MENU
ប្រជានេសាទជាង៤០នាក់ នៅសង្កាត់សំរោងនាំគ្នាប្រមូលផ្តុំតវ៉ាសុំអន្តរាគមន៍ពី ខណ្ឌរដ្ឋបាលជលផលក្រុងភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ មីនា ២០១៧, ០៨:១៦ | ៥៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្រុមប្រជានេសាទប្រមាណជាង៤០នាក់តំណាងឲ្យ៧០នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោងខណ្ឌព្រែកព្នៅ បាននាំគ្នាមកប្រមូលផ្តុំតវ៉ានៅក្នុងខណ្ឌរដ្ឋបាលជនផលភ្នំពេញសុំអន្តរាគមន៍ពីបញ្ហាទុកកង្វល់របស់ពួកគាត់ដែលពួកគាត់ខឹងសម្បា និងក្តៅក្រហាលយ៉ាងខ្លាំង ។ ការតវ៉ានេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅខណ្ឌរដ្ខបាលជលផលភ្នំពេញ តាមបណ្តោយផ្លូវលេខ៥៩៨ (ផ្លូវ ជា សុផារ៉ា) ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ក្រុមអ្នកការតវ៉ាបានចោទថា បន្ទាប់ពីឈ្មោះពៅ ដារ៉ា ដែលគេអះអាងថាជាប្រធានសហគមន៍នេសាទពញាពន់ចុះចាប់ឧបករណ៍នេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់ដែលកំពុងនេសាទនៅបឹងតាមោកទំនប់កប់ស្រូវដោយចោទប្រកាន់ថាជាឧបករណ៍ខុសច្បាប់ ប៉ះពាល់ដល់ជីវចម្រុះនិងបរិស្ថានប៉ុន្តែការពិតប្រធានសហគមន៍រូបនេះខឹងនឹងប្រជានេសាទមិនបង់លុយអោយគាត់ដូចមុន។

ក្នុងការតវ៉ាខាងលើនេះពួកគាត់បានឲ្យដឹងថា ឈ្មោះ ពៅ ដារ៉ាកាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៧ខណៈដែលប្រជានេសាទកំពុងតែអូសអ៊ួនជាលក្ខណៈគ្រួសារ ស្រាប់តែឈ្មោះ ពៅ ដារ៉ា និងបក្ខពួកដែលគេអះអាងថាជាប្រធានសហគមន៍បានចុះមកចាប់ឧបករណ៍នេសាទរបស់ពួកគាត់ដោយចោទថា ជាឧបករណ៍នេសាទដោយខុសច្បាប់។

ប្រជានេសាទបានឲ្យដឹងទៀតថា ឧបករណ៍នេសាទទាំងអស់នេះ ពួកគាត់នេសាទជាលក្ខណៈគ្រួសារតាមជំនាញខណ្ឌរដ្ឋបាលជលផលអនុញ្ញាតិ គឺពួកគាត់អូសដោយដៃ និងទូចែវ ចំនួន ១០០ម៉ែត្រចុះក្រោម។ ការនេសាទជាលក្ខណៈគ្រួសារនេះ មិនបានបង់ប្រាក់ឲ្យសហគមន៍ដូចមុននោះទេ។

ប្រជានេសាទខាងលើបានបន្តទៀតថា កាលពីឆ្នាំ២០១៤ពួកគាត់បានបង់លុយឲ្យសហគមន៍ក្នុង មួយទូមួយថ្ងៃ ១០ម៉ឺនរៀលទោះបីនេសាទបានរឺមិនបានក៏ដោយក្រោយមកក្នុងឆ្នាំ២០១៥-២០១៦ដោយសារតែនេសាទមិនសូវបានត្រីពួកគាត់បានសុំចុះនៅសល់ត្រឹម ៧ម៉ឺនរៀលក្នុង មួយទូក មួយថ្ងៃ ក្រោយមកនៅក្នុងឆ្នាំ២០១៧នេះ ដោយសារតែត្រី ក្នុងបឹងចង់អស់ ក៏នេសាទមិនបានដូចមុនក៏សុំចុះថ្លៃនៅសល់៥ម៉ឺនរៀលមួយទូកក្នុងមួយថ្ងៃនេះមិនទាន់និយាយដល់អ្នកដាក់ស្បៃមុងអ្នករុញកំពឹសអ្នកដាក់មងបីជាន់ក៏ត្រូវបង់ឲ្យឈ្មោះពៅដារ៉ានោះផងដែរ។

ប្រជានេសាទបានលើកឡើងទៀតថា កាលពេលថ្មីៗនេះបន្ទាប់ពីរាជរដ្ឋភិបាលប្រកាសស្តីពីការកែសម្រួលប្រកាសលេខ១២៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០១២ស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតិឲ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ អ៊ួនអូសដោយដៃរបស់ពួកគាត់ គឺមិនខុសច្បាប់ដូចការចោទប្រកាន់ឡើយហើយខណ្ឌរដ្ឋបាលជលផលភ្នំពេញនឹងសង្កាត់រដ្ឋបាលជលផលព្រែកព្នៅក៏បានអនុញ្ញាតិឲ្យពួកគាត់នេសាទជាលក្ខណៈគ្រួសារផងដែរ។

លោក ងិន ឌីប្រធានខណ្ឌរដ្ឋបាលជលផលភ្នំពេញបានមានប្រសាសន៍ថាប្រជាពលរដ្ឋទាំងអស់ដែលមកថ្ងៃនេះគឺសុំឲ្យខាងជំនាញជលផលរបស់គាត់ឲ្យជួយដោះស្រាយ ពាក់ព័ន្ធជាមួយឈ្មោះ ពៅ ដារ៉ា ដែលចាប់ឧបរកណ៍នេសាទរបស់ពួកគាត់។ 

លោកងិនឌីបន្តថាគាត់កំពុងតែដោះស្រាយរឿងនេះហើយក៏ធ្វើរបាយការណ៍ទៅថ្នាក់លើនឹងសុំអាជ្ញាធរខណ្ឌព្រែកព្នៅ ប្រជុំដោះស្រាយបញ្ហានេះ ហើយពាក់ព័ន្ធជាមួយសហគមន៍នេសាទពញាពន់នេះលោកបានថាមិនមានឯកសារបញ្ជាក់ត្រឹមត្រូវនោះទេ គឺបង្កើតឡើងដោយខ្លួនឯង។ ចំណែកប្រជានេសាទដែលលោកអនុញ្ញាតិឲ្យនេសាទតាមលក្ខណៈគ្រួសារនេះ គឺធ្វើទៅតាមច្បាប់។

លោក ពៅ ដារ៉ា បានឲ្យដឹងថា សហគមន៍នេសាទពញាពន់នេះ គាត់បានសុំច្បាប់តាំងពីឆ្នាំ២០០៩មកម្លេះ ដោយមានសមាជិកចំនួន ៥៧គ្រួសារដើម្បីការពារត្រីបឹងធម្មតាជាតិនៅបឹងតាមោក ទំនប់កប់ស្រូវនេះប៉ុន្តែសុំច្បាប់បានត្រឹមភូមិឃុំស្រុកពញាឮហើយក៏បង្កើតសហគមន៍នេះរហូតមក។

លោកពៅដារ៉ាបានបដិសេធរាល់ការចោទប្រកាន់របស់ប្រជានេសាទ ដែលចោទប្រកាន់ថាបង់ប្រាក់ឲ្យគាត់ តាមការពិតប្រជានេសាទបានយកប្រាក់ទៅបង់ឲ្យឈ្មោះ ធឿន ជារៀងរាល់ថ្ងៃ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ឈ្មោះធឿនសុំមិនអត្ថាធិប្បាយនៅជុំវិញករណីខាងលើនេះទេ៕                                                

Tags:
  • ប្រជានេសាទ
  • ប្រមូលផ្តុំ
  • អន្តរាគមន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥