ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះគឺចាប់ពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី១៣ខែឧសភា ជំងឺអាសន្នរោគ បានសម្លាប់មនុស្សដល់ទៅ១១៥នាក់ក្នុងប្រទេសយេម៉ែន ។ ក្រៅពីនេះនៅមានមនុស្ស ៨,៥០០នាក់បានឆ្លងជំងឺនេះនៅ ១៤ខេត្តក្រុង ក្នុងប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម។
នាយកប្រតិបត្តិអង្គការកកបាតក្រហម អន្តរជាតិ ICRC លោក Dominik Stillhart បានបញ្ចាក់ថា យេម៉េនកំពុង ប្រឈមនិងវិបត្តិ ជំងឺអាសន្នតរោគ ទ្រងទ្រាយធំ ។ លោកបន្តទៀតថា មន្ទីពេទ្យនៅក្នុងប្រទេសនេះនៅតែបន្តបើទោះបីមានសង្គ្រាម បំផ្លាញជាទ្រងទ្រាយធំ ក្តី ។ ជំងឺអាសន្នរោគ រាគរូស គឺដោយសារតែការហូតចុក ខ្វះ អនាម័យ ឬ អាហារមានវិរុស្ស។
កាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសយេម៉ែន មានការរាតត្បាតនៃជំងឺអាសន្នរោគ ម្តងរួចមកហើយដោយសាតែ ខ្វះគុណភាពនៃការ ហូបចុក បណ្តាលមកពីសង្គ្រាម ហើយនៅពេលនេះបានបន្តរាលដាក់បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ ពលរដ្ឋនៅទីនោះ។
អង្គការសុខភាពពិភពលោក WHO បានចាត់ទុកយេម៉ែន ជាប្រទេស ដែលត្រូវប្រកាសអាសន្ន ពីកង្វះមនុស្សធម៌ជាទ្រងទ្រាយធំ បន្ទាប់ពីស៊ីរី សូដងខាងត្បូង នីហ្សេរីយ៉ា និងអីរ៉ាក់។
យេម៉ែនធ្លាក់ក្នុងសភាព ចលាចល ក្រោយពេលកម្លាំងទាហានប្រឆាំង គឺក្រុមឧទ្ទាម ហូធីនិងកម្លាំងទាហានដែលស្មោះត្រងជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ដណ្តើមគ្រប់គ្រងទីក្រុងនេះ ក្នុងនោះមានទីក្រុង Sanaa ។
តាមការប្រកាសរបស់ WHO សង្គ្រាម ស៊ីវិលអូសបន្លាយនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស ជាង ៨ពាន់នាក់ និង ជាង ៤៤.៥០០នាក់រងរបួស ចាប់តាំងពី ខែមីនាឆ្នាំ២០១៥ មកទលពេលនេះ។ ក្រៅពីនេះក៏មានមនុស្ស ជាង ១៩លាននាក់ស្មើរ ៦០ភាគរយ ត្រូវរស់នៅក្នុងស្ថានភាព ខ្វះស្បៀងអាហាបរិភោគ ថ្នាំសង្កូវព្យាបាលជំងឺ៕