ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានអះអាងថា រយៈពេល២ថ្ងៃខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១២ខ្នងដែលពេលនេះកម្លាំងនគរបាលកំពុងអន្តរាគមន៍ជួយដល់ជនរងគ្រោះ។ទោះបីយ៉ាណាមិនមានការបញ្ជាក់ពីមនុស្សរងរបួសនោះទស។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យរយះពេល២ថ្ងៃមានខ្យល់កន្ត្រាក់បំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋអស់១២ខ្នងប៉ះពាល់៤ស្រុក រហូតពេលនេះកម្លាំងនគរបាលខេត្ត.ស្រុកក្រុងនិងកម្លាំងការពារព្រំដែនគោកបានចុះធ្វើអន្តរាគន៍ជួយដល់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧ខ្យល់កន្ត្រាក់ប៉ះពាលដលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបាក់ទាំងស្រុង១ខ្នងទ្រេត១ខ្នងកម្លាំងនគបាលវរះការពារព្រំដែនគោកលេខ៨១៥កំពុងជួយដល់ប្រជាពលរដ្ឋ។នៅល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០១៧នេះខ្យល់កន្ត្រាក់ប៉ះពាល់៣ស្រុកមាន១.ស្រុកស្វាយចេក៦ខ្នង ២.ស្រុកព្រះនេត្រព្រះចំនួន៣ខ្នង៣.ស្រុកអូរជ្រៅចំនួន១ខ្នង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ដោយមានការណែនាំខ្ពស់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិហើយលោកបានដាក់វិធានការដល់កម្លាំងនគបាលចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋជួយរុះរើផ្ទះដែលរងការបំផ្លាញពីគ្រោះធម្មជាតិ៕