MENU
គណបក្សប្រឆាំងស្នើ គ. ជ .ប ជួយអន្តរាគមន៍យកអត្តសញ្ញាណប័ណ្ណជាង៣២ម៉ឺនសន្លឹក ដែលកំពុងជាប់នៅតាមធនាគារជូនពលរដ្ឋ សម្រាប់ការបោះឆ្នោតឃុំសង្កាត់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១៦:៣២ | ៣៥៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្នុងជំនួបជជែកគ្នាលើកនីតិវិធីការឃោសនាបោះឆ្នោតជាមួយមន្រ្តីគជបគណបក្សប្រឆាំងនៅថ្ងៃទី១៦ខែឧសភាឆ្នាំបានស្នើដល់ គ. ជ. ប ក្នុងការជួយអន្តរាគមន៍ក្នុងការរំដោះយកអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលត្រូវបានធនាគារដកទុកពេលដែលពួកគាត់ទៅខ្ចីប្រាក់ត្រូវប្រគល់មកពួកគាត់វិញសរុបប្រមាណជាង៣២ម៉ឺនសន្លឹកនៅតាមធនាគារ។

លោកយឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ជួបជាមួយមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ដើម្បីពិភាក្សាលើនីតិវិធីនៃការរៀបចំនៃការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៤ដែលជំនួប(បិទទ្វារ)នេះធ្វើឡើងនៅទីស្តីការគជបក្នុងក្រសួងមហាផ្ទៃ។

លោកយឹម សុវណ្ណបានថ្លែងប្រាប់អ្នកសែតក្រោយជំនួបថាគណបក្សប្រឆាំងបានស្នើដល់គជបក្នុងការសម្របសម្រួលក្នុងដែលអាជ្ញាធរបានបិទផ្លូវមួយចំនួនមិនឲ្យមានការហែរក្បួនឆ្លងកាត់គឺការក្បួន ឃោសនានៅតាមទីផ្សារនិងការជួបជុំគ្នានៅតាមទៅសាធារណៈ។ចំពោះបញ្ហានេះគណបក្សប្រឆាំងបានស្នើគជបជជែកជាមួយអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញបើកផ្លូវដូចធម្មតា។

លោកបានលើកឡើងថា សូមឲ្យគជបកំណត់និយមន័យការហែរក្បួនធំមានចំនួនអ្នកចូលរួមប៉ុន្មាននាក់?មានម៉ូតូ រថយន្ត មានបដា ឬម៉ូតូកង់បីយ៉ាងមេច?។ចំណុចនេះបក្សសង្រ្គោះជាតិចង់ឲ្យគជបបញ្ជាក់ឲ្យច្បាស់កុំឲ្យចោទប្រកាន់គ្នានៅពេលហែរក្បួន។ចំណែកនៅតាមផ្សារវិញគណបក្សប្រឆាំងសូមឲ្យមានការចាក់មីក្រូនិងចែកខិតប័ណ្ណ។ចំណុចនេះគជបបានឯកភាពនិងនៅទីសាធារណៈចំពោះជាជួបជុំគ្នាមិនមែនតែបក្សសង្រ្គោះជាតិទេគឺគ្រប់គណបក្សទាំងអស់។

លោកបានលើកឡើងថា សូមឲ្យទីសាធារណៈដែលហាមឃាត់នោះត្រូវអនុញ្ញាតឲ្យមានការចូលរួមជួបគ្នាតែមិនមែនជាចំណុចចាប់ផ្តើមទេ។រីឯការលើកស្លាកគណបក្សកុំមានការរើសអើងគណបក្សប្រជាជនកម្ពុជាលើកបានគណបក្សសង្រ្គោះជាតិលើកមិនបាន។តែពេលនេះសូមគជបជជែកជាមួយអាជ្ញាធរ។ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណវិញគណបក្សប្រឆាំងសូមឲ្យគជបបន្ថែមថវិកានិងផ្សព្វផ្សាយឲ្យមានទូលំទូលាយ។គជបត្រូវធានាថាអ្នកដែលគ្មានអត្តសញ្ញាណបញ្ជាក់នេះទេអ្នកគ្មានអត្តសញ្ញាណប័ណ្ណទេមិនអាចបោះឆ្នោតទេ។

លោកបានលើកឡើងថា ពលរដ្ឋដែលគ្មានអត្តសញ្ញណប័ណ្ណត្រូវធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណជាបន្ទាន់។លោកបានលើកឡើងថាធនាគារដែលបានដកយកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋពេលដែលទៅខ្ចីលុយសូមផ្តល់មកឲ្យពួកគាត់វិញព្រោះនេះជាអំពើខុសច្បាប់។ចំពោះការទិញម៉ោងឃោសនាវិញសូមឲ្យមានការទិញម៉ោងផ្សាយនៅតាមប្រព័ន្ធផ្សាយមានភាពស្មើគ្នា។

លោកបន្តថាចំពោះចំណុចនេះមិនមានចម្លើយច្បាស់លាស់ពីគជបទេគោលការណ៍របស់គជបទូរទស្សន៍មួយចំនួនលើកលែងតែទូរទស្សន៍ជាតិ ចំណែកទូរទស្សន៍ឯកជននៅមិនទាន់ផ្សាយពីការលើកម៉ោងផ្សាយទេ។តែគជបថានេះជាសិទ្ធិរបស់ទូរទស្សន៍ឯកជនទេ។សូមកុំឲ្យមានរូបភាពឃោសនារបស់គណបក្សនយោបាយ។គណប្រឆាំងបានទិញម៉ោងផ្សាយនៅវិទ្យុចំនួន២ដែលមានកិច្ចសន្យាជាមួយគ្នាយូរមកហើយមិនប៉ះពាល់ការទិញម៉ោងផ្សាយនោះទេ។

លោកបានលើកឡើងថា មានចំណុចខ្លះគជបឆ្លើយមានភាពវិជ្ជមាននិងខ្លះទៀតមិនបានឆ្លើយដោយយកទៅពិភាក្សាគ្នាទៀតជាមួយសមាជិកគជប។ចំពោះស្នើសុំរបស់គណបក្សប្រឆាំងនៅពេលនេះមិនហួសហេតុនោះទេ។ការស្នើសុំនេះដើម្បីចៀសវាងការប្រឈមគ្នាឬប៉ះទង្គិចគ្នានៅពេលចាប់ផ្តើមឃោសនាចោះឆ្នោត។ការលើកឡើងថាការហែរក្បួនដំបួងនៅផ្លួវ៦០ម៉ែត្រនៅក្បែរស្នាក់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២០ខែឧសភា។លិខិតបានដាក់ទៅសង្កាត់ចាក់អង្រែគណបក្សនឹងហែរក្បួនឆ្លងកាត់១៩សង្កាត់។

លោកសោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាការជជែកគ្នារវាងគជបនិងបក្សប្រឆាំងរួមមានគឹ ទីសាធារណៈដែលអាជ្ញាធរសាលារាជធានីភ្នំពេញនិងគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោត កំណត់សម្រាប់ឲ្យគណបក្សនយោបាយនីមួយៗប្រើប្រាស់សម្រាប់ឃោសនាបោះឆ្នោតនិងជាពិសេសការហែរក្បួន។

លោកអគ្គលេខាធិការរងគជបបានលើកឡើងក្រោយពេលដែលជំនួបប្រាប់អ្នកកាសែតថាតែគណបក្សសង្រ្គោះជាតិបានទាមទារស្នើឲ្យគាត់អាចចែកខិតប័ណ្ណនៅក្នុងទីផ្សារ ចាក់ផ្សាយមីក្រូនៅខាងក្រៅនិងសូមបញ្ជាក់ឲ្យច្បាស់ពីនិយមន័យនៃការហែរក្បួន។លោកថាការជជែកគ្នាពីនីតិវិធីនៃការរៀបចំការបោះឆ្នោត។ចំណុចទី៣.ពាក់ព័ន្ធនឹងស្លាកគណបក្សនយោបាយដែលគណបក្សសង្រ្គោះជាតិបានស្នើឲ្យគ.ជ.បជាអ្នកសម្របសម្រួលដោយផ្ទាល់ជាមួយគណបក្សនយោបាយក្នុងការលើកស្លាកគណបក្សនយោបាយ។

លោកអគ្គលេខាធិការរងបានអះអាងថា៖ចំណុចដែលគណបក្សសង្រ្គោះជាតិលើកឡើងថាឲ្យគ.ជ.បសម្របសម្រួលការលើកស្លាកបក្សនោះមិនអាចទៅរួចទេព្រោះវាផ្ទុយនឹងច្បាប់។ព្រោះច្បាប់ចែងថាគណបក្សនយោបាយលើកស្លាកគណបក្សដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច។ចំណុចនេះគជបបានជំរុញដល់គណបក្សសង្រ្គោះជាតិគោរពច្បាប់។ក្នុងនោះគណបក្សសង្រ្គោះជាតិបានឲ្យគជប ពិនិត្យលើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

លោក អគ្គលេខាធិការរងគជបបានលើកឡើងថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នា២០១៧និងបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ដែលច្បាប់បានអនុញ្ញាតដល់ពលរដ្ឋអាចប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត។បើពិនិត្យលើកការចុះឈ្នោះកន្លមកមានពលរដ្ឋប្រមាណ៤%ដែលប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះនិងបម្រើការបោះឆ្នោត។អ្នកទាំងនោះជាមុខសញ្ញាដែលខ្វះឯកសារសម្រាប់ការបោះឆ្នោតពេលខាងមុខ។

លោកបន្តថា គជបសូមអំពាវនាវដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានសូមផ្សាយដំណឹងដល់ពលរដ្ឋទាំងពីរភេទដែលគ្មានអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៤ខែឧសភានឹងបញ្ចប់នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧។ ប្រសិនបើគ្មានឯកសារសម្រាប់បោះឆ្នោតទេទោះបីជាមានឈ្មោះក្នុងបញ្ជីក៍មិនអាចបោះឆ្នោតបានទេ។

លោកបានលើកឡើងថាគណបក្សប្រឆាំងបានលើកឡើងថាមានអត្តសញ្ញាណប្រជាពលរដ្ឋជាង៣២ម៉ឺនកំពុងជាប់នៅតាមមីក្រូហិរញ្ញវត្ថុដែលគជបនឹងធ្វើលិខិតទៅកាន់មីក្រូហិរញ្ញវត្ថុក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណទាំងនោះមកឲ្យពួកគាត់វិញ។លោកថា យើងនឹងធ្វើលិខិតស្នើទៅហិរញ្ញណវត្ថុឆាប់នេះ”។ក្នុងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦នេះមានអ្នកប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណជាង៣២ម៉ឺននាក់ស្មើនឹង៤%នៃចំនួនអ្នកចុះឈ្មោះមានសិទិ្ធបោះឆ្នោត។                                        

Tags:
  • គណបក្ស
  • គ. ជ .ប
  • អន្តរាគមន៍
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥