![]() |
MENU
|

រាជធានីភ្នំពេញ៖ នារីវ័យក្មេង២នាក់ ខណៈដែលជិះរឺម៉កកង់បីចេញពីកន្លែងធ្វើការទៅដើរលេងជាមួយបុរសម្នាក់បែជាបាត់ខ្លួន គ្មានដំណឹងឈឹង អស់រយៈពេល២ថ្ងៃ មិនឃើញវិលត្រឡប់ទៅផ្ទះ សូម្បីទូរស័ព្ទក៍ទំនាក់ទំនងលែងចូលឪពុកម្តាយបានត្រឹមកាន់រូបថត ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានសូមឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវជួយរក កាលពីព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
នារីបាត់ខ្លួនមានឈ្មោះ ពូន សំណាង អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិអូរសាលា ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។នារីទី២ឈ្មោះស៊ូ សុផានី អាយុ១៦ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសគណង់ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខមានស្រុកកំណើតភូមិតាប្រុយឃុំព្រៃពោនស្រុកកំពង់ត្របែកខេត្តព្រៃវែង។
តាមការរៀបរាប់ពីសាច់ញាត្តិរបស់ស្ត្រីវ័យក្មេងទាំង២នាក់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ធ្នូឆ្នាំ២០១៦ក្រោយពីសំរាកពីការងារនារីវយ័ក្មេងទាំង២នាក់បានប្រាប់បងប្អូនថាទៅដើរលេងនៅម្តុំចំការព្រីងស្ថិតនៅក្នុងខណ្ឌសែនសុខដោយជិះរឺម៉កម៉ូតូកង់បីទៅជាមួយបុរសម្នាក់ឈ្មោះឃុត សុផាត មុខរបរបើករថយន្តដឹកកម្មករស្នាក់ក្នុងការដ្ឋានជាមួយគ្នា។
ប្រភពបានប្រាប់ទៀតថារហូតថល់ម៉ោង២០យប់ថ្ងៃដដែលបងប្អូនបានទូរស័ព្ទចូលហើយនារី
វ័យក្មេងបានប្រាប់ថាបន្តិចទៀតត្រឡប់មកវិញហើយរហូតដល់មួយម៉ោងក្រោយមិនឃើញក៍ទូរស័ព្ទទៅម្តងទៀតតែខលលែងចូលតែម្តងនិង គ្មានដំណឹងឈឹង ទើបបង្កឲ្យក្រុមគ្រួសារឆោរឡោ ចែកជើងគ្នាស្វែងដើររក ដោយសង្ស័យថាក្មេងស្រីវ័យក្មេងទាំង២នាក់ប្រហែលចាញ់ល្បិចបុរសខាងលើល្បួងទៅណាហើយពីព្រោះបាត់ទាំង៣នាក់មិនឃើញត្រឡប់មកវិញ។
សាច់ញាតិបានលើកឡើងពីក្តីបារម្មណ៍របស់ក្រុមគ្រួសារ កើតមានបន្ទាប់ពីបាត់កូនស្រី គាត់ជាឪពុកម្តាយនិងបងប្អូននារីវ័យក្មេងទាំង២នាក់ កាន់រូបថត ទៅប្តឹងបូ៉លីសបុ៉ស្តិ៍ ឲ្យជួយស្រាវជ្រាវ ប្រកាសរកកូនស្រី ។
គួរបញ្ជាក់ថាពេលមកប្តឹងសមត្ថកិច្ចដើម្បីអត្តរាគមន៍នេះសាច់ញាត្តិនារីវ័យក្មេងខាងលើបានខលចូលទូរស័ព្ទដៃបុរសដែលសង្ស័យល្បួងនារីវ័យក្មេងទាំង២នាក់ប៉ុន្តែខលចូលហើយបានចុចបិទមិនព្រមលើក២ទៅ៣ដងចុងក្រោយបិទទូរស័ព្ទតែម្តង៕


