MENU
|
ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៣៥នាក់ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី២៨ខែមីនា ក្រោយពេលប៉ះទង្គិចគ្នារវាង បាតុករនិងកម្លាំងបូលិស បន្ទាប់ពី ប៉ូលិសបារាំង បាញ់សម្លាប់ ជនជាតិចិនម្នាក់។
ក្រសួងការបរទេសចិន បានឲ្យដឹងថា បានកោះហៅមន្ត្រីការបរទេសបារាំងនៅទីក្រុងប៉េកាំ ដើម្បីនាំសារ ស្នើរដល់រដ្ឋាភិបាលបារាំង ត្រូវតែមានវិធានការ ការពារពលរដ្ឋចិន នៅក្នុងប្រទេសនេះ។
ក្រុមបាតុករចិន ពេលដំបូង ប្រមូលផ្តុំគ្នានៅមុខ ស្នាក់ការប៉ូលិស នៅទីក្រុងប៉ារីស នៅយប់ថ្ងៃទី ២៧ខែមីនា មុនពេលអំពើហឹង្សាកើតឡើង។ សារព័ត៌មានស៊ីនហួរ បានផ្សាយថា ពលរដ្ឋរាប់រយនាក់មកពីសហគមន៍ជនជាតិចិននៅទីក្រុងប៉ារីស បានចូលរួមធ្វើបាតុកម្មខាងលើ ។ ប៉ូលិស បានប្រើប្រាស តំបង់ ឧស្មាន់បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុកម្ម បណ្តាលឲ្យមនុស្សមួយចំនួន រងរបួស ។
ក្រុមជនជាតិចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់ បុរសជនជាតិចិនម្នាក់អាយុ៥៦ឆ្នាំកាលពីថ្ងៃអាទិត្យ កន្លងមក។ ប៉ូលិស បារាំងបានឲ្យដឹងថា ពួកគាត់ទទួលបានការហៅទូរស័ព្ទ ពីការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារបុរសខាងលើ។ ប៉ូលិស ក៏បាញ់សម្លាប់ លោក Shaoyo Liu ក្រោយពេលលោកបានចាក់ប៉ូលិស ម្នាក់ ពេលទៅកាន់ផ្ទះរបស់លោក។
ប៉ុន្តែ លោក Calvin Job មេធាវីរបស់គ្រួរសារខាងលើបាន លើកឡើងថា «គត់ មិនដែលធ្វើឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ»។មេធាវីខាងលើបានបញ្ចាក់ទៀតថា « អ្នកជិតខាងម្នាក់បានទូរស័ព្ទ ប្រាប់ប៉ូលិស ថា មាន សម្លេងស្រែក » ប៉ុន្តែតាមសំដីរបស់ សមាជិកក្នុងគ្រួរសារ បានបញ្ចាក់ថា គ្មាន ការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារឡើយ។
កូន របស់លោក Shaoyo Liu បាននិយាយទៅកាន់ប៉ូលិសបារាំងថា ឪពុករបស់នាងនិយាយភាសាបារាំង បានតិចតួច ហើយក៏ចេញទៅបើកទ្វា ដោយដៃរបស់គត់កាន់កន្ទ្រៃ ដែលកំពុងធ្វើត្រី។ កូនរបស់លោក Shaoyo Liu បានបញ្ចាក់ទៅកាន់សារព័ត៌មាន Le Parisien របស់បារាំងថា «ប៉ូលិស បានសម្រុកចូលហើយបាញ់ឪពុករបស់នាងស្លាប់តែម្តង។
នាងបន្តទៀតថា នៅពេលនោះនាងពិតជាខ្លាចណា ដោយឮស៊ូសម្លេងខ្លាំង ដូចអ្នកណាកម្ទេចទ្វា ក្រោយមកក៏ឬស៊ូសម្លេង កាំភ្លើងបាញ់សម្លាប់ឪពុករបស់នាងតែម្តង។រឿងរ៉ាវវាកើតឡើង លឿនពេក ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។
សារព័ត៌មានចិនchina Morning post បានដកស្រងសម្តីកូនរបស់ ជនរង្គ្រោះ បញ្ចាក់ថា ប៉ូលិសមិនបានប្រមានពីរលើកដូចច្បាប់របស់បារំាងឡើយ មុនពេលបាញ់ ទៅលើបុគ្គលណាម្នាក់ ។
ហេតុការខាងលើបានបង្ករឲ្យមានបាតុកម្មទ្រងទ្រាយធំ ហើយរថយន្តប៉ូលិសមួយគ្រឿង ក៏ត្រូវបាន បាតុករដុត ។ ក្រុមបាតុករបានស្រែកនៅពាក្យថា «ក្រុមឃាតករ» ៕