រដ្ឋាភិបាលថៃបានប្រកាសថា ប៉ូលិសថៃបានចាប់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនិងការវាយប្រហារចូលក្នុងប្រពន្ធកុំព្យួទ័ររដ្ឋាភិបាល។
ការចាប់ខ្លួនខាងលើកើតឡើងក្នុងពេលដែល មានការវាយប្រហារទៅលើបណ្តាញកុំព្យូទ័ររដ្ឋាភីបាល ដើម្បីប្រឆាំងនិងច្បាប់ថ្មីដែលក្រោងចេញជាធរមាន ។ច្បាប់ថ្មីនោះកាត់បន្ថយការប្រើប្រាសបណ្តាញអិនធឺណែត នៅក្នុងប្រទេសថៃ។
ប៉ូលិសថៃបានឲ្យដឹងថា មនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Katdanai Kongdee ។ ជនសង្ស័យរូបនេះអាចជាប់ពាក់ព័ន្ធនិងការវាយប្រហារទៅលើគេហទំព័ររដ្ឋាភិបាល ធ្វើឲ្យឯកសារមួយចំនួនត្រូវបែកធ្លាយ។
ជនសង្ស័យខាងលើមានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ប៉ូលិសថៃបានឲ្យដឹងថា Katdanai Kongdee ជាហែកឃឺថ្នាក់ទាបមិនម៉ែនជាអ្នកនាំមុខនោះឡើយ។ Katdanai Kongdeeបានសារភាព ធ្លាប់បានវាយប្រហារ នៅក្នុងសន្និសីទ កាលពីថ្ងៃទី២៦ខែធ្នូកន្លងមក។
រដ្ឋាភិបាលថៃបានឲ្យដឹងថា ហែកឃឺវ័យក្មេងគឺត្រូវបានគេបញ្ឆោត ឲ្យធ្វើការបែបនេះ។ ហែកឃឺខាងលើបានសារភាពថា បានប្រឆាំងទៅនឹងគម្រោងច្បាប់ថ្មីនៅក្នុងប្រទេសថៃពាក់ព័ន្ធអីនធឺណែត៕