពី ស្ថាប័នមួយចំនួននៅក្នុងអង្គការសហប្រជាជាតិ។
កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានប្រមានថា បើអាមេរិក កាត់បន្ថយជំនួយដល់អង្គការនេះ និមានប្រទេសផ្សេងទៀតចូលមកជំនួសដំណែងភ្លាម ហើយពេលនោះសម្តីអាមេរិក នឹងមិនមានប្រសិទ្ធិភាពទៀតឡើយនៅក្នុងអង្គការកំពូលមួយនេះ៕